រឿងលាក់​ក្នុង​ចិត្ត ៣យ៉ាង ដែល​នារី​ចង់​ឱ្យបុរស​ដឹង​នៅ​ពេល​ឡើងគ្រែ

Loading...
ពេល​រួមភេទ​មនុស្សស្រី​អាច​ខ្មាស់អៀន​នឹង​និយាយ​ប្រាប់​ដល់​គូស្នេហ៍​ថា នាង​ចូលចិត្ត ឬ​ចង់​បាន​អ្វី​ណាស់ ព្រោះ​ពាក្យសម្តី​ទាំងអស់​សុទ្ធតែ​និយាយ​ពី​រឿង​លើ​គ្រែ។ ក្នុង​ពេល​នេះ យើង​នឹង​បង្ហាញ​ពី​រឿងរ៉ាវ ៣យ៉ាង​ដែល​មនុស្ស​ស្រី​ចង់​ឱ្យ​បុរស​បាន​ដឹង ព្រោះ​ពួកគេ​តែងតែ​មាន​កំហុស​ពេល​ប្រព្រឹត្តិ​រឿង​ក្តៅសាច់​ម្តងៗ។
 
មិន​អើពើ​នឹង​តម្រូវការ​របស់​នាង
 
វា​ជា​រឿង​ដំបូង​ដែល​មនុស្ស​ស្រី​ចង់​ឱ្យ​បុរស​បាន​ដឹង។ ការរួមភេទ​ជា​សកម្មភាព​របស់​មនុស្ស​ពីរ​នាក់ មិនមែន​តែ​ម្នាក់ឯង​ឡើយ ដូច្នេះ​អ្នក​ទាំងពីរ​គួរ​មាន​ក្តីសុខ​ជាមួយ​គ្នា​ក្នុង​ពេល​តែមួយ។
 
មិន​បាន​លាង​សម្អាត
 
អនាម័យ​នាំឱ្យ​មនុស្ស​ស្រី​មាន​ក្តីសុខ​ពេល​អ្នក​ឡើង​គ្រែ​ជាមួយ​នាង។ បើ​អ្នក​មិន​ខ្វល់ពី​បញ្ហា​នេះ ជាពិសេស​បញ្ហា​ធុំក្លិន​មាត់ ធុំក្លិន​អាអូនតូច វា​នឹង​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ខាង​ស្រី ធ្វើឱ្យ​ខាងស្រី​ចងចាំ​រឿង​មិន​ល្អ​ក្នុង​ជីវិត។
 
ធ្វើឱ្យ​អារម្មណ៍​ក្តៅ​រោលរាល
 
ត្រង់​ចំណុច​នេះ​ធ្វើឱ្យ​ខាង​ស្រី​មាន​ក្តីសុខ​ខ្លាំង​បំផុត ព្រោះ​វា​ជា​ពេល​ដែល​ធ្វើឱ្យ​នាង​ដឹង​ថា អ្នក​កំពុង​ឈ្លក់​វង្វេង​នឹង​ខ្លួនប្រាណ​របស់​នាង៕
 
 

 

Loading...
Loading...