តើ​ទ្វារមាស​អាច​រួមតូច​វិញ​ទេ បើ​ខាន​រួមភេទ​យូរ?

Loading...

ទាំង​បុរស ទាំង​ស្ត្រី​ច្បាស់​ជា​មិន​ជឿ​ថា ការខាន​មិន​បាន​រួមភេទ​យូរ​អាច​ធ្វើឱ្យ​ទ្វារមាស​តឹងណែន ឬ​រួម​តូច​មក​វិញឡើយ។

សូមចាំថា សាច់ដុំ​ទ្វារមាសរបស់មនុស្សស្រីមាន​ភាព​យឺតពីធម្មជាតិ នៅពេល​ដែលមាន​របស់ជ្រៀតចូល ហើយ​មិន​អាច​បំផ្លាញ់​ភាព​បទបែន​ជាអចិន្ត្រៃនោះឡើយ។ នៅពេល​ដែលទ្វារមាសសម្រាកមិន​បាន​រួមភេទ វា​នឹងមាន​ពេលគ្រប់គ្រាន់ដើម្បីរំញោច​ត្រឡប់​មកភាព​ដើមវិញ។ នេះ​ហើយ ជា​កិច្ចរបស់សាច់ដុំទ្វារមាស​ដែលត្រូវ​ធ្វើ​ជា​ទូទៅ។

ប៉ុន្តែ បើយោងតាម​លោកវេជ្ជបណ្ឌិត Vijaysarathi Ramanthan ជា​អ្នក​ជំនាញ​ផ្លូវភេទ​បានបង្ហាញថា គ្រាន់តែ​រយៈពេល​ពីរឆ្នាំ​នៃការរួម​ភេទ អាចធ្វើឲ្យទ្វារមាសបាត់បង់វិសាលភាព​មួយចំនួន (រលុង) ក៏ប៉ុន្តែ​មិនមែន​អ្នក​មិន​អាចរួម​ភេទបាន​តទៅទៀតនោះទេ។

ការរួមភេទ និងទ្វារមាស

ដូចបាន​រៀបរាប់ខាងលើ ការរួមភេទ​ទៀត​ទាត់​ក្នុងរយៈពេល​ពីរឆ្នាំ អាចធ្វើឲ្យ​ទ្វារមាសរបស់អ្នករលុង។​ ប៉ុន្តែ​មាន​វិធីអាចរក្សាទ្វារមាសរបស់អ្នក​ឲ្យនៅដដែល នោះគឺធ្វើលំហាត់ប្រាណ Kegel ដើម្បី​រឹតបន្តឹង​សាច់ដុំអាងត្រគាក។

ប្រសិនបើអ្នកខានរួមភេទយូរ ទ្វារមាសរបស់អ្នក​មិន​បាន​រឹត​បន្តឹងភ្លាមនោះទេ។ តាម​ពិតប្រសិន​បើ​អ្នក​មាន​បញ្ហា​នៅពេលជៀតចូល អាចមាន​មូលហេតុពីរ៖ ខ្វះការបញ្ចេញ​ទឹករំអិលពីទ្វារមាស ឬ​ថប់អារម្មណ៍។ កង្វះ​ការបញ្ចេញទឹករំអិល​អាចបណ្តោល​ឲ្យ​ឈឺចាប់នៅពេល​រួមភេទ ហើយ​ថប់​អារម្មណ៍អាច​បណ្តោល​ខូចមុខងារផ្លូវភេទ។ ដើម្បីដោះស្រាយ​បញ្ហា​មួយនេះ អ្នក​ត្រូវបបោសអង្អែលដាស់អារម្មណ៍​ឲ្យមាន​សម្រើប​ឡើង មុន​នឹងមានការជ្រៀតចូល ទើបទ្វារមាសនៅតែមាន​ភាព​តឹងណែន​ជានិច្ច។

ប្រសិនបើ​ស្ត្រី​បណ្តាលឲ្យ​ទ្វារមាស​មាន​សភាពស្ងួត ការ​ឡើងគ្រែ​ច្បាស់ជា​មាន​ការរាំងស្ទះ​ជាពុំខាន។ ហេតុនេះ​អ្នកអាចប្រើប្រាស់ទឹក​រំអិល​ជំនួយក៏បាន ដើម្បីងាយស្រួលក្នុងការសម្រុកចូល​៕

 

Loading...
Loading...