កាដូទាំង 5 ដែលអ្នកមិនធ្លាប់ដឹងថាវាអាចជាហេតុបណ្តាលអោយអ្នកបែកបាក់គ្នា

Loading...

ជាកាពិតថាការូ វាជារបស់មួយដែលដំណាងអោយសេចក្តីស្រលាញ់ ឬ ក៏ជាអំណោយ ក្នុងថ្ងៃខួបកំណើតផងដែរ ។ តែកាដូខ្លះវាអាចជាហេតុធ្វើអោយទំនាក់ទំនងរបស់មិនល្អ អាចនឹងបែកគ្នាបាន ដោយសារតែវាដោយមិនដឹងខ្លួន ។



វត្តុទាំង 5 ខាងក្រោមនេះសូមកុំព្យាយាមទិញធ្វើជាកាដូរអោយគ្នាអោយសោះ

1- នាឡិកា វា​អាចជា​ប្រផ្នូល​អាក្រក់​ច្រើនជាង ព្រោះបានជួប​ជាច្រើនរឿងហើយមនុស្ស ជាច្រើន​​ជឿជាក់​មែនទែន​ថា បើ​សង្សារ​ទិញ​នាឡិកា​ឱ្យ នឹង​ធ្វើឱ្យ​ទំនាក់ទំនងរបស់អ្នកនឹងត្រូវ​​បញ្ឈប់​នៅពេល​នាឡិកា​លែង​ដើរដែរ ហើយវាសមហេតុសមផលណាស់អាចនិងយកទៅគិតពិចារណ៍ម្តងទៀតបាន ហើយមនុស្សជាច្រើនតែងតែប្រាប់ទៅមិត្តភក្កតគ្នាថាវាមិនមែនជាកាដូល្អឡើយ ។

2-ស្បែកជើង មិនថាអ្នកជឿមិនជឿរឿងស្បែកជើងនេះឡើយ វាបានកើតឡើងលើមនុស្សជាច្រើនរួចមកហើយ ហើយវាធ្វើអោយមនុស្សមួយចំនួន ទឹកភ្នែកដោយសារតែប្រាប់ទៅមនុស្សដែលខ្លួនស្រលាញ់មិនជឿ ។ ហើយមនុស្សមួយចំនួនគិតថា ស្បែកជើងគេធ្វើសំរាប់ពាក់ដើរ គឺដើរចេញពីគ្នា ហើយមនុស្សមួយចំនួនទៀតគិតខុសពីនេះ គឺគេគិតថាស្បែកជើងគេធ្វើមកមួយគូរ បើបាត់ម្ខាងនៅថ្ងៃណាមួយ អ្នកទាំងពីរច្បាស់ជាជួបរឿងដូចស្បែកជើងដែរ ។

3-កន្សែងជូតមុខ វារឿងដំនាលដែលចាស់ៗបាននិយាយប្រាប់ក្មេងៗ តែមិនមែនថាវាមិនពិតទេដែលគាត់ប្រាប់ថា កន្សែងជូតមុខក៏អាចនឹងជូតទឹកភ្នែកនៅថ្ងៃណាមួយដែរ ត្រូវ​ចៀសវាង​ឱ្យ​កាដូ​ជា​កន្សែង​ជូត​មុខ​ទៅ​គូសង្សារ ។ មនុស្សស្រីម្នាក់បាននិយាយថាជឿទៅឆាប់ចប់ ហើយទីបំផុតនាងបានយកកន្សែងនោះមកជូតទឹកភ្នែកមែន ។

4-កែវ ឬវត្ថុដែលធ្វើពីកែវខាយនឹងបែក ព្រោះ​តាម​ជំនឿចាស់ៗ​បានប្រាប់ថា បើ​គ្រឿង​កែវ​នោះ​បែក គឺមានន័យថាទំនាក់ទំរងរបស់​អ្នក​ទាំងពីរ ច្បាស់​ជា​បែកបាក់​តាម​វត្ថុ​នោះ​នៅថ្ងៃណាមួយ ។

5- ទឹកអប់ ព្រោះ​មាន​មនុស្ស​ច្រើន​ហើយ​ដែល​គេ​ជឿ ហើយ​ដែលបានជួបរឿងមួយនេះ វាជាវត្ថុមួយដែលងាយនឹងជឿងាយនឹងយល់ ព្រោះ​សេចក្តីស្នេហា​របស់​អ្នក​អាច​នឹង​សាបរលាប​អស់​ក្លិន​ទៅតាម​ពេលវេលា​ដូច​ទឹកអប់​អ៊ីចឹងដែរ៕

 

Loading...
Loading...