ហេតុផល ៥យ៉ាង​ដែល​ធ្វើឱ្យ​មនុស្សស្រី​មិន​ចង់​រួមរ័ក្ស​ជាមួយ​អ្នក

Loading...
បុរស​គ្រប់រូប​ប្រហែលជា​គិតថា ស្រីៗ​តែងតែ​មាន​ក្តីសុខ​ក្នុង​ពេល​រួមភេទ តែ​ផ្ទុយទៅវិញ​តាម​ការស្ទាបស្ទង់​បាន​ឱ្យ​ដឹង​ថា មនុស្សស្រី៥នាក់​មាន១នាក់គត់​ដែល​ទទួល​បាន​ក្តីសុខ​ពេល​ធ្វើ​រឿងលើគ្រែ។ តាម​ការវាស់ស្ទង់​ស្ត្រី​វ័យ ៣០-៨០ឆ្នាំ​ចំនួន ២០០០នាក់​បាន​រកឃើញ​ថា មាន​ស្ត្រី​តែ ១០%ប៉ុណ្ណោះ​រួមភេទ​បាន​យ៉ាងហោចណាស់ ១ម្តង​ក្នុង១សប្តាហ៍។
 
ខាងក្រោម​នេះ​ជា​មូលហេតុ ៥យ៉ាង​ដែល​នាង​គ្មាន​អារម្មណ៍​នឹង​រួមភេទ​ជាមួយ​អ្នក៖
 
នាង​ហត់នឿយពេក
ស្ត្រី១/៤គេចវេស​ពី​ការរួមរ័ក្ស ព្រោះ​នាង​ហត់ពេក ។ លើសពីនេះ​ទៀត បើសិន​នាង​ឧស្សាហ៍​ឆាប់​ចូលគេង​មុន​អ្នក​បាន​ន័យ​ថា នាង​មិន​ចង់​រួមភេទ។
 
ខ្វះ​ភាពស្និតស្នាល​នឹង​គ្នា
អារម្មណ៍​ស្និតស្នាល​របស់​អ្នក​ជា​រឿង​សំខាន់​ចំពោះ​នាង ព្រោះ​ការស្រាវជ្រាវ​បង្ហាញ​ថា មនុស្សស្រី​នឹង​បរាជ័យ​សម្រេច​ទឹកកាម ប្រសិនបើ​អារម្មណ៍​នាង​មិន​ពុះកញ្ជ្រោល។ នេះ​មាន​ន័យ​ថា អ្នក​មិន​ត្រឹមតែ​ត្រូវ​សម្រុក​ទ្វារមាស​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ធ្វើឱ្យ​នាង​មាន​សម្រើប​ផងដែរ។
 
ឈឺចាប់​ពេល​រួមភេទ
ស្ត្រីមួយចំនួន​ជួប​បញ្ហា​ការឈឺចាប់​ក្នុងពេល​រួមភេទ។ នេះ​ធ្វើឱ្យ​ស្ត្រី​លែង​ចាប់អារម្មណ៍​នឹង​ការរួមរ័ក្ស ច្រើនជាងនេះ​ទៀត នាង​នឹង​មិន​អាច​ឈានដល់​ចំណុចកំពូល​បាន។
 
ផ្តោត​លើ​ការលេង ស្ទាប​អង្អែល ប្រើ​មាត់ និង​ប្រើ​ទឹករំអិល​តិចតួច​អាច​ជួយ​បំបាត់​ការឈឺចាប់​របស់​នាង​បាន។
 
នាង​កើត​អារម្មណ៍​ភ័យខ្លាច
ស្ត្រី​មាន​អារម្មណ៍​ភ័យខ្លាច​ក្នុងពេល​រួមភេទ​ព្រោះ​នាង​ចាប់ផ្តើម​មាន​ការឈឺចាប់ និង​មិន​ចង់​ធ្វើឱ្យ​អ្នក​ខូច​អារម្មណ៍។
 
អាអូនតូច​របស់​អ្នក​មិន​ព្រម​បះរឹងឡើង
គូស្នេហ៍​អសមត្ថភាព​ផ្លូវភេទ ជា​បញ្ហា​នាំឱ្យ​ស្ត្រី​លែង​ចង់​សាកល្បង​រួមភេទ​ជាមួយ៕
 
Loading...
Loading...