កំហុស ៥យ៉ាង​ដែល​មនុស្សស្រី​តែងតែ​ធ្វើ​នៅពេល​បង្កាត់​ភ្លើង​ស្នេហ៍

Loading...
ក្តីសុខ​នឹង​ការរួមភេទ ជា​អារម្មណ៍​របស់​បុគ្គល ហើយ​យើង​ទាំងអស់គ្នា​សុទ្ធតែ​មាន​ចំណង់ចំណូលចិត្ត​ខុសៗគ្នា។ ដូច្នេះ​ការរួមរ័ក្ស​របស់​មនុស្សស្រី​ជាមួយ​បុរស​ណាម្នាក់​អាច​ជា​រឿង​គួរឱ្យ​ធុញ​សម្រាប់​អ្នកដទៃ។
 
ស្របពេល​ដែល​ការពិត​មាន​ការឈឺចាប់ តែ​ការបង្កាត់​ភ្លើងស្នេហ៍​ជា​ចំណែក​មួយ​ដ៏ធំបំផុត​ក្នុង​ជីវិត​ស្នេហា។ ពិតប្រាកដ​ណាស់ វា​ទាមទារ​ពេលវេលា និង​ការកែតម្រូវ។ ប៉ុន្តែ​កំហុសឆ្គង​ជា​រឿង​មួយ​ធម្មតា​ទេ​សម្រាប់​គូស្នេហ៍​ទាំង២។ ហើយ​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​នោះ មនុស្សស្រី​ចូលចិត្ត​ធ្វើ​រឿង​ទាំងនេះ​ណាស់​នៅពេល​ប្រព្រឹត្តិ​រឿង​លើគ្រែ៖
 
១. ធ្វើពុត​ជា​មាន​ក្តីសុខ
បើសិន​អ្នក​កុហក​ធ្វើពុត​ជា​សុខស្រួល ដែល​ជាក់ស្តែង​គ្មាន​ក្តីសុខ​សោះ​នោះ អ្នក​នឹង​ដឹង​ថា វា​នឹង​មិន​ដែល​ទទួល​បាន​ផល​ឡើយ។
 
ប្រសិនបើ​គាត់​គិត​ថា គាត់​តែងតែ​ធ្វើឱ្យ​អ្នក​ស្រែកថ្ងូរ​គ្រប់ពេល នោះ​គាត់​នឹង​ធ្វើ​បែបនេះ​ទៀត​ដូចគ្នា​គ្រប់ពេល​ទាំងអស់ ដូចនេះ​អ្វីៗ​មិន​ឈានដល់​គោលដៅ​ឡើយ។ ដូចនេះ​សូម​កុំ​កុហក។
 
២. អៀនខ្មាស់
កុំ​ប្រើ​ពេលវេលា​សម្លឹងមើល​តែ​ទៅលើ​ពិដាន​ខាងលើ តែ​ត្រូវ​ចូលរួម​ក្នុង​បេសកកម្ម. ស្រែក​ថ្ងូរ​តិចតួច ដកដង្ហើម​ខ្លាំងៗ...។ រឿង​ទាំងអស់​នេះ​នឹង​ជួយដល់​អ្នកទាំង២។
 
៣. ធ្វើ​តាម​ទម្លាប់​ដើម
ដើមឡើយ​នៅពេល​រួមភេទ តែងតែ​ប្រើ​ក្បាច់​ដដែលៗ. មាន​ពេលវេលា​កំណត់. លេង និង​ស្ទាបអង្អែល។ ផ្ទុយទៅវិញ អ្នក​គួរ​ចាប់ផ្តើម​ចំណាយពេល ១៥នាទី​បង្កើន​អារម្មណ៍​អប​ដោយ​ស្លៀក​ខោអាវ​ក្នុង​បែប​សិចស៊ី​ទាក់ចិត្ត បន្ទាប់មក​សម្រាត​ចេញ​ឱ្យ​អស់។ វិធី​នេះ​នឹង​ជួយ​រក្សា​ក្តីសុខ និង​ផ្លាស់ប្តូរ​ជីវិត​សិច​របស់​អ្នក​ទាំង២ឱ្យ​បាន​ល្អ​ប្រសើរ។
 
៤. កង្វះ​ការទំនាក់ទំនង
មនុស្សប្រុស​មិនមែន​ដឹង​គ្រប់រឿង​ទាំងអស់​ទេ។ អ្នក​ត្រូវ​ផ្តល់​គន្លឹះ​ខ្លះៗ​ដល់​គាត់។ បង្ហាញ​គាត់​ឱ្យ​ដឹង​ថា អ្វី​ធ្វើឱ្យ​អ្នក​មាន​អារម្មណ៍​ល្អ អ្វី​ដែល​អ្នក​ចូលចិត្ត​ឱ្យ​គាត់​ធ្វើ ហើយ​អ្នក​ចង់​ឱ្យ​គាត់​ធ្វើ​វា​តាម​របៀប​ណា។ ការឱ្យ​គាត់​ដើរ​លើ​ផ្លូវ​មួយ​ដោយ​មិន​បាន​ដឹង​ទិសដៅ មិនមែន​ជា​គំនិត​ល្អ​ឡើយ។
 
៥. តែងតែ​ឱ្យ​បុរស​ជិះ​ពីលើ
ឱ្យ​គាត់​ជា​អ្នកគ្រប់គ្រង​លើ​បេសកកម្ម​នេះ​ក៏​មិន​អី​ដែរ តែ​ការផ្តល់​ឱកាស​ឱ្យ​ខ្លួនឯង​មួយសន្ទុះ​នឹង​មិន​ត្រឹមតែ​ធ្វើឱ្យ​អារម្មណ៍​គាត់​កាន់តែ​ពុះកញ្ជ្រោល​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ពេល​ឱ្យ​អ្នក​ទំនួលខុសត្រូវ​លើ​ខ្លួនឯង​ម្តង៕
 
Loading...
Loading...