ពេល​មាន​សេ្នហ៍ថ្មី ​តើ​អារម្មណ៍​អ្នកគិត​រឿង​អ្វីខ្លះ?

Loading...
នៅក្នុង​សេចក្តី​ស្នេហា ​អ្នក​តែងតែ​ជួបនឹង​អារម្មណ៍​ល្អ ​អារម្មណ៍​មិនល្អ​ជាច្រើន។ ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ភ្ញាក់​ផ្អើល​ភ្លាមៗ ​ជា​អារម្មណ៍​ដែល​អ្នកមិន​ធ្លាប់មាន​ពីមុន​មក។ ​ប៉ុន្តែ​តើនឹង​មានអ្វី​កើត​ឡើង ​នៅពេល​អ្នកជួប​នឹង​ស្នេហាថ្មី?
 
សូមកុំខឹង​ នៅពេល​អ្នកមិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​ពីស្នេហា​ថ្មីរបស់​អ្នក​ ប្រសិន​បើ​ស្នេហានេះ​ពិតជា​ឋិតថេរ​ជារៀង​រហូត ​អ្នកនឹង​មាន​អារម្មណ៍​គ្រប់​បែប​យ៉ាង។
ដំណាក់​កាល​នៃអារម្មណ៍​ទាំងនេះ​ វាជា​អ្វីមួយ​ដែល​អាច​ធ្វើឱ្យ​អ្នកសើច ​ហើយឆ្កួត​នឹង​អារម្មណ៍​ច្របូក​ច្របល់​ភ្លាមៗ។
ធ្វើចិត្ត​ឱ្យស្ងប់ ​អាន ​ហើយ​រីករាយ​នឹងរឿង​អស់​សំណើច ​និង​បម្រែបម្រួល​អារម្មណ៍​ចម្លែកៗ​ដែល​អ្នក​ជួប​ប្រទះ​នៅក្នុង​ស្នេហា​ថ្មី​របស់អ្នក។
 
គ្រប់បទ​ចម្រៀង​ទាំងអស់​ដែល​ខ្ញុំច្រៀង ​វាធ្វើឱ្យ​ខ្ញុំនឹក​ដល់អ្នក
រាល់​បទ​ចម្រៀង​ដែល​អ្នក​បានលឺ ​វាធ្វើ​ឱ្យអ្នក​នឹកដល់​មនុស្ស​ម្នាក់ ​ហើយ​អ្នក​នឹង​ស្រឡាញ់​អារម្មណ៍​ស្នេហា​ចំពោះ​មនុស្ស​ម្នាក់នេះ។
 
ចង់ឲ្យគេទទួលយកនូវអ្វីដែល​ខ្លួន​ឯងមាន
អ្នកចង់​ឱ្យគូ​ស្នេហ៍​អ្នក​ទទួល​យក​ឥរិយាបថ​របស់​អ្នក ​ហើយ​អ្នកនឹង​មិន​ផ្លាស់ប្តូរ​ខ្លួន​អ្នក​​ចាប់​តាំង​ពីពេល​ចាប់ផ្ដើម​ដំបូងមក។
 
ឆែកមើលគូស្នេហ៍ចាស់របស់អ្នក
អ្នកនឹង​ឆែក​មើល​គូស្នេហ៍​ចាស់​របស់អ្នក ​គ្រាន់​តែចង់​ឱ្យ​ប្រាកដ​ថា ​អ្នកនឹង​មាន​ពេល​វេលា​ល្អ​នៅ​ជាមួយ​នរណា​ច្រើន​ជាងគេ។
 
យើងទាំងពីរងប់ងល់នឹងគ្នា
ដំបូង​ឡើយ ​អ្នកធ្វើ​ជាខឹង ​តែមួយ​រយៈ​ក្រោយ​មក ​អ្នកមាន​ជម្លោះ​តូចតាច។​ ដូច្នេះ​ត្រូវ​ប្រាកដ​ថា ​អ្នកមិន​ធ្វើជា​ស្រឡាញ់​គូស្នេហ៍​របស់អ្នក​បាន​ឡើយ។
 
មូលហេតុ​ដែល​គូស្នេហ៍​ចាស់​របស់​អ្នកបែក​ពីអ្នក
ការគិត​លើក​ដំបូង​គេ​បង្អស់គឺ ​អ្នកនឹង​ស្ថិតក្នុង​ស្ថាន​ភាពនេះ ​ហេតុអ្វី​បាន​ជា​គូស្នេហ៍​ថ្មី​របស់​អ្នក​ បែក​ពីគូ​ស្នេហ៍​ចាស់​របស់​គាត់។ ​អ្នកត្រូវ​គិត​លើ​សំណួរនេះ ដោយ​ប្រុង​ប្រយ័ត្ន​ តែទោះ​បីជា​យ៉ាង​ណា ​យល់​ល្អអ្នក​មិនត្រូវ​មាន​ការ​សង្ស័យ​លើគាត់  ​និង​គ្រាន់​តែទទួល​យក​នូវការ​ពិត ​ហើយ​ទុកចិត្ត​លើគូ​ស្នេហ៍​អ្នក​ នោះវា​នឹងមាន​ភាព​ល្អប្រសើរ​ឡើង​ហើយ៕
 
Loading...
Loading...