រឿងរ៉ាវ​ធំបំផុត ​៣យ៉ាង ​ដែល​បំផ្លាញ​ចំណង់​តណ្ហា​ផ្លូវភេទ​បុរស

Loading...
គ្រប់​ពេល​ដែល​គូស្វាមី​ភរិយា​បង្កាត់​ភ្លើង​ស្នេហ៍ ​ពួកគេ​តែងតែ​ពង្រឹង​ដល់​អ្វីដែល​ត្រូវធ្វើ។ ​វាជា​វិធី​បង្កើត​ភាព​ស្និទ្ធស្នាល​ខាង​ផ្លូវកាយ​នឹងគ្នា។  ការ​បង្កាត់​ភ្លើង​ស្នេហ៍​ជាឱកាស​មួយ​ដើម្បី​ផ្លាស់ប្តូរ​កម្រិត​ម៉ូលេគុល​ឱ្យគ្នា​ទៅវិញ​ទៅមក។ ​ត្រូវគិត​ថា ​បុរសៗ​បង្កើត​ភាព​ស្និទ្ធស្នាល​តែ​ជាមួយ​នឹងមនុស្ស​ស្រី​ដែល​ពួកគេ​ស្រឡាញ់​តែប៉ុណ្ណោះ។
 
គ្មាន​អារម្មណ៍​រំភើប​ណា ដូច​នឹង​អារម្មណ៍​ពេល​បង្កាត់​ភ្លើង​ស្នេហ៍​ឡើយ។ ​តែទោះ​បីជា​យ៉ាងណា​ មាន​រឿងរ៉ាវ​មួយ​ចំនួន​ដែល​អាច​បំផ្លាញ​កម្រិត​ចំណង់​តណ្ហា​ផ្លូវភេទ​របស់​បុរស។ ​អ្នកត្រូវ​ព្យាយាម​ចៀស​វាងរឿង​ទាំង ​៣យ៉ាងនេះ ​និងទទួល​យក​អារម្មណ៍​មានក្តី​សុខនៃ​ជីវិត​ស្និទ្ធស្នាល​នឹង​គូស្នេហ៍​ឱ្យបាន​កាន់តែ​ច្រើន​ឡើង។
 
១. ការចាប់ផ្តើមដំបូង
អ្វីដែល​សំខាន់ ​មនុស្ស​ស្រីត្រូវ​មាន​ចំណង់​តណ្ហា។ ​នៅពេល​គូស្នេហ៍​អ្នកក៏​មាន​អារម្មណ៍​បែបនេះ​ដូចគ្នា​ ហើយ​ចង់​បង្ហាញ​តាម​វិធី​ផ្សេងគ្នា​ វានឹង​កាន់តែ​គួរឱ្យ​ទាក់ទាញ​ខ្លាំងឡើង។ ​សង្គម​តែង​តែភ្លេច​គិតថា ​បុរសៗ​ចង់​ទទួល​បាន​អារម្មណ៍​ដូចដែល​ពួកគេ​ចង់បាន។ ​គ្មាន​អ្នកណា​ម្នាក់ចង់​នៅកន្លែង​ដែល​ពួកគេ​មិនចង់​នៅ​ឡើយ។
 
តែទោះ​បីជា​យ៉ាង​ណា​ ពួកគេក៏​ចង់​ដឹងថា ​តើអ្នក​​គិត​ចំពោះ​គេ​យ៉ាងណា  ​ស្អាត​សង្ហារ​សម្រាប់​អ្នក​ដែរឬ​អត់? ​និង​ចង់​បាន​ការ​សរសើរ​ពីអ្នក។
អ្វីដែល​សំខាន់​ត្រូវ​មាន​ទស្សនៈ​បង្កាត់​ភ្លើង​ស្នេហ៍ ​និង​ចំណង់​តណ្ហា​ដូចគ្នា។ បើមិន​ដូច្នោះ​ទេ ​​នៅ​ពេល​បុរស​​ចាប់​ផ្តើម​បង្កើត​ភាព​ស្និទ្ធស្នាល ​វានឹង​ធ្វើឱ្យ​គាត់​អស់​អារម្មណ៍។ គាត់​ចង់​ដឹងថា ​អ្នកចង់​បាន​គាត់​ដូច​ដែល​គាត់​ចង់បាន​អ្នក​ដែរទេ។ ចាប់​ផ្តើម​ដោយ​ការ​ផ្ញើសារ​ប្រាប់​ពីអារម្មណ៍​ត្រេក​ត្រអាល ​ក្នុង​ពេលគាត់​នៅ​កន្លែង​ការងារ។ ​ឱ្យគាត់​ដឹងថា ​គាត់ត្រូវ​ធ្វើអ្វី​ពេលមក​ដល់ផ្ទះ។
 
ពេល​គាត់​មក​ដល់ផ្ទះ ​អ្នកត្រូវ​ទៅក្បែរ​គាត់ ​ហើយ​ចាប់ផ្តើម​ដោយ​អារម្មណ៍​ស្រើប​ស្រាល។ ​អ្នកមិន​ចាំបាច់​ត្រូវធ្វើ​វាគ្រប់​ពេល​ឡើយ ​តែអ្ន​កអាច​សាកល្បង ​និងចាប់​ផ្តើម​រឿង​បែបនេះ​ត្រឹមតែ ​៤០-៥០% បាន​ហើយ។
 
២. ខ្វះទំនុកចិត្តលើខ្លួនឯង
មនុស្ស​ស្រីតែង​តែគ្មាន​អារម្មណ៍​ប្លែក។ ​មាន​ស្ថានភាព​ជាច្រើន​នៅក្នុង​ជីវិត​ដែល​អាច​ធ្វើឱ្យ​អារម្មណ៍​បែបនេះ​កើតឡើង។ ​ការបាន​ឆ្លងកាត់​ការមាន​ផ្ទៃពោះ​ដ៏លំបាក និងការ​មាន​កូនបាន​ប៉ះពាល់​ដល់​រូបរាង។ ​ការឡើង​ទម្ងន់​ និង​បម្រែបម្រួល​អ័រម៉ូន​ក្នុងខ្លួន​មនុស្ស​ស្រី ​ក៏អាច​ជាកត្តា​ចម្បង​មួយ​ផងដែរ។ ​មិនថា​អ្នកមាន​អារម្មណ៍​បែបណា ​សូម​ព្យាយាម​បំភ្លេច​វា ហើយ​ត្រូវ​ចាំថា ​អ្នក​ស្អាត​បំផុត។ ​ធ្វើអ្វីៗ​ដែល​ធ្វើឱ្យ​ស្បែក​អ្នកស្អាត។ ​មិនថា ​អ្នកត្រូវ​ប្តូរម៉ូត​សក់ថ្មី, ​តុប​តែងមុខ, ធ្វើក្រចក ឬចាប់​ផ្តើម​ធ្វើលំ​ហាត់​ប្រាណ ​ធ្វើអ្វីៗ​ដើម្បី​ជម្រុញ​ដល់​ចំណង់​តណ្ហា​របស់​អ្នក។ ​នេះជារឿង​មួយ​សំខាន់ ​ព្រោះ​វាជា​កត្តា​ចម្បង​ធ្វើឱ្យ​បុរស​អស់​អារម្មណ៍​នឹងគេង​ជាមួយ​មនុស្ស​ស្រី​ដែល​បាត់​បង់​ទំនុក​ចិត្ត​ និង​សម្រស់​ខ្លួនឯង។
 
៣. មិនសប្បាយចិត្តនឹងការរួមភេទ
មិន​ត្រឹម​តែ​អារម្មណ៍​ធុញ​ថប់​នៅ​សាលា ​លើ​វេទិកា ​ឬខាង​ក្នុង​កន្លែង​ការងារ ​អារម្មណ៍​ធុញ​ថប់ក៏​ប៉ះពាល់​ដល់​រឿង​លើគ្រែ​របស់​អ្នកដែរ។ ប្រសិន​បើអ្នក​បារម្ភ​ពីអារម្មណ៍​ធុញថប់​ពេល​រួមភេទ ​អង្គុយ​ចុះ រួច​ប្រាប់​រឿង​ទាំង​នេះ​ដល់​គូស្នេហ៍​អ្នក។ ត្រូវ​ស្មោះត្រង់​ចំពោះ​អ្វីដែល​រំខាន​ដល់អ្នក ​និងអ្វី​ដែល​អ្នក​មិនប្រាកដ​ប្រជា។ ក្រោយ​មក ធ្វើការ​ជាមួយ​គ្នា និង​ព្យាយាម​អ្វីដែល​ថ្មី ដើម្បី​ជួយ​ឱ្យអ្នក​កាន់តែ​មាន​ទំនុក​ចិត្ត​លើការ​រួមភេទ។ កុំគេច​វេស​ពីការ​រួមភេទ​ដោយ​សារតែ​ភាព​ភ័យ​ខ្លាច។ អ្នក​ត្រូវតែ​កម្ចាត់​ភាព​ភ័យ​ខ្លាច​ឲ្យបាន។ ជីវិត​ស្និទ្ធស្នាល​ដ៏អស្ចារ្យ​ដែល​កំពុង​រង់ចាំ​អ្នក៕
 
Loading...
Loading...