មិនបាច់លេង ​និងស្ទាប​អង្អែល ​តើ​អាច​សម្រេចកាម​បានអត់?

Loading...
បុរសៗ ពួកគេ​តែងតែ​ចង់រៀន​ពី​បច្ចេក​ទេស​បង្កាត់​ភ្លើង​ស្នេហ៍ ​តែ​ពួកគេ​មិន​សូវ​យល់ថា ​អ្វីដែល​ធ្វើឱ្យ​គូស្នេហ៍​របស់​ពួកគេ​ឈាន​ដល់​ចំណុច​កំពូល​ឡើយ។ ហើយនេះ​ប្រហែល​ជា​មូល​ហេតុ​ដែល​ធ្វើឱ្យ​បុរស​ជាច្រើន​មាន​ក្តីសុខ​នឹងការ​សម្រេច​ទឹក​កាម ​ប៉ុន្តែ​មនុស្ស​ស្រីភាគ​ច្រើន​នៅតែ​ត្អូញត្អែ​ថា ​ពួក​នាង​មិន​ដែល​បាន​សម្រេច​ទឹកកាម​បាន​ម្តងទេ។
 
ដូច្នេះ ​មុន​ពេល​រៀន​ពីវិធី​ធ្វើឱ្យ​សម្រេច​ទឹក​កាម ​យល់​ល្អ​អ្នក​ត្រូវរៀន​ពីវិធី​ជម្រុញ​អារម្មណ៍​មនុស្ស​ស្រី​ដោយ​មិន​ចាំ​បាច់​ការ​លេង និង​ស្ទាប​អង្អែល​ក៏បាន​ដែរ។
នៅពេល​អ្នក​ទទួល​បាន​ជោគ​ជ័យ ​ការ​លេង ​និង​ការ​ស្ទាប​អង្អែល​គួរ​លើក​ទៅ​ដំណាក់​កាល​បន្ទាប់។ ​ខាង​ក្រោម​នេះ​ ជាការ​ពិតមួយ​ចំនួន​ដែល​អ្នក​គួរដឹង៖
 
ការពិតទី ១
មនុស្ស​ភាគ​ច្រើន​ដឹងតែ​ម្យ៉ាងគឺ ​ការ​សម្រេច​ទឹក​កាម។ ​វាជា​ការ​បាញ់​ទឹក​កាម។ ​ប៉ុន្តែ​ការ​សម្រេច​ទឹក​កាម​ក៏មាន​ន័យថា ​ជាការ​បញ្ចេញ​ក្តីសុខ​ដែរ។ ​វាមិន​មែន​គ្រាន់​តែជា​អារម្មណ៍​កើត​ឡើង​ពេល​បាន​ប៉ះពាល់​ខ្លួន​ប្រាណ​ឡើយ។ ​ជាការ​ពិត​ណាស់ ​អារម្មណ៍​សម្រេច​ទឹកកាម​ពិត​បាន​មក​ពីការ​រួម​បញ្ចូល​ពីមួយ​ទៅ​មួយ​ទៀត​ មិនថា​ជាខ្លួន​ប្រាណ បញ្ញា ឬ​អារម្មណ៍ទេ។
 
ការពិតទី ២
អ្នក​មិន​អាច​ធ្វើឱ្យ​អ្នក​ណា​ម្នាក់​សម្រេច​ទឹក​កាម​បាន​ឡើយ។ ​គេគួរ​តែជា​អ្នកមាន​ចំណង់​នឹងវា​មុន។ ​គេគួរតែ​មាន​ចំណង់​តណ្ហា​នឹងវា។ ​ដោយ​គ្មាន​ចំណង់​តណ្ហា ​អ្នក​មិនអាច​ធ្វើអ្វីៗ​បាន​ឡើយ។​ អ្នក​មិន​អាច​បង្ខំ​ឱ្យអ្នក​ដទៃ​សម្រេច​ទឹក​កាម​បាន​ឡើយ។
 
ការពិតទី ៣
ការសិក្សា​ជាច្រើន​បាន​អះអាង​ថា ​ការ​សម្រេច​ទឹកកាម​ ជា​ជម្រើស​មួយ​ដែល​កើត​ឡើង ​បន្ទាប់​ពី​ចូល​ចិត្ត​អ្នក​ណា​ម្នាក់។ ​ប្រសិន​បើ​ជម្រើស​មិន​ស៊ី​ជម្រៅ​ទេ ​អ្នក​មិន​អាច​ឈាន​ដល់​ការ​សម្រេច​ទឹកកាម​បានទេ ​ហើយ​គូស្នេហ៍​របស់​អ្នក​ក៏​ដូចគ្នា។
 
ការពិតទី ៤
ការ​សម្រេច​ទឹក​កាម​កើត​ឡើង​បាន ​នៅ​ពេល​អ្នក​អនុញ្ញាត​បើក​ផ្លូវ​ឱ្យវា។ ​គូស្នេហ៍​អ្នកក៏​ដូចគ្នា​ដែរ។​ លុះត្រា​តែនាង​ព្រម​ឱ្យវា​កើត​ឡើង ​បើមិន​ដូច្នេះទេ ​វានឹង​មិនកើត​ឡើង​ឡើយ។
 
ការពិតទី ៥
ការ​សម្រេច​ទឹកកាម​ជាការ​ចុះចាញ់។ ​ប្រសិន​បើអ្នក​មាន​សមត្ថភាព​អាច​ព្រមឱ្យ​អារម្មណ៍ ​និង​រាង​កាយ​បញ្ចូល​គ្នា​បង្កើត​ជាក្តី​សុខ​ដល់​កំពូល ​ការ​សម្រេច​ទឹកកាម​អាច​កើត​ឡើង។ ​ដូច្នេះ ​ប្រសិន​បើគូ​ស្នេហ៍​អ្នក​ត្រូវការ​ការ​សម្រេច​ទឹក​កាម ​នាង​នឹង​អាច​ធ្វើបាន ​នៅ​ពេល​នាងចុះ​ចាញ់​នឹង​សេចក្តី​ស្នេហា។
 
ការពិតទី ៦
ការ​សម្រេច​ទឺកកាម​ជាការ​ផ្តល់ឱ្យ​កាន់តែ​ច្រើន​ឡើង ​ដោយ​មិនត្រូវ​ការ​ការ​តប​ស្នង​វិញ។​ លុះត្រា​តែអ្នក​មាន​ចិត្ត​សប្បុរស​នឹង​ស្នេហា និង​ការ​បង្កាត់​ភ្លើង​ស្នេហ៍, ​បើមិន​ដូច្នេះ​ទេ ​អ្នក​មិន​អាច​ធ្វើឱ្យ​នាង​ឈាន​ដល់​ចំណុច​កំពូល​បាន​ឡើយ។ ​ប្រសិន​បើអ្នក​ជា​មនុស្ស​អាត្មា​និយម, ​នាង​មិន​អាច​ទទួល​បាន​រសជាតិ​ក្តីសុខ​ពេល​រួមភេទ​ឡើយ។
 
ការពិតទី ៧
តើអ្នក​គិតថា ​ការលេង ​និង​ការ​ស្ទាប​អង្អែល​តែម្យ៉ាង​ អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ​មែនទេ? ​តើអ្នក​ធ្លាប់​ដឹង​ទេថា ​ពាក្យ​សម្តី​របស់​អ្នក​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​ដទៃ? ​តើអ្នក​ធ្លាប់​ឃើញ​ទេថា​ សកម្មភាព​ពី​ចម្ងាយ​របស់​អ្នក​ អាច​ប៉ះពាល់​ដល់​អារម្មណ៍​គូស្នេហ៍​អ្នក? ​តើអ្នក​ដឹងទេ​ថា ​សូម្បី​តែការ​សម្លឹង​មើល​របស់​អ្នក​ ក៏អាច​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ដែរ? ​ដូច្នេះ ​វាអាច​ធ្វើឱ្យ​នាង​សម្រេច​ទឹកកាម​បាន ​ដោយ​ប្រើ​អារម្មណ៍ ​ដោយ​មិន​ចាំបាច់ការ​លេង ​និងការ​ស្ទាប​អង្អែល។
 
ការពិតទី ៨
ការសិក្សា​ជាច្រើន​បាន​អះអាង​ថា ​គូស្នេហ៍​ដែល​ស្រឡាញ់​គ្នា​ជ្រាល​ជ្រៅ ​មិន​សូវ​ត្រូវ​ការ​លេង ​និងការ​ស្ទាប​អង្អែល​ ដើម្បី​សម្រេច​ទឹកកាម​ឡើយ។
 
Loading...
Loading...