តើ​បុរសៗ ​ស្រឡាញ់​តែ​ខ្លួន​ប្រាណ​របស់​មនុស្ស​ស្រី​ទេ​ មែន​ទេ?

Loading...
បុរសៗ​មិនមែន​ចាប់​អារម្មណ៍​តែ​ទៅ​លើ​ខ្លួន​ប្រាណ​មនុស្ស​ស្រី​នោះ​ឡើយ។ ក្រៅ​ពី​រូប​សម្បត្តិ​ខាង​ក្រៅ នៅ​មាន​កត្តា​ផ្សេងៗ​ជា​ច្រើន​ទៀត ដែល​បុរសៗ​ចាប់​អារម្មណ៍។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ចែក​រំលែក​ពី​រឿងរ៉ាវ​មួយ​ចំនួន បង្ហាញ​ថា​បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី ​ក្រៅ​ពី​ខ្លួន​ប្រាណ។
 
គ្មាន​អ្វី​ត្រូវ​សង្ស័យ​ឡើយ បុរសៗ​ពិត​ជា​ចាប់​អារម្មណ៍​លើ​ខ្លួន​ប្រាណ​មនុស្ស​ស្រី តែ​យូរៗ​ទៅ អ្នក​ក៏​អាច​ដឹង​ពី​អាទិភាព​ផ្សេងៗ​ទៀត​នៅ​ក្នុង​ជីវិត​ផង​ដែរ។ ប្រសិន​បើ​អ្នក​ចង់​ដឹង​ថា តើអ្វី​ខ្លះ​ដែល​ធ្វើ​ឱ្យ​បុរស​ចាប់​អារម្មណ៍​លើ​អ្នក ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​គុណសម្បត្តិ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍៖
 
ប្រសិន​បើ​អ្នក​ជា​អ្នក​ស្តាប់​ដ៏​ល្អ
បុរស​ចង់​ឱ្យ​មនុស្ស​ស្រី​របស់​គាត់​ក្លាយ​ជា​អ្នក​ស្តាប់​ដ៏ល្អ។ បុរសៗ​កោត​សរសើរ​ចំពោះ​មនុស្ស​ស្រី ដែល​រង់ចាំ​ដោយ​ស្ងៀម​ស្ងាត់ និង​ស្តាប់​គាត់​យ៉ាង​អត់ធ្មត់។
 
ប្រសិន​បើ​អ្នក​ជា​មនុស្ស​ឱ្យ​អ្វីៗ​កើត​ឡើង​ដោយ​ឯកឯង
បុរស​ស្រឡាញ់​នៅ​ពេល​អ្នក​ឯកភាព​នឹង​គម្រោង​កើត​ឡើង​ដោយ​ឯក​ឯង។ បណ្តោយ​តាមលំហូរ​ជា​អ្វី​មួយ​ដែល​បុរស​គ្រប់​រូប​ស្រឡាញ់​ពេញ​ចិត្ត​គុណសម្បត្តិ​មួយ​នេះ។
 
ប្រសិន​បើ​អ្នក​ជា​អ្នក​បើក​ដ៏​ល្អ
បុរសៗ​ពិត​ជា​ចង់​អង្គុយ​នៅ​ពី​ក្រោយ ហើយ​សម្រាក​ក្នុង​ឡាន ស្រប​ពេល​ដែល​គូ​ស្នេហ៍​ពួក​គេ​ជា​អ្នក​បើក​ឡាន​ដ៏ល្អ និង​ពូកែ។
 
ប្រសិន​បើ​អ្នក​ជា​មនុស្ស​តែង​តែ​សប្បាយ​ចិត្ត
បុរសៗ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​មិន​ចេះ​អង្គុយ​យំ។ ពួក​គេ​ស្រឡាញ់​ពេញ​ចិត្ត​នឹង​មនុស្ស​ស្រី​ដែល​ក្រោក​ឈរ ហើយ​ប្រយុទ្ធ​ប្រឆាំង និងមិន​កើត​ទុក្ខ​ចំពោះ​រាល់​បញ្ហា​រំខាន​ចិត្ត​នានា។
 
ប្រសិន​បើ​អ្នក​ជា​ចុងភៅ​ដ៏​ល្អ
ដូច​ពាក្យ​ចាស់​ពោល​ថា "វិធី​ដ៏​ល្អ​បំផុត​ដើម្បី​យក​ឈ្នះ​លើ​បេះដូង​បុរស​បាន​គឺ តាម​រយៈក្រពះ​របស់​គាត់”។ បុរស​ម្នាក់​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ពេញ​ចិត្ត​នឹង​ធ្វើ​អាហារ​ឱ្យ​គាត់​ញ៉ាំ។ បើ​ទោះបី​ជា​វា​គ្រាន់តែ​ជា​ប៊ឺហ្គឺ​ធម្មតា​មួយ​ដែល​នាង​បាន​ធ្វើ គាត់​នឹង​សរសើរ​ចំពោះ​សមត្ថភាព​របស់នាង។
 
ប្រសិន​បើ​អ្នក​រីករាយ​ចំពោះ​អាហារ​របស់​អ្នក​ដោយ​មិន​ចម្លង​តាម​គេ
បុរសៗ​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​សម្លឹង​មើល​ជាតិ​កាឡូរី​គ្រប់​អាហារ ដែល​ពួក​នាង​ទទួល​ទាន។ ពួក​គេ​ស្រឡាញ់​មនុស្ស​ស្រី​ដែល​ពេញ​ចិត្ត​នឹង​អាហារ​របស់​នាង ហើយ​ក៏​ញ៉ាំ​វា​ផង​ដែរ។
 
Loading...
Loading...