រួមភេទនៅ​ពេលព្រឹក​ព្រលឹម ផ្តល់​អត្ថប្រយោជន៍​ខ្លាំង​បំផុត

Loading...
សក់រញ៉េរញ៉ៃ, ហើមភ្នែក, ធុំក្លិនមាត់…ជាមូលហេតុ​ដែល​ធ្វើឱ្យអ្នក​មើលរំលង​ការរួមភេទ​នៅពេល​ព្រឹក។ ប៉ុន្តែ​ខាង​ក្រោមនេះ​ជាមូលហេតុ ដែល​អ្នកគួរ​តែស្រឡាញ់​ការរួមភេទ​ក្រោយ​ពេល​ភ្ញាក់ពី​គេង៖
 
អ្នកនឹង​សប្បាយចិត្ត​ពេញមួយថ្ងៃ
អ្នកដែល​បានរួមភេទ​នៅ​ពេលព្រឹក​តែងតែ​មាន​អារម្មណ៍ល្អ​ពេញមួយ​ថ្ងៃ។ ក្តីសុខ និង​បទពិសោធន៍​ការ​សម្រេច​ទឹក​កាម ធ្វើឱ្យ​រាងកាយ​បញ្ចេញ​អ័រម៉ូន អង់ដូភីន ដែល​ធ្វើឱ្យ​អ្នក​មាន​ក្តីសុខ​បំផុត។
 
ប្រព័ន្ធភាពស៊ាំ​កាន់តែ​រឹងមាំ
ការរួមភេទ​ពេលព្រឹក​អាច​ជួយ​ពង្រឹង​សុខភាព​ប្រព័ន្ធ​ភាពស៊ាំ​របស់អ្នក ធ្វើឱ្យ​អ្នក​មាន​សុខភាព​ល្អ។ យោង​តាម​ការ​ស្រាវជ្រាវ​ថ្មីៗនេះ​បានឱ្យ​ដឹងថា ការ​រួមភេទ​ពេល​ព្រឹក​អាច​ជួយ​បង្កើន​កម្រិតភាពស៊ាំប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ និង​មេរោគ​ផ្សេងៗទៀត។
 
បង្កើនអ័រម៉ូន
ការរួមភេទ​ពេលព្រឹក​អាចជួយ​បង្កើន​ការ​បញ្ចេញ​អ័រម៉ូន និងផ្តល់​បទពិសោធន៍​ការរួមភេទ​កាន់តែ​ច្រើន​ឡើង។
 
មិនចាំបាច់​ត្រូវលេង និង​ស្ទាបអង្អែល
ក្នុងពេល​គូស្នេហ៍​របស់​អ្នក​បានគេង អ័រម៉ូន តេសតូស្តេរ៉ូន របស់​គាត់​បាន​កើន​ឡើង​ខ្ពស់ ជា​មូលហេតុ​ធ្វើឱ្យ​មានចំណង់ផ្លូវ​ភេទ។ ដូច្នេះ នៅពេលព្រឹក អ្នក​មិនចាំបាច់​ត្រូវ​ចំណាយ​ពេល​លេង និងស្ទាប​អង្អែល​ឡើយ ព្រោះ​អាអូនតូច​របស់គាត់​បះឡើង​ស្រាប់ ត្រៀមនឹ​ងបញ្ចេញ​សកម្មភាព​ជាស្រេច។
 
វាធ្វើឱ្យអ្នកកាន់តែ​មានភាព​ស្រស់ស្អាត
ការរួមភេទពេ​លព្រឹក​បានបង្កើន​កម្រិតអ័រម៉ូន អឺសស្ត្រូសែន ដែល​រក្សា​សម្រស់​ផ្ទៃមុខ ស្បែក និងសក់។ សាច់ភ្លឺ​រលោង​តាម​បែបធម្ម​ជាតិ​ពេញមួយថ្ងៃ។ ផ្ទៃមុខ​របស់អ្នក​នឹងកាន់​តែស្រស់​ស្អាត សក់​នឹងកាន់​តែភ្លឺរលោង។
 
ធ្វើឱ្យអ្នកកាន់​តែស្និទ្ធស្នាល​នឹងគូស្នេហ៍​បស់អ្នក
ការ​រួមភេទ​បាន​បញ្ចេញ​អរម៉ូន អុកស៊ីតូស៊ីន។ គូស្នេហ៍​ដែល​បាន​រួមភេទ​ពេលព្រឹក​នឹងមាន​អារម្មណ៍​កាន់តែ​ស្និទ្ធស្នាល​នឹងគ្នា។
 
តិចនិចធ្វើឱ្យ​ការរួមភេទ​ពេលព្រឹកកាន់​តែប្រសើរឡើង
ការរួមភេទ​ពេលព្រឹក​ពេញទៅ​ដោយក្តីសុខ និង​កម្ចាត់ភាព​មិន​សុខស្រួល​ជារឿងមួយ​មិន​អាក្រក់​ឡើយ។ ដាក់​ម៉ោងរោទិ៍។ អ្នកមិន​ចង់ទៅ​ធ្វើការ​យឺត ព្រោះអ្នក​ចង់​មាន​ក្តីសុខ​មុន​ដំបូង​គេ។ ការដាក់​ម៉ោងរោទិ៍ និង​ចាក់​តន្រ្តី​រ៉ូមែនទិច នឹង​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ និង​ធ្វើឱ្យ​មាន​បរិយាកាសល្អ។
  • ងូតទឹកមុន​ពេល​ចូលគេង។ ហើយការ​រួមភេទ​ពេលព្រឹក​ក្នុង​ពេលងូត​ទឹកក៏ល្អដែរ។ ដាក់​ស្ករកៅស៊ូ ឬស្ករ​គ្រាប់​លើតុ​របស់អ្នក​សម្រាប់​បៀម​ពេលព្រឹក ការពារ​ធុំក្លិនមាត់។
  • កាន់​ស្រោម​អនាម័យ​នៅនឹងដៃ។ ប្រសិន​បើអ្នក​ទាំងពីរ​គ្មាន​គម្រោង​ចង់​បាន​កូនទេនោះ ត្រូវប្រើ​ស្រោម​អនាម័យ។
  • គេងស្លៀកតែខោក្នុង ឬស្រាត។ នៅពេល​អ្នកបើក​ភ្នែកឡើង អ្នកនឹង​មាន​ចំណង់​តណ្ហាខ្លាំង។
  • ជ្រើសរើសក្បាច់​សម្រុកពី​ក្រោយ នៅពេល​ដែលខ្លួន​ប្រាណ​របស់អ្នក​គេង​ម្ខាងម្នាក់ ហើយ​គូស្នេហ៍​របស់​អ្នកឱប​អ្នក​ពីក្រោយ៕
 

Loading...
Loading...