៤ យ៉ាង​ដែល​ស្ត្រី​ចង់​បាន ពេល​បុរស​អសមត្ថភាព​សម្រុក​ចូល

Loading...
វា​អាច​ជា​រឿង​ខកចិត្ត ពេល​អ្នក​អសមត្ថភាព​នឹង​បំពេញ​ភារកិច្ច តែ​មុនពេល​អ្នក​បញ្ឈប់ សំខាន់​ត្រូវ​យល់​ថា វា​ជា​រឿង​ធម្មតា ហើយ​ក៏​មិន​ត្រូវ​ភ័យខ្លាច​ដែរ ។ ក្នុង​អត្ថបទ​នេះ យើង​នឹង​ប្រាប់​អ្នក​ពី​វិធី​ដែល​មនុស្សស្រី​ចង់​ឱ្យ​អ្នក​បន្ត​ធ្វើ ដើម្បី​រក្សា​អារម្មណ៍​ពុះកញ្ជ្រោល​របស់​នាង ។
 
កុំ​បញ្ឈប់​ការថើប លេង និង​ស្ទាបអង្អែល
អ្នក​ត្រូវ​ចាំ​ថា អ្នក​នៅតែ​អាច​ធ្វើឱ្យ​អារម្មណ៍​នាង​ពុះកញ្ជ្រោល​តាំងពី​ក្បាល​ដល់​ចុង​ជើង  ហើយ​មាន​វិធី​ជាច្រើន​ដែល​អ្នក​អាច​ផ្តល់​ក្តីសុខ​ឱ្យ​នាង ដោយ​មិន​ចាំបាច់​សម្រុកចូល ។ ដំណើរការ​នេះ​ក៏​ធ្វើឱ្យ​អ្នក​មាន​សម្រើប​ដែរ ។
 
កុំ​ក្រៀមក្រំចិត្ត
នាង​ដឹង​ថា អ្នក​នឹង​អៀនខ្មាស់ តែ​កុំ​កើត​អារម្មណ៍​សោកសៅ ឬ​សុំទោស​ពី​បញ្ហា​អសមត្ថភាព​ផ្លូវភេទ​នេះ ។ បើ​ទោះ​ជា​វា​កើតឡើង​ក៏ដោយ មិនមែន​មាន​ន័យ​ថា អ្នក​ត្រូវ​បញ្ឈប់​ការរួមភេទ ហើយ​កើត​អារម្មណ៍​ខូចចិត្ត​ទេ ។ នាង​ចង់​ឱ្យ​អ្នក​បន្ត​ធ្វើ​វា ដោយ​មិន​ខ្មាស់អៀន ។
 
កុំ​កើត​អារម្មណ៍​មួម៉ៅ
អារម្មណ៍​មួម៉ៅ ជា​ជំងឺ​មួយ​ដែល​មិន​អាច​ឱ្យ​អ្នក​ប្រព្រឹត្តិ​រឿង​លើ​គ្រែ​បាន ។ បើសិន​អារម្មណ៍​អ្នក​មិន​ធូរស្បើយ​ទេ វា​អាច​ជា​រឿង​ពិបាក​សម្រាប់​នាង ហើយ​ភាពស្និតស្នាល​នឹង​ត្រូវ​បញ្ចប់ ។
 
បើក​ចិត្ត​ឱ្យ​ទូលាយ
នាង​ចង់​ឱ្យ​អ្នក​ដឹង​ថា នាង​នៅ​ចាំ​ជួយ​អ្នក​ជានិច្ច ហេតុ​នេះ គ្មាន​អ្នកណា​ខុស​ឡើយ ។ រឿង​បែប​នេះ​កើតឡើង​ជា​រឿង​មួយ​ធម្មតា គ្រាន់តែ​បើក​ចិត្ត​ឱ្យ​ទូលាយ ហើយ​ប្រាប់​ដល់​វេជ្ជបណ្ឌិត ។ អ្នក​នឹង​បាន​ដឹង​ពី​បញ្ហា​អាថ៌កំបាំង​របស់​ខ្លួនឯង ៕
 

Loading...
Loading...