កំហុស​ឆ្គង ៧យ៉ាង​ធ្វើឱ្យ​អ្នក​មិន​អាច​សម្រេច​កាម​បាន​ក្នុង​ពេល​រួមភេទ

Loading...
ការសម្រេច​ទឹកកាម​អាច​ជា​ការខំប្រឹង​បំផុត​របស់​មនុស្ស​ស្រី ។ ប៉ុន្តែ​ការចេះ​កែ​កំហុស​ពី​រឿង​លើ​គ្រែ​បាន អាច​ធ្វើឱ្យ​អ្នក​ឈាន​ដល់​ចំណុច​កំពូល​បាន​ញឹកញាប់ ។
 
ខាងក្រោម​នេះ​ជា​មូលហេតុ​ដែល​អ្នក​មិន​អាច​សម្រេច​ទឹកកាម​បាន​ក្នុង​ពេល​រួមភេទ ។
មិន​ធ្លាប់​បាន​សម្រេច​ទឹកកាម​ខ្លួនឯង
 
សមត្ថភាព​មនុស្ស​ស្រី​ដែល​អាច​ស្រមៃ និង​គិត​ដល់​ពេល​សម្រេច​ទឹកកាម​ដោយ​ខ្លួនឯង​ញឹកញាប់ អាច​ជួយ​ឱ្យ​នាង​សម្រេច​កាម​ក្នុង​ពេល​បុរស​សម្រុក​ចូល ។ ដូចនេះ​សម្រេច​កាម​ខ្លួនឯង​ឱ្យ​បាន​យ៉ាងតិច​ណាស់ ៣ដង​ក្នុង ១សប្តាហ៍​ដើម្បី​បង្កើន​ឱកាស​ការសម្រេច​កាម​របស់​អ្នក ។
 
មិន​លេង​ឆ្តេញ
ឆ្តេញ ជា​កន្លែង​មាន​ក្តីសុខ​បំផុត​របស់​អ្នក​ក្នុង​អំឡុង​ពេល​រួមភេទ ។ ដូច្នេះ​អ្នក​មិន​អាច​សម្រេច​ទឹកកាម​បាន បើសិន​បុរស​មិន​បាន​លេង​ឆ្តេញ​របស់​អ្នក ។
 
មិន​ថ្ងូរ
សម្លេង​ស្រែក​ថ្ងូរ​ក្នុង​ពេល​រួមភេទ​មាន​ប្រសិទ្ធិភាព​អស្ចារ្យ​ជួយ​ឱ្យ​អារម្មណ៍​កាន់តែ​ពុះកញ្ជ្រោល ។ ភាពស្ងៀមស្ងាត់ និង​មិន​ថ្ងូរ ឱកាស​នៃ​ការសម្រេចកាម​នឹង​អន់​ថយ​ចុះ ។
 
ប្រើ​ក្បាច់​ច្រើន​ពេក
ស្រប​ពេល​ដែល​ការសាកល្បង​ក្បាច់​សិច​ច្រើន​អាច​ជា​ក្តីសុខ​មែន តែ​អ្នក​ពិបាក​នឹង​ឈាន​ដល់​ចំណុច​កំពូល ។ ប្រើ​ក្បាច់​សុខស្រួល​បំផុត​តែមួយ​ឱ្យ​បាន​ញឹកញាប់ ជា​គន្លឹះ​នាំ​ទៅ​រក​ការសម្រេចកាម ។
 
គ្មាន​ទឹករំអិល
អារម្មណ៍​អ្នក​អាច​នឹង​ពុះកញ្ជ្រោល​ឡើង ប៉ុន្តែ​មាន​បញ្ហា​ជាតិ​រំអិល ។ បើសិន​អ្នក​ពិបាក​នឹង​សម្រុក​ចូល អ្នក​គួរ​ប្រើ​ទឹក​រំអិល ដើម្បី​ឱ្យ​ការរួមភេទ​កាន់តែ​មាន​ក្តីសុខ និង​សម្រេចកាម​បាន​ច្រើន​ឡើង ។
 
ការគិត​ពី​ខ្លួនឯង​ច្រើន​ពេក
មូលហេតុ​ដែល​អ្នក​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន ដោយសារ​អ្នក​ដាក់​សម្ពាធ​ខ្លាំងពេក​លើ​ខ្លួនប្រាណ​ខ្លួនឯង ។ ឧស្សាហ៍​គិត​ច្រើន​ពី​ក្លិន​ខ្លួន និង​សម្រស់​ជា​ឧបសគ្គ​រារាំង​ដល់​ការសម្រេច​កាម​របស់​អ្នក ។
 
ទប់​នោម
ប្រសិនបើ​អ្នក​ទម្លាប់​ឧស្សាហ៍​ទប់​នោម អ្នក​នឹង​គ្មាន​ក្តីសុខ​ពេល​រួមភេទ​ឡើយ ។ សកម្មភាព​ច្របល់គ្នា​រវាង​ការបង្កើន​អារម្មណ៍​ក្តៅ​សាច់ និង​រាន់​ទៅ​បន្ទប់ទឹក ធ្វើ​ឱ្យ​អ្នក​ពិបាក​នឹង​ឈាន​ដល់​ការសម្រេចកាម ៕
 

Loading...
Loading...