ទាំងនេះ​ជា​មូលហេតុ​ ធ្វើឱ្យ​ខាង​ស្រី​គ្មាន​ក្តីសុខ​ពេល​រួមភេទ​ជាមួយ​អ្នក

Loading...
បុរសៗ​ទាំងឡាយ តើ​អ្នក​ដឹង​ទេ​ថា មនុស្ស​ស្រី​អាច​ធ្វើ​ពុត​ជា​មាន​ក្តីសុខ​ដល់​កំពូល​ពេល​ឡើង​ឋានសួគ៌​បាន? ជួនកាល នាង​ធ្វើ​បែប​នេះ​ដើម្បី​អ្នក ។ អ្នក​ប្រហែល​ជា​មិន​ចង់​សារភាព​ពី​ខ្លួនឯង​ឡើយ តែ​បញ្ហា​ផ្លូវភេទ​របស់​បុរស​ជា​រឿង​មួយ​ទូទៅ​ទៅ​ហើយ ។ អារម្មណ៍​តានតឹង ផឹក​ជាតិស្រវឹង គេង​មិន​បាន​គ្រប់គ្រាន់ ជា​កត្តា​នាំឱ្យ​ខ្សោយ​ផ្លូវភេទ ។
 
ដូចនេះ បើសិន​អ្នក​មាន​បញ្ហា​ខ្សោយ​រឿង​លើ​គ្រែ អ្នក​ប្រហែល​ជា​កំពុង​ប្រឈម​នឹង​ជំងឺ​ខាងក្រោម​នេះ​ហើយ ។
 
អសមត្ថភាព​ផ្លូវភេទ​ដោយសារ​ជំងឺ​លើស​ឈាម
សព្វថ្ងៃ​នេះ ក្មេងៗ​កើត​ជំងឺ​លើស​ឈាម​ជា​រឿង​មួយ​ធម្មតា ។ វា​អាច​បណ្តាល​ឱ្យ​អសមត្ថភាព​ផ្លូវភេទ ។ ដូច្នេះ បើ​អ្នក​មាន​បញ្ហា​រឿង​លើ​គ្រែ ប្រញាប់​ទៅ​ពិនិត្យ​មើល​សម្ពាធឈាម ។
 
ឆាប់​សម្រេច​ទឹកកាម
អារម្មណ៍​ឈាន​ដល់​ចំណុច​កំពូល​តិច​ជាង ១នាទី​នឹង​មិន​បាន​ផ្តល់​ក្តីសុខ​ដល់​មនុស្ស​ស្រី និង​ខ្លួនឯង​គ្រប់គ្រាន់​ឡើយ ។ ប្រសិន​បើ​បញ្ហា​នេះ​កើតឡើង​ចំពោះ​អ្នក​ញឹកញាប់ រួសរាន់​ទៅ​ជួប​អ្នក​ជំនាញ​ភ្លាម ។
 
មិន​ចេញ​ទឹកកាម
ការមិន​ចេញ​ទឹកកាម ជា​រឿង​អាក្រក់​មួយ​សម្រាប់​ជីវិត​ផ្លូវភេទ​របស់​អ្នក ។ នេះ​មាន​ន័យ​ថា អ្នក​មិន​អាច​បាញ់​ទឹកកាម បើ​ទោះ​ជា​អ្នក​ឈាន​ដល់​ចំណុច​កំពូល​យ៉ាងណា​ក៏ដោយ ។ គូស្នេហ៍​អ្នក​នឹង​ឈឺចាប់ ធុញទ្រាន់ ហើយ​គ្មាន​ក្តីសុខ ។ ទៅ​ជួប​អ្នកជំនាញ​ភ្លាម បើ​អ្នក​ជួប​រឿង​បែប​នេះ ។
 
កម្រិត​អរម៉ូន​តេសតូស្តេរ៉ូន​ទាប
បញ្ហា​នេះ​មិន​អាច​មើល​ដឹង​ដោយ​ខ្លួនឯង​បាន​ទេ ។ តែ​អ្នក​អាច​មើល​ដឹង​ពី​រោគសញ្ញា​វា​ដូចជា ខ្សោយ​ចំណង់​ផ្លូវភេទ ជ្រុះ​សក់ ស្រក​សាច់ដុំ...។ បញ្ហា​ទាំងនេះ​នឹង​បំផ្លាញ​ជីវិត​ផ្លូវភេទ​អ្នក ។ អ្នក​អាច​នឹង​មិន​អាច​ឈាន​ដល់​ចំណុច​កំពូល​បាន បើទោះ​ជា​អ្នក​ទាំង ២ កើត​ចំណង់​ផ្លូវភេទ​ដូចគ្នា​ក៏ដោយ ។
 
អារម្មណ៍​តានតឹង
កម្រិត​អារម្មណ៍​តានតឹង​ខ្ពស់​អាច​នាំឱ្យ​ខ្សោយ​ផ្លូវភេទ ។ ច្រើន​ជាង​នេះ​ទៀត អ្នក​អាច​នឹង​ងងុយគេង បន្ទាប់ពី​ផ្តួល​នាង​លើ​គ្រែ​រួច ៕
 

Loading...
Loading...