រឿងអ្វីខ្លះ ដែលធ្វើ​ឱ្យមនុស្សស្រី​មាន​ចំណង់​រឿង​លើ​គ្រែ​ខ្លាំង​បំផុត ?

Loading...
បុរស​តែងតែ​គិត​ដល់​ការបង្កាត់​ភ្លើង​ស្នេហ៍​គ្រប់​ពេល​វេលា តែ​ស្ត្រី​វិញ​គិត​ដល់​វា​តែ​នៅក្នុង​ពេល​វេលា​ជាក់លាក់​ប៉ុណ្ណោះ ។ ដើម្បី​ធ្វើឱ្យ​ស្ត្រី​គិត​ដល់​ក្តីសុខ​មួយ​នេះ វា​ទាមទារ​បរិយាកាស​រ៉ូមែនទិច ការសម្លឹង​មើល ភាពស្និតស្នាល និង​អ្វីៗ​ជាច្រើន​ទៀត ។
 
ចំណង់​តណ្ហា​ផ្លូវភេទ​បុរស​កើតឡើង​ដើម្បី​ស្វែងរក​គ្រប់​ឱកាស​បណ្តុះ​គ្រាប់​ពូជ ចំណែក​ចំណង់​តណ្ហា​ផ្លូវភេទ​ស្ត្រី​កើតឡើង​ដើម្បី​ជ្រើសរើស​ដៃគូ​ស័ក្តិសម និង​ពេល​វេលា​ត្រឹមត្រូវ ។
 
ការពិត ១
តាម​ការវាស់ស្ទង់​បាន​បង្ហាញ​ថា បុរសៗ​គិត​ពី​ការរួមភេទ ៣៦ដង​ក្នុង ១ថ្ងៃ និង​ស្ត្រី ១៨ដង​ក្នុង ១ថ្ងៃ ។
 
ការពិត ២
បើ​ទោះ​ជា​បុរស​យល់ព្រម​ចំពោះ​ក្តីសុខ​មួយ​នេះ តែ​ស្ត្រី​ប្រាថ្នា​ចង់​បង្កើត​អារម្មណ៍​ស្និតស្នាល​នឹង​បុរស​សិន មុន​នឹង​គិត​ដល់​រឿង​លើ​គ្រែ ។ នេះ​ជា​ហេតុ​ដែល​ស្ត្រី​គិត​ដល់​ការរួមភេទ​តិច​ជាង​បុស ។
 
ការពិត ៣
កត្តា​វប្បធម៌ ជីវសាស្ត្រ និង​សង្គម​ក៏​ជះ​ឥទ្ធិពល​ដល់​ការគិត​របស់​ស្ត្រី​ចំពោះ​រឿង​លើ​គ្រែ ។ ការមាន​ផ្ទៃពោះ​មុន​រៀបការ និង​ការនិយាយ​ដើម​ពី​មាត់​មួយ​ទៅ​មាត់​មួយ ។ ទាំងនេះ​ក៏​ជា​កត្តា​កាត់បន្ថយ​ការគិត​របស់​ស្ត្រី ។
 
ការពិត ៤
មនុស្ស​ជាច្រើន​តែងតែ​សម្លឹង​មើល​នាង​ក្នុង​ផ្លូវ​អាក្រក់ ។ ហេតុ​នេះ​ទើបស្ត្រី​មិន​សូវ​ហ៊ាន​គិត​ដល់​រឿង​លើ​គ្រែ​ញឹកញាប់ ។
 
ការពិត ៥
ពេល​មនុស្ស​ស្រី​បាន​នៅ​ក្បែរ​បុរស​ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត នាង​អាច​គិត​ដល់​រឿង​ក្តៅសាច់​ញឹកញាប់​ច្រើន​ជាង​នៅ​ក្បែរ​បុរស​ដទៃ ។
 
ការពិត ៦
តាម​ការស្ទាបស្ទង់ ស្ត្រី​បាន​បង្ហើប​ប្រាប់​ថា ខ្លួនប្រាណ និង​ភាពស្រស់​សង្ហារ​របស់​បុរស​គ្រាន់តែ​ជា​រឿង​ទី ២ ។ ហើយ​រឿង​ទី ១ដែល​នាង​ចង់​បាន​សំខាន់​ជាងគេ​នោះ​គឺ ចង់​ឱ្យ​គូស្នេហ៍​អាច​ធ្វើឱ្យ​នាង​មាន​អារម្មណ៍​ល្អ​ទាំង​ពេល​លើ​គ្រែ និង​នៅ​ខាងក្រៅ ។ ហើយ​នេះ​ក៏​ជា​កត្តា​ប៉ះពាល់​ដល់​ការគិត​ពី​រឿង​លើ​គ្រែ​របស់​នាង​ផង​ដែរ ៕
 
Loading...
Loading...