៥ចំណុចនេះ នឹងធ្វើឲ្យCVអ្នកទាក់ទាញខ្លាំង

Loading...

ប្រសិនជាអ្នកចង់ឲ្យCVអ្នកមានភាពទាក់ទាញ អ្នកអាចសរសេរតាមវិធីទាំងឡាយខាងក្រោមនេះបាន។ តើមានអ្វីខ្លះទៅ?


1.    អ្នកគួរតែសរសេរCVកុំឲ្យហួស២ទំព័រឲ្យសោះ ហើយសរសេរយ៉ាងណាឲ្យមានលក្ខណៈសាមញ្ញ។ ជាពិសេស អ្នកគួរតែhighlight កន្លែងដែលសំខាន់ ព្រោះនៅពេលដែលគេមើលCVច្រើនក្នុងពេលតែមួយ គេនឹងមើលយ៉ាងលឿន។ ដូចនេះ នៅពេលដែលចំណុចសំខាន់លេចធ្លោ អ្នកនឹងងាយទទួលបានជោគជ័យ។


2.    អ្នកគួរតែសរសេរCVអ្នកឲ្យទាក់ទងនឹងតម្រូវការនៃការងារដែលអ្នកចង់ធ្វើនោះ ទើបCVអ្នកមានភាពទាក់ទាញ។


3.    អ្នកគួរតែដាក់លិខិតណែនាំដែលបានពីគ្រូបង្រៀន ឬមនុស្សដែលមានជំនាញ ទើបអាចធ្វើឲ្យអ្នកងាយជាប់ ហើយទទួលបានការងារមួយនេះ។


4.    នៅពេលដែលអ្នកធ្លាប់ធ្វើការងារស្ម័គ្រចិត្ត ឬធ្លាប់ទទួលបានបទពិសោធន៍អ្វី អ្នកគួរតែដាក់ក្នុងCVរបស់អ្នក។


5.    ចុងក្រោយ អ្នកគួរតែពិនិត្យមើលCVរបស់អ្នកឡើងវិញ ដើម្បីចៀសវាងកំហុសទាំងឡាយ៕

 

Loading...
Loading...