ឲ្យតែធ្វើបាន៥ចំណុចនេះ ម្តាយក្មេកនឹងស្រឡាញ់អ្នកខ្លាំង

Loading...

ទំនាក់ទំនងរវាងម្តាយក្មេក និងកូនប្រសារ ជាទំនាក់ទំនងដែលស្មុគស្មាញខ្លាំង។ ប៉ុន្តែបើអ្នកចេះប្រើក្បាច់ទាំងឡាយខាងក្រោម នោះទំនាក់ទំនងអ្នកនឹងកាន់តែល្អខ្លាំង។ តើមានអ្វីខ្លះទៅ?


1.    អ្នកគួរតែចេះគោរព និងយកចិត្តទុកដាក់ចំពោះម្តាយក្មេករបស់អ្នកដូចជាម្តាយរបស់ខ្លួន។ ការធ្វើបែបនេះ នឹងធ្វើឲ្យម្តាយក្មេកអ្នករំភើបចិត្ត ហើយស្រឡាញ់អ្នកខ្លាំង។


2.    នៅមុខស្វាមីរបស់អ្នក អ្នកមិនគួរហៅម្តាយក្មេកអ្នកថា “ ម្តាយបង” ទេ ព្រោះម្តាយរបស់ស្វាមីអ្នក ក៏ដូចជាម្តាយអ្នកដែរ។ នៅពែលដែលម្តាយក្មេកអ្នកលឺអ្នកហៅបែបនេះ គាត់នឹងអន់ចិត្តខ្លាំង។


3.    អ្នកគួរតែធ្វើជាទស្សនិកជនរបស់គាត់ ដោយស្តាប់គាត់និយាយរឿងក្នុងចិត្តរបស់គាត់។ ការធ្វើបែបនេះ គាត់នឹងមានអារម្មណ៍ស្ងប់ចិត្តខ្លាំង។


4.    អ្នកមិនគួរយករឿងម្តាយក្មេករបស់ខ្លួនទៅនិយាយប្រាប់អ្នកដទៃនោះទេ ព្រោះអាចធ្វើឲ្យគាត់មិនសប្បាយចិត្តទេ។


5.    អ្នកមិនគួរបញ្ជារឲ្យស្វាមីអ្នកធ្វើការងារផ្ទះមុខម្តាយក្មេកអ្នកឡើយ ព្រោះអាចធ្វើឲ្យគាត់ស្អប់អ្នកខ្លាំង។ ដូចនេះ បើអ្នកចង់ឲ្យប្តីអ្នកធ្វើការងារផ្ទះ អ្នកគួរតែប្រាប់នៅក្រោយខ្នងម្តាយក្មេក ទើបមិនប៉ះពាល់ដល់មនោសញ្ចេតនារបស់អ្នក៕

 

Loading...
Loading...