អ្នកម្តាយតែងធ្វើបែបនេះ កូនកើតមកនឹងឆេវឆាវខ្លាំង

Loading...

ប្រសិនជាអ្នកមិនចង់ឲ្យកូនឆាប់ឆេវឆាវ មានចរិតមិនល្អក្រោយពេលកើតចេញមក អ្នកគួរតែកុំធ្វើសកម្មភាពទាំងឡាយខាងក្រោមនេះឲ្យសោះ។ តើមានអ្វីខ្លះទៅ?



1.    អ្នកម្តាយមិនគួរតែងតែចូលគេងយប់ជ្រៅនោះទេ ព្រោះនៅពេលដែលកូនកើតចេញមក គេនឹងមិនគេងយប់ឡើយ ដោយតែងតែរករឿងយំជានិច្ច។ ដូចនេះ អ្នកគួរតែគេងឲ្យគ្រប់៨ម៉ោង ហើយពេលថ្ងៃត្រង់ អ្នកគួរតែសម្រាកខ្លះ ទើបកូនកើតចេញមកមានទម្លាប់ល្អក្នុងការគេង ថែមទាំងលូតលាស់បានល្អទៀតផង។

2.    នៅពេលដែលអ្នកតែងតែមានអារម្មណ៍មិនល្អ ហើយឆាប់មួលម៉ៅ ក៏អាចប៉ះពាល់ដល់កូនក្នុងផ្ទៃដែរ។ ដូចនេះ អ្នកគួរតែរក្សាអារម្មណ៍ឲ្យស្ងប់ និងសប្បាយ។ បើអ្នកពិបាកចិត្ត អ្នកអាចបង្វែរអារម្មណ៍របស់អ្នកទៅគិតរឿងផ្សេង ទើបកូនកើតមកមានចរិតល្អ។

3.    អ្នកមិនគួរបរិភោគអាហារដែលមិនល្អចំពោះសុខភាពអ្នកច្រើនឡើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់ខួរក្បាលរបស់កូន។ ដូចនេះ អ្នកគួរតែពិសារអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ទើបកូនអាចលូតលាស់បានល្អ។

4.    អ្នកគួរតែអានសៀវភៅឲ្យបានច្រើន ឬហាត់ប្រាណក៏បានដែរ នោះកូនកើតមកនឹងឆ្លាតខ្លាំងណាស់៕

 

Loading...
Loading...