ទង្វើ ១០ យ៉ាងដែលអ្នកមិនគួរធ្វើចំពោះរថយន្តរបស់អ្នក ព្រោះវាអាចនឹងបណ្ដាលឲ្យមានគ្រោះថ្នាក់

Loading...

ខណៈពេលដែលរថយន្តទំនើបៗមានលក្ខណៈពិសេសក្នុងផ្ដល់សុវត្ថិភាពជាច្រើន និងមានប្រព័ន្ធកុំព្យូទ័រដែលអាចរក្សាអ្វីៗគ្រប់យ៉ាងឲ្យដំណើរការយ៉ាងរលូន រួមទាំងមានសមត្ថភាពអាចធ្វើការទប់ស្កាត់ពាក្យបញ្ជាខុសប្រក្រតីក៏ដោយ ក៏អ្នកមិនគួរសាកល្បងធ្វើអ្វីមួយខុសទំនងក្នុងពេលបើកបរឡើយ។ ខាងក្រោមជាចំណុចមួយចំនួនដែលអ្នកមិនគួរសាកល្បងធ្វើដាក់រថយន្តរបស់អ្នក៖



១. កុំចុចពន្លត់ម៉ាស៊ីនរថយន្ត ខណៈពេលកំពុងបើកបរ៖ បើទោះជាអ្នកច្រឡំដៃចុចពន្លត់ម៉ាស៊ីនដោយចៃដន្យក៏ដោយ ហេតុការណ៍អាក្រក់អាចនឹងមិនកើតឡើងទេ ប្រសិនបើអ្នកបើកបររថយន្តក្នុងល្បឿនសមរម្យមួយនោះ។ ប៉ុន្តែ រថយន្តទំនើបៗមានលក្ខណៈពិសេសជាច្រើន ដើម្បីការពារបញ្ហាប្រភេទទាំងនេះ។ ទោះជាយ៉ាងណាក៏ដោយ យកល្អចូរកុំធ្វើវាអី ព្រោះដាការការពារ គឺប្រសើរជាងព្យាបាល។

២. កុំដាក់លេខទៅក្រោយ នៅពេលបើកបរ៖ រឿងមួយទៀតដែលអ្នកគួរជៀសវាង គឺជ្រើសរើស “ដាក់លេខបញ្ច្រាស” នៅពេលបើកបរ។ ទោះបីជាប្រព័ន្ធកុំព្យូទ័រនៅក្នុងរថយន្តរបស់អ្នកមិនអើពើនឹងពាក្យបញ្ជា “ដាក់លេខបញ្ច្រាសទៅក្រោយ” ក៏ដោយ ក៏វាមិនមែនជាគំនិតល្អដែលអ្នកគួរសាកល្បងធ្វើឡើយ។

៣. កុំទាញចង្កឹះលេខទៅអក្សរ P នៅពេលបើកបរ៖ កុំសាកល្បងធ្វើបែបនេះឲ្យសោះ។ បើទោះជាប្រព័ន្ធកុំព្យួទ័រនៅក្នុងរថយន្តរបស់អ្នកនឹងរារាំងពាក្យបញ្ជានេះក៏ដោយ ក៏ទង្វើនេះអាចនឹងបណ្ដាលឲ្យរថយន្តរបស់អ្នកខូច។

៤. កុំដាក់កូនសោផ្សេងទៀតច្រើនពេកជាប់ជាមួយនឹងសោរបញ្ឆេះរថយន្ត៖ កូនសោរច្រើនពេកអាចធ្វើឲ្យធ្ងន់ ហើយយូរៗទៅទម្ងន់នេះនឹងអាចធ្វើឲ្យមានការខូច
ខាតទៅដល់កន្លែងចាក់សោរបញ្ឆេះ។

៥. ផ្លាស់ប្ដូរប្រេងម៉ាស៊ីន៖ ចូរអនុវត្តតាមការបញ្ជាក់របស់ក្រុមហ៊ុនផលិត ចំពោះរយៈពេលញឹកញាប់ប៉ុណ្ណាដែលអ្នកគួរតែធ្វើការផ្លាស់ប្ដូរប្រេងម៉ាស៊ីន។ ជាពិសេស
ចំពោះរថយន្តថ្មីទើបនឹងទិញ។ ក្រុមហ៊ុនផលិតមួយចំនួនប្រើប្រាស់ប្រេងដែលរាវខ្លាំងនៅពេលរថយន្តត្រូវយកចេញពីរោងចក្រ ហើយប្រេងនេះត្រូវតែផ្លាស់ប្តូរនៅ
ពេលរថយន្តបើកបរបានប្រហែល ១០០០ គីឡូម៉ែត្រ។

៦. កុំចាក់ប្រេងម៉ាស៊ីនច្រើនពេក៖ ក្នុងប្រអប់ប្រេងម៉ាស៊ីន គឺមានឧបករណ៍វាស់ស្ទង់កម្រិតជម្រៅនៃប្រេង។ កុំចាក់ប្រេងដល់កំពូលនៃឧបករណ៍វាស់ ឬពេញពេក
ព្រោះវាអាចនឹងបណ្ដាលឲ្យម៉ាស៊ីនរថយន្តមិនឆេះ ឬមិនដំណើរការ ហើយអាចបង្កឲ្យមានផ្សែងហ៊ុយចេញពីគ្រប់ជ្រុងនៃរថយន្ត។

៧. កុំចាំរហូតទាល់តែធុងសាំងទទេរស្អាតតែម្ដង៖ និយាយជាទូទៅ ការចាក់សាំងនៅពេលវានៅសល់ត្រឹមមួយភាគបួននៃធុងសាំង គឺល្អបំផុត។

៨. កុំព្រងើយជាមួយនឹងសញ្ញាព្រមានផ្សេងៗ៖ មិនមែនសញ្ញាព្រមានទាំងអស់សុទ្ធតែដូចគ្នាគ្រប់ប្រភេទរថយន្តនោះទេ ប៉ុន្តែជាទូទៅពួកវា គឺបង្ហាញជាកូដពណ៌។
សញ្ញាពណ៌បៃតង (ឬពេលខ្លះពណ៌ខៀវ) គឺជាការចង្អុលបង្ហាញឲ្យដឹងថា ប្រព័ន្ធពិសេសមួយកំពុងត្រូវបានធ្វើឲ្យមានដំណើរការឡើង។ និមិត្តសញ្ញាពណ៌លឿងជាធម្មតាចង្អុលបង្ហាញឲ្យដឹងថា អ្វីមួយកំពុងត្រូវការការត្រួតពិនិត្យ។ ពណ៌ក្រហមមានន័យថា កំពុងមានបញ្ហាធ្ងន់ធ្ងរហើយ អ្នកគួរតែបញ្ឈប់រថយន្តឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះរថយន្តអាចនឹងមិនមានសុវត្ថិភាពក្នុងការបើកបរទៀតឡើយ។ និយាយជាទូទៅ ប្រសិនបើសញ្ញា ឬពន្លឺព្រមានណាមួយលោតឡើង អ្នកមិនត្រូវព្រងើយកន្តើយឡើយ ចូរយករថយន្តទៅត្រួតពិនិត្យឲ្យបានលឿនបំផុត។

៩. សំបកកង់ – សំពាធខ្យល់៖ ការអនុវត្តដ៏ល្អមួយទៀត គឺត្រួតពិនិត្យមើលសម្ពាធខ្យល់ក្នុងកង់រថយន្តគ្រប់ពេល។ ការបើកបរជាមួយនឹងកង់ដែលធូរ គឺពិតជាមានគ្រោះថ្នាក់ណាស់។

១០. កង់រថយន្តគួរតែមានតុល្យភាព (ស្មើរគ្នាទាំងសងខាង)៖ ប្រសិនបើកង់មិនមានតុល្យភាពនឹងគ្នាទេនោះ អ្នកមិនអាចបញ្ជា ឬគ្រប់គ្រងលើឡានរបស់អ្នកបានល្អឡើយ។

 

Loading...
Loading...