វិធីសាស្ត្រ​មើល​បន្លែ​-​ផ្លែឈើ មាន​ជាតិគីមី ឬ​អត់ ដោយ​ខ្លួនឯង​!

Loading...

១. រូបរាង​ខាងក្រៅៈ ជាទូទៅ បន្លែ​-​ផ្លែឈើ​ធម្មជាតិ រូបរាង​មិនល្អ​មើល​ទេ មិនគួរ​ឲ្យ​ចង់​ទទួលទាន ហើយ​ទំហំ​ខុសៗ​គ្នា មាន​តូច​មាន​ធំ មិន​ងាយ​រកបាន​២ ប៉ុនគ្នា​ឡើយ ព្រោះ​វា​បាន​លូតលាស់​តាមបែប​ធម្មជាតិ​។ ចំណែក បន្លែ​-​ផ្លែឈើ​ដែល​ប្រើ​ជាត់​គីមី ភាគច្រើន មើលទៅ​រូបរាង​ស្អាត គួរ​ឲ្យ​ចង់​ទទួលទាន ហើយ​មាន​លក្ខណៈ​មិនសូវ​ខុសប្លែកគ្នា​។​


២. ទំហំៈ បន្លែ​-​ផ្លែឈើ​ធម្មជាតិ ភាគច្រើន មាន​ទំហំ​តូច មិន​ងាយ​លូតលាស់​ដល់​ធំ​ល្អ​ឡើយ​។ សាឡា​ត់​ធម្មជាតិ មាន​ស្លឹក​តូចៗ​មិនបាន​
​រីក​ធំ​ល្អ ដូច​អ្នកឃើញ​សព្វថ្ងៃ​ឡើយ ប៉ុន្តែ​មាន​ករណីខ្លះ វា​អាច​ធំ​តាមបែប​ធម្មជាតិ​ដែរ គ្រាន់តែ​មិន​ងាយ​ប្រទះ​។ ចំណែក​របស់​ប្រើ​គីមី អាច​លូតលាស់​បាន​ធំ​ល្អ​ជាង​ធម្មតា ព្រោះតែ​សារជាតិ​ដែល​ប្រើប្រាស់​អា​ចព​ន្លឿ​ន​ការលូតលាស់​។​


៣. ក្លិន និង​រសជាតិៈ ​ប្រសិនបើ​វា​ជា បន្លែ​-​ផ្លែឈើ​ធម្មជាតិ ពេល​ហិតក្លិន​ទៅ មាន​ចំហាយ​បែប​ធម្មជាតិ​ម្យ៉ាង ដែល​ទាក់ទាញ​ច្រមុះ ជាង​បន្លែ​-​ផ្លែឈើ​គីមី​។ ពេល​សាក​ភ្លក់​បន្តិច អ្នកនឹង​ចាប់អារម្មណ៍​ថា បន្លែ​-​ផ្លែឈើ​ធម្មជាតិ មានឱជារស​ជាង មិន​ហាង​ក្នុង​មាត់ ហើយ​ពេល​ចម្អិន មិនបាច់​ប្រើ​គ្រឿង​ច្រើន ក៏មាន​ជាតិ​ដែរ​។​


៤. គ្រាប់ៈ  ជាធម្មតា បន្លែ​-​ផ្លែឈើ​ធម្មជាតិ មាន​គ្រាប់​តូចៗ មិនធំ​ដូច បន្លែ​-​ផ្លែឈើ​គីមី​ឡើយ​។​


៥. មើល​លើ​សត្វល្អិត និង​ដង្កូវៈ ប្រសិនបើ​អ្នក​បានឃើញ ដង្កូវ និង​សត្វល្អិត លើ​បន្លែ​-​ផ្លែឈើ​ដែល​អ្នកទិញ នោះ​វា​ជា​សញ្ញា​ល្អ​មួយ ព្រោះ​សត្វល្អិត និង​ដង្កូវ​ទាំងនោះ មាន​វត្ត​មានតែ​លើ​បន្លែ​-​ផ្លែឈើ​ធម្មជាតិ​ទេ​។ ប្រសិនបើ​ប្រើ​គីមី ដង្កូវ និង​សត្វល្អិត មិនអាច​នៅ​ទ្រាំទ្រ​នៅបាន​ឡើយ​។​


៦. មើល​លើ​សម្បកៈ សម្បក​ផ្លែឈើ និង​បន្លែ​ធម្មជាតិ ឆាប់​ប្រែ​ពណ៌​ទៅជា​ជាំខ្មៅ និង​មិនអាច​រក្សាទុក​បានយូរ​ដូច​របស់​ប្រើ​គីមី​ឡើយ​។​


៧. រយៈពេល​ចម្អិនៈ ជាធម្មតា បន្លែ​ធម្មជាតិ អាច​ចម្អិន ឆ្អិន​លឿន​ជាង បន្លែ​ដែល​ប្រើ​គីមី​។


៨. មើល​តម្លៃៈ បន្លែ​-​ផ្លែឈើ​ធម្មជាតិ តែង​ដាក់លក់​ថ្លៃ​ជាង បន្លែ​-​ផ្លែឈើ ប្រើ​ជាតិគីមី ព្រោះ​ការដាំដុះ​តាមបែប​ធម្មជាតិ ប្រើពេល​យូរ ប្រមូល​ផល​បាន​តិច ពិបាក​ថែទាំ​។​


៩. មើល​ការបញ្ជាក់ៈ ជាទូទៅ បន្លែ​-​ផ្លែឈើ ធម្មជាតិ តែងមាន​ការបញ្ជាក់​ពី​ស្ថាប័ន​ចំណីអាហារ ឬ​សហគមន៍​ដាំ​ដុះ​ដែលមាន​ការទទួលស្គាល់​ណាមួយ​។ ដូចនេះ ត្រូវ​ពិនិត្យ​ឲ្យ​បាន​ច្បាស់ រកមើល​ការបញ្ជាក់​ដ៏​គួរ​ឲ្យ​ទុកចិត្ត​មួយ ដែលមាន​បិត​លើ​ផលិតផល​៕​

 

Loading...
Loading...