ហេតុអ្វីមនុស្សយើងតម្រូវឲ្យមានការខូចចិត្ត? តើការខូចចិត្តបណ្ដាលមកពីអ្វីខ្លះ?

Loading...

ខូច​ចិ​ត្ដ៖ គឺ​ការ​ស្ដែង​ឱ្យឃើញ​នូវ​អាកប្បកិរិយា​ឈឺផ្សា ចុកចាប់ បង្ហាញ​នូវ​ភាព​សោកសៅ សោកសង្រេង ចូល​ចិ​ត្ដ​នៅ​ម្នាក់ឯង អារម្មណ៍​មិន​នៅជាប់​ខ្លួន​ជាដើម ។

ជាពិសេស​មនុស្ស​ដែល​ខូច​ចិ​ត្ដ ​អាច​ប្រ​ព្រឹ​ត្ដ​អំពើ​ផ្ដេសផ្ដាស ឈានដល់​ការសម្លាប់​ខ្លួនឯង​ទៀតផង ដោយ​ការសោកស្ដាយ​ទៅលើ​រឿងរ៉ាវ​មួយចំនួន​ដែល​ខ្លួន​បាន​ប្រ​ព្រឹ​ត្ដ ឬ​គេ​ប្រ​ព្រឹ​ត្ដ​មកលើ​ខ្លួនឯង​ជាដើម ។

មនុស្ស​ប្រភេទ​នេះ ​ឆាប់​បង្ហាញ​ឲ្យដឹង​នូវ​កាយវិការ ដោយមាន​ការផ្លាស់ប្ដូរ​យ៉ាង​ឆាប់រហ័ស ទាំង​សម្ដី និង​រូបភាពផ្សេងៗជាដើម ។

មូល​ហេតុដែល​បណ្ដាលឱ្យ​មនុស្ស​ខូច​ចិ​ត្ដ៖ គឺដោយសារតែ​ការប៉ះទង្គិច​លើផ្លូវ​អារម្មណ៍ ជាពិសេស​ផុសចេញ​ពី​ការសោកស្ដាយ​ចំពោះ​ហេតុការណ៍​ដែល​បានកើត​ឡើង ដែល​បាន​ជម្រុញឲ្យមាន​ភាពរន្ធត់​ញាប់​ញ័រ​ដល់​ប្រព័ន្ធ​បញ្ជា​នានា ដូចជា​ខួរក្បាល បេះដូង និងសរីរាង្គផ្សេងៗទៀត ដែល​បាន​កន្ដ្រាក់​មកពី​ការភ័យខ្លាច​របស់​ចិ​ត្ដ​លោកអ្នក ។

បើតាម​ផ្នែក​វេជ្ជសាស្ដ្រ គេ​បាន​កត់សម្គាល់ថា មូលហេតុ​ដែល​ឆាប់​ឲ្យមនុស្ស​ខូច​ចិ​ត្ដ​នោះ គឺ​បណ្ដាលមកពី​តំណពូជ ឬ​កើតឡើង​ដោយសារតែ​ភាពរន្ធត់ និង​ការតក់ស្លុត​ដែល​កើតមានជា​ញឹកញាប់ ឬ​កើតមាន​តែម្ដង​ហើយ​បង្ក​ជា​មហា​វិនាសកម្ម​ធំធេង ។

ឧទាហរណ៍​៖ ដូចជា​គ្រួសារ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ ហើយ​ស្លាប់​ទាំងអស់ ដោយ​ពុំមាន​សល់​ទ្រព្យសម្បត្ដិ ឬ​គ្រួសារ​ត្រូវ​រងគ្រោះថ្នាក់​ចរាចរណ៍​ជាដើម ។ ជាពិសេស​យុវវ័យ​មួយចំនួន​បាត់បង់​មនុស្ស​ដែល​ខ្លួនស្រឡាញ់ ​បែក​ចិ​ត្ដទៅ​រៀបការ​ចោល ​ក៏បង្ក​ឱ្យមាន​អារម្មណ៍​មួយ​ដែល​ខូច​ចិ​ត្ដបានដែរ ។

អាការ​ខូច​ចិ​ត្ដ​ប្រភេទ​នេះ​ គឺ​លំបាក​ក្នុងការ​ព្យាបាល ។ ហេតុនេះ​គួរ​រក​មនុ​ស្សណា​ម្នាក់​ដែល​ស្និទ្ធស្នាល​ជាមួយ​អ្នក​ខូច​ចិ​ត្ដ ដើម្បី​ជួយ​ពន្យល់ និង​ដើរលេង​កម្សាន្ដ​ជាមួយ ហើយ​ផ្ដល់​ប្រឹក្សាល្អៗ ណែនាំ​ច្រើនលើកច្រើនសារ អាចធ្វើឱ្យ​អ្នក​ខូច​ចិ​ត្ដ​វិល​ទៅរក​សភាព​ដើម​វិញ ។ ជារួមមក​ការ​ខូច​ចិ​ត្ដ​ គឺ​កើតឡើង​ដោយសារ​សតិអារម្មណ៍​របស់ខ្លួន និង​ភាព​សោកស្ដាយ ។


អ្នក​គួរតែ​កាត់​ចិ​ត្ដ​នូវ​អ្វីដែល​បានកើត​ឡើង​រួចហើយ ទោះបី​អាក្រក់​ក្ដី​ល្អ​ក្ដី ដែល​បង្ក​ភាព​សោកសៅ ឬ​រន្ធត់ យ៉ាងណាក៏ដោយ មិនត្រូវ​រក្សាទុក​ក្នុង​ខួរក្បាល ឬ​មិនត្រូវ​រំឮក​នូវ​រឿងរ៉ាវ​ទាំងនេះ​ឡើយ ។ ព្រោះ​អាច​បង្ក​ឱ្យ​លោកអ្នក​មានការ​លំបាកទៅ​ថ្ងៃមុខ មានជំងឺ​ប្រចាំកាយ និង​មានគំនិត​ខ្មាស​គេ នឹង​អាច​ក្លាយជា​មនុស្ស​ចង់​សម្លាប់ខ្លួន​ទៀតផង ។ ដូច្នេះ​លោកអ្នក​ត្រូវតែកាត់​ចិ​ត្ដ​ឲ្យបាន ហើយ​ជ្រើស​រើសយក​វិធី​ដែលល្អៗ ដើម្បី​ចូលរួម​ក្នុងសង្គម និង​គ្រួសារដោយ​សុភមង្គល ។

 

Loading...
Loading...