ហេតុអ្វីទើបអ្នកខ្លះគេងចំហមាត់? ហើយអ្នកខ្លះគេងស្រមុក? ហេតុផលចឹងសោះ!

Loading...

តោះថ្ងៃនេះយើងមកតាមដានជាមួយ Anarchak តទៅទៀត ដោយយើងមកអានពីចំណេះដឹងទាក់ទងនឹងដំណេក។ ក្នុងនោះមានសំណួរពីរដែលគួរឱ្យចាប់អារម្មណ៍៖



ហេតុអ្វីអ្នកខ្លះគេងចំហមាត់?

អ្នកខ្លះគេងចំហមាត់ ដោយដកដង្ហើមតាមមាត់ ព្រោះពេលខ្លះ​រន្ធ​ច្រមុះ​ស្ទះ ទប់​ខ្យល់​មិនឱ្យ​ចេញពី​សួត​ទៅ​រន្ធ​ច្រមុះ ដែលតម្រូវឱ្យរាងកាយត្រូវចំហមាត់ដកដង្ហើម​។​ វា​អាច​បណ្ដាលមកពី​មូលហេតុ​ដូចខាងក្រោម​នេះ​៖

  • ខ្ទង់ច្រមុះ​ខុស​ប្រក្រតី ដែលនាំឱ្យស្ទះផ្លូវដង្ហើម
  • ដុះសាច់បំពង់ក៖ វាក៏​បង្ក​ឱ្យ​ស្ទះផ្លូវ​ដង្ហើម ដោយដុំសាច់រារាំងការ​ដកដង្ហើមតាមច្រមុះ ពោលត្រូវចំហមាត់ដើម្បីជំនួយដកដង្ហើម។​
  • រលាក​បំពង់ក៖ ដូច​ដុះ​សាច់​បំពង់ក​ដែរ ប៉ុន្ដែ​វា​ស្ទះ​ដោយសារតែ​កន្លែង​រលាក​បញ្ចេញ​សារធាតុ​រំអិល​ ឬ​ស្លេស​ ដែលរារាំងការដកដង្ហើមតាមច្រមុះ​។​
  • ដុះសាច់ច្រមុះ៖ ការ​រលាក​ច្រមុះ​អាចវិវត្តជាដុះសាច់ច្រមុះ​ ដែលអាច​បង្ក​ឱ្យ​ស្ទះផ្លូវ​ដង្ហើម​និង​ដកដង្ហើម​តាម​មាត់​បែបនេះ​ផងដែរ។


ចុះតើហេតុអ្វីបានជាអ្នកខ្លះគេងស្រមុក?

  • ការគេងស្រមុកមិនមែនជាសកម្មភាពចេតនាឡើយ តែវាច្រើនកើតឡើងដោយអ្នកគេងពុំដឹងខ្លួនឡើយ ហើយវាអាចផ្ដល់ការរំខានខ្លាំងដល់អ្នកគេងក្បែរ។ ការស្រមុកកើតឡើងនៅពេលដែលអ្នកគេងពុំអាចដកដង្ហើមបានពេញលេញ ពោលគឺលំហូរខ្យល់ដង្ហើមពីបំពង់ក ទៅច្រមុះមានការរំខាន។
  • អ្វីដែលរំខានលំហូរខ្យល់ដង្ហើមនោះគឺជាលិកាច្រមុះ និងបំពង់ក ដែលដុះលៀនចេញមកវែងខុសធម្មតា ហើយនៅពេលជាលិកាទាំងនោះប៉ះនឹងខ្យល់ដង្ហើមពេលគេង វាបង្កជាសម្លេងស្រមុកតែម្ដង៕

 

Loading...
Loading...