គុណប្រយោជន៍នឹកស្មានមិនដល់ពីការទទួលទានអយស្ទ័រ!

Loading...

ក្នុងចំនោមអាហារសមុទ្រជាច្រើនប្រភេទ អយស្ទ័រជាប្រភេទគ្រឿងសមុទ្រម្យ៉ាងដែលទទួលបានការគាំទ្រមិនតិចនោះទេពីសំណាក់អ្នកដែលចូលចិត្តអាហារសមុទ្រនោះ ព្រោះថាវាមានរសជាតិឆ្ងាញ់ប្លែកដែលធ្វើអោយអ្នកទទួលទាលតែងតែគិតដល់រសជាតិមិនអាចបំភ្លេចបានរបស់វា។ ប៉ុន្តែតើអ្នកដឹងទេថា ក្រៅពីរសជាតិដ៏ឆ្ងាញ់របស់អាហារសមុទ្រមួយនេះ វាក៏ពោរពេញទៅដោយសារប្រយោជន៍ជាច្រើនរាប់មិនអស់ដល់សុខភាពរបស់អ្នកផងដែរ។



ខាងក្រោមនេះគឺជាគុណសម្បត្តិទាំង៦ដែលបានពីការទទួលទានអយស្ទ័រ

១. វាមានផ្ទុកសារជាតិស័ង្កសីច្រើនជាអាហារផ្សេងៗទាំងអស់
សារធាតុស័ង្កសីពិតជាមានសារសំខាន់ណាស់នៅក្នុងរាងកាយរបស់អ្នករាល់គ្នា ព្រោះវាមានតួនាទីនៅក្នុងការជួយដល់ការលូតលាស់អោយបានត្រឹមត្រូវ ជួយពង្រឹងប្រព័ន្ធស៊ាំ និងជួយផ្សះជម្ងឺផ្សេងៗផងដែរ ហើយអ្នកអាចទទួលយកសារធាតុនេះបានដោយគ្រប់គ្រាន់ដោយគ្រាន់តែទទួលទានអយស្ទ័រជាការស្រេច។

២. ជំនួយបេះដូង
នៅក្នុងអយស្ទ័រក៏មានផ្ទុកសារធាតុបំប៉នអូមេហ្គា៣ ប៉ូតាស្យូម និងម៉ាញេស្យូមដែលសារធាតុអស់ទាំងនេះសុទ្ធតែសំខាន់ក្នុងការការពារបេះដូងពីជម្ងឺគាំងបេះដូង ដាច់សរសៃឈាម និងជួយកាត់បន្ថយការឡើងនៃសម្ពាធឈាមផងដែរ។

៣. សម្រកទម្ងន់
សម្រាប់អ្នកដែលចង់សម្រកទម្ងន់ ការញ៉ាំអយស្ទ័រគឺជារឿងដែលត្រឹមត្រូវមួយដែលអ្នកគួរតែធ្វើ ដោយសារតែវាមានផ្ទុកប្រូតេអ៊ីនច្រើន ប៉ុន្តែកាឡូរីដែលនៅក្នុងវានោះមានទាបបំផុត ដូច្នេះទោះបីជាអ្នកញ៉ាំច្រើនក៏មិនបណ្តាលអោយមានបញ្ហាឡើងទម្ងន់ដែរ ផ្ទុយទៅវិញវាមានតែជួយសម្រកទម្ងន់។

៤. វាជាប្រភពនៃសារធាតុចិញ្ចឹមផ្សេងៗទៀត
តាមការពិសោធន៍បានបង្ហាញអោយឃើញថា អយស្ទ័រក៏មានផ្ទុកសារធាតុចិញ្ចឹមជាច្រើនដូចជាវីតាមីន B12, A, E, C ជាតិដែក កាល់ស្យូម ដែលពួកវានេះសុទ្ធសឹងតែជាអ្វីដែលរាងកាយយើងត្រូវការប្រចាំថ្ងៃ។

៥. ផ្តល់ថាមពលដល់រាងកាយ
ដោយសារតែនៅក្នុងអយស្ទ័រមានផ្ទុកសារធាតុដែក វាជួយអោយខ្លួនអ្នកបញ្ជូនអុកស៊ីសែនបានយ៉ាងល្អ ដែលធ្វើអោយរាងកាយរបស់អ្នកមានកម្លាំងគ្រប់គ្រាន់សម្រាប់បំពេញការងារប្រចាំថ្ងៃ។

៦. ជួយកាត់បន្ថយកូឡេស្តេរ៉ូល
តាមរយះការសិក្សាមួយនៃមហាវិទ្យាល័យនៅឯទីក្រុងវ៉ាស៊ីងតោនបានបង្ហាញថាការទទួលទានអយស្ទ័រក៏អាចកាត់បន្ថយកូឡេស្តេរ៉ូលដែលនៅក្នុងសរសៃឈាមបានដែរ៕

 

Loading...
Loading...