វិធីទាំង៧យ៉ាងដ៏មានប្រសិទ្ធិភាពដើម្បីដោះស្រាយបញ្ហាគេងស្រមុក!

Loading...

ប្រសិនជាអ្នកជាមនុស្សដែលគេងស្រមុក នេះប្រហែលជាមិនសូវជាបញ្ហាធំរបស់ឡើយ ប៉ុន្តែប្រសិនជាអ្នកជាមនុស្សដែលគេងក្បែរអ្នកគេងស្រមុក នេះប្រាកដជាបញ្ហាដ៏ធំមួយរបស់អ្នក ព្រោះជាទូទៅវានឹងរំខានដល់ដំណេកអ្នក ដោយមិនអោយអ្នកសម្រាកគ្រប់គ្រាន់នោះទេ។ ប៉ុន្តែកុំបារម្ភអី ជាមួយវិធីទាំង៧នេះ ធានាថាអ្នកនឹងអាចដោះស្រាយបញ្ហានេះបានយ៉ាងមានប្រសិទ្ធិភាព។



វិធីទាំង៧យ៉ាងនេះមានដូចជា៖

១. កែប្រែទីតាំងរបស់ខ្លួនអ្នក
ជាទូទៅ អ្នកស្រមុកនៅពេលដែលអ្នកគេងផ្ងារ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះយ៉ាងមានប្រសិទ្ធិភាពបំផុតគឺអ្នកគួរតែព្យាយាមកែប្រែទម្លាប់គេងរបស់អ្នកមកគេងផ្អៀងវិញ។

២. កុំទទួលទានគ្រឿងស្រវឹង
ជាតិអាកុលដែលនៅក្នុងគ្រឿងស្រវឹងអាចធ្វើអោយប៉ះពាល់ដល់សាច់ដុំនៅផ្នែកខាងក្រោយនៃករបស់អ្នក ដែលជាហេតុធ្វើអោយអ្នកស្រមុកកាន់តែខ្លាំង ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ អ្នកគួរតែជៀសវាងការទទួលទានគ្រឿងស្រវឹង។

៣. សម្រកទម្ងន់
ដោយសារតែនៅពេលដែលអ្នកឡើងទម្ងន់ សាច់ដែលនៅតាមបំពង់កនោះនឹងមានសភាពរួមជិតជាងធម្មតាដែលជាហេតុធ្វើអោយមនុស្សធាត់ច្រើនតែគេងស្រមុក ដូច្នេះការសម្រកទម្ងន់ក៏អាចជួយអ្នកក្នុងការកាត់បន្ថយការស្រមុកផងដែរ។ ទោះជាយ៉ាងនេះក្តី មានករណីខ្លះដែលមនុស្សស្គមក៏ស្រមុកដូចគ្នា។

៤. អនុវត្តទម្លាប់គេងអោយបានត្រឹមត្រូវ
ទម្លាប់នៅក្នុងការគេងអោយបានត្រឹមត្រូវក៏អាចជះឥទ្ធិពលទៅដល់ការគេងស្រមុក ឬអត់ផងដែរ។ ការគេងអោយបានទៀងម៉ោង និងគេងអោយបានគ្រប់គ្រាន់គឺជារឿងសំខាន់មួយនៅក្នុងការដោះស្រាយបញ្ហាស្រមុកនេះ។

៥. សម្រួលរន្ធដង្ហើមតាមច្រមុះ
ដើម្បីសម្រួលរន្ធដង្ហើមតាមច្រមុះ អ្នកអាចធ្វើបានតាមវិធីពីរយ៉ាង។ វិធីទីមួយ មុជទឹកក្តៅមុនពេលចូលគេង រីឯវិធីទីពីរលុបមុខជាមួយទឹកអំបិល។ វិធីទាំងនេះនឹងធ្វើអោយដង្ហើមដែលអ្នកដកបានភាពងាយស្រួលជាងមុន ហើយវាអាចបង្ការបញ្ហាគេងស្រមុក។

៦. ផ្លាស់ប្តូរខ្នើយកើយ
ការគេងស្រមុកពេលខ្លះក៏បណ្តាលមកពីខ្នើយកើយដែរ ពោលគឺនៅពេលដែលខ្នើយកើយនោះត្រង់ស្មើររាបពេក ដែលធ្វើអោយបិទសន្ទះបង្ហើមហើយបន្លឺជាសម្លេងស្រមុក។

៧. ញ៉ាំទឹកអោយបានគ្រប់គ្រាន់
ការញ៉ាំទឹកអោយបានគ្រប់គ្រាន់នឹងធ្វើអោយសន្ទះខ្យល់ដង្ហើមមានភាពទន់ ដែលធ្វើអោយខ្យល់ដង្ហើមចេញចូលបានល្អ ដូច្នេះដើម្បីដោះស្រាយបញ្ហាស្រណុក អ្នកគួរតែញ៉ាំទឹកអោយបានច្រើន៕

 

Loading...
Loading...