ប្រសិទ្ធភាពរបស់ទឹកខ្ទឹមបារាំងក្នុងការព្យាបាលជ្រុះសក់!

Loading...

មនុស្សគ្រប់រូបតែងជួបប្រទេះនឹងបញ្ហាជ្រុះសក់ ជាពិសេសគឺនារី។ពួកគាត់តែងតែរអូរទាំពីបញ្ហានេះហើយពិកបាកចិត្តនៅពេលដែរឃើញសក់ជ្រុះទាំងដៃៗជារៀងរាល់ថ្ងៃ ភាគច្រើននៅពេលងូតទឹកឬសឹតសក់។ ដើម្បីព្យាបាលបញ្ហានេះពួកគាត់ម្នាក់ៗ​​ចំណាយអស់ថវិការជាច្រើន ប៉ុន្តែអ្នកខ្លះក៏មិនទទួលបានលិទ្ធផលល្អ។ ថ្ងៃនេះផងដែរ អាណាចក្រ នឹងបង្ហាញពីរិធីព្យាបាលសក់បែបធម្មជាតិហើយចំណាយថវិកកាតិចគឺទឹកខ្ទឹមបារាំង។



ជាការពិតទឹកខ្ទឹមបារាំងអាចត្រូវបានគេប្រើដើម្បីព្យាបាលការជ្រុះសក់និងបញ្ហានៃការបាត់បង់សក់។ជាក់ស្តែងថ្នាំបំប៉នសក់ឬថ្នាំសម្រាប់ព្យាបាលសក់ជ្រុះជាច្រើនត្រូវបានផ្សំឡើងពីទឹកខ្ទឹមបារាំងតែវាមិនបានឆ្លងកាត់ការពិសោធន៍ដែលបញ្ជាក់ថាវាមានប្រសិទ្ធភាពសម្រាប់ការជ្រុះសក់ទេ។ប៉ុន្តែវាជាប្រភេទរុក្ខជាតិដែលជួយជំរុញការរីកលូតលាស់នៃកូនសក់ថ្មីព្រោះវាបង្កើនចរាចរលំហូរឈាមនិងជាថ្នាំសំលាប់មេរោគដែលរក្សាស្បែកក្បាលឱ្យស្អាត។

របៀបប្រើ៖
កិនខ្ទឹមបារាំងធំមួយហើយត្រងវាដើម្បីច្របាច់យកទឹក។ លាបទឹកខ្ទឹមបារាំងនៅលើស្បែកក្បាលហើយរក្សាវាទុក 1 ម៉ោង។ ខ្ទឹមបារាំងមានក្លិនឈួលខ្លាំងណាស់ដូច្នេះបើអ្នកមិនអាចទ្រាំនឹងវាបានទេអ្នកអាចលាយទឹកមួយចំនួនក្នុងនោះបាន។ អ្នកត្រូវលាងសម្អាតចោលក្រោយរយៈពេល 1 ម៉ោងដោយប្រើសាប៊ូកក់សក់។ វិធីនេះអាចត្រូវប្រើប្រាស់ពីរដងក្នុងមួយសប្តាហ៍អាស្រ័យលើការជ្រុះសក់របស់អ្នក៕

 

Loading...
Loading...