សញ្ញាខ្សែដៃក៏អាចប្រាប់ពីអត្តចរិករបស់មនុស្សបាន តើមួយណាជាខ្សែដៃអ្នក?

Loading...

ដៃរបស់មនុស្សយើងគ្រប់គ្នាអាចប្រាប់ពីអ្វីដែលមនុស្សគ្រប់គ្នាស្រឡាញ់និងចូលចិត្តបានតាមរយៈខ្សែដៃរបស់យើង។ ខ្សែដៃរបស់យើងមិនបានកុហកយើងទេ វាបានប្រាប់ពីអ្វីដែលជាការពិតរបស់យើង។ ការមើលតាមរយៈខ្សែដៃនេះគឺត្រូវផ្គុំដៃទាំងពីរចូលគ្នា។ តាមរយៈខ្សែដៃនេះអាចប្រាប់យើងពីជីវិតស្នេហានិងអត្តចរិករបស់មនុស្សយើងបាន។

១. ខ្សែដៃផ្គុំចូលគ្នាហើយខ្សែដៃទាំងសងខាងត្រូវគ្នា៖ សញ្ញានៃខ្សែដៃនេះបង្ហាញថា៖ នៅពេលដែលដៃគូជីវិតរបស់អ្នកមានសញ្ញាខ្សែដៃនេះដូចគ្នា នោះបង្ហាញថាអ្នកជាមនុស្សមានសំណាងពួកគេមានបំណងពិតប្រាកដនិងចូលចិត្តទំនាក់ទំនងអោយមានស្ថេរភាព។ ហើយបង្ហាញថាសញ្ញាខ្សែដៃនេះមានភាពបត់បែនច្រើនហើយមិនចូលចិត្តការផ្លាស់ប្ដូរនៅក្នុងជីវិត។ អត្តចរិករបស់មនុស្សដែលមានសញ្ញាខ្សែដៃប្រភេទនេះគឺទន់ជ្រាយ។​

២. ខ្សែដៃខាងឆ្វេងនៅខាងក្រោមខ្សែដៃខាងស្ដាំ៖ សញ្ញានៃខ្សែដៃប្រភេទនេះបង្ហាញថា៖ ខ្សែដៃមនុស្សប្រភេទនេះគឺចូលចិត្តដៃគូជីវិតដែលមានអាយុចាស់ជាងនិងមានប្រាជ្ញាលើសជាងខ្លួន។ សញ្ញានៃខ្សែដៃរបស់មនុស្សប្រភេទនេះគឺ មានស្នេហាល្អ ចូលចិត្តភាពរ៉ូមែនទិច និងចូលចិត្តភាពឯករាជ្យ។

៣. ខ្សែដៃខាងស្ដាំនៅខាងក្រោមខ្សែដៃខាងធ្វេង៖ សញ្ញានៃខ្សែដៃប្រភេទនេះបានបង្ហាញថា៖ ខ្សែដៃរបស់មនុស្សប្រភេទនេះគឺមិនប្រញាប់ប្រញាល់មានទំនាក់ទំនងស្និទ្ធស្នាលទេ ហើយមនុស្សប្រភេទនេះក៏មិនចូលចិត្តគិតពីមូលហេតុនៃក្ដីស្រឡាញ់ដែលផ្ដល់សុភមង្គលទេ។ ប៉ុន្ដែចុងក្រោយមនុស្សប្រភេទនេះនឹងរើសដៃគូជីវិតដែលមានអាយុក្មេងជាងខ្លួន ហើយខុសជាតិសាសន៍គ្នា។ មនុស្សប្រភេទនេះគឺមានទំនុកចិត្តលើខ្លួនឯង ហើយចូលចិត្តភាពឯករាជ្យ។​

 

Loading...
Loading...