វិធីផ្ដាច់ទឹកដោះខុសឆ្គងអាចប៉ះពាល់សុខភាពម្ដាយនិងទារក!ពេលនេះអ្នកជំនាញបង្ហាញវិធីត្រឹមត្រូវហើយ!

Loading...

ជាទូទៅស្រ្តីជាម្តាយអាចបន្តបំបៅដោះកូនដល់អាយុ១២ខែ តែស្ត្រីមួយចំនួនបន្តយូរជាងនឹង។អាយុ៦ខែដំបូង ក្មេងត្រូវបៅដោះសុទ្ធ និងចាប់ញុាំបបរគ្រប់គ្រឿងឬអាហារសំរាប់ក្មេងចាប់ពីយុ៦ខែទៅ។ការផ្តាច់ដោះគឺអាស្រយ័លេី ការសំរេចចិត្តម្តាយលេីហេតុផ្សេងៗ។ក្មេងខ្លះអាចផ្តាច់ដោះបានលឿន ក្មេងខ្លះត្រូវព្យាយាមអាចដល់រាប់ខែ។

តេីធ្វេីម្តេចខ្លះដេីម្បីផ្តាច់ដោះ?
ចាស់ៗខ្មែរយេីងតែងតែយក ប្រទាលបណ្តូលពេជ្រដែលមានរស់ជាតិល្វីង ឬលាបថ្នាំប៉ារាសេតាមុលលេីក្បាលដោះម្តាយដេីម្បីកុំអេាយកូនចង់បៅទៀត។ តែចង់មិនចង់ មិនគួរផ្តាច់ក្មេងដែលកំពុងបៅដោះភ្លាមៗនោះទេ។

ស្រ្តីបំបៅដោះគួរតែ:

  • ១. កាត់បន្ថយចំនួនដងដែលក្មេងបៅ ក្នុងរយះពេល ៣ទៅ៥ថ្ងែម្តង។ ឧ. ក្មេងបៅ ៨ដងក្នុងមួយថ្ងៃ ដូចនេះបន្ថយមក ៧ដងក្នុងរយះពេល៣ទៅ៥ថ្ងៃ បន្ទាប់មក ៦ដង នៅ៣ទៅ៥ថ្ងៃក្រេាយជាបន្តបន្ទាប់។
  • ២. បន្ថយរយះពេលបំបៅដោះ។ ឧ. ក្មេងបៅម្តងៗ ១៥នាទីដូចនេះកាត់បន្ថមមកត្រឹម ១២ ឬ១០នាទី និងបន្ថយជាបបន្តបន្ទាប់។
  • ៣. ពន្យាពេលពីការបៅដោះ មួយទៅមួយទៀត។


វីធីខ្លះទៀតអាចបញ្ឈប់ការបៅដោះ ពេលថ្ងៃ ហេីយអេាយបៅតែពេលល្ងាច រហូតដល់មុនចូលគេង។

តេីមានវិធីអ្វីខ្លះដេីម្បីជួយក្មេងអេាយបៅកំប៉ុងទឹកដោះ ឬញុាំចំនីដេាយស្លាបព្រា?

  • ១. អេាយអ្នកមេីលថែកូន ផ្សេងពីម្តាយជាអ្នកបញ្ចុកអាហារកូន
  • ២. អេាយបៅកំប៉ុងទឹកដោះ ឬញុាំចំនីដេាយស្លាបព្រាមុនពេលកូនឃ្លានខ្លាំង
  • ៣. ដាក់ទឹកដោះម្តាយក្នុងកំប៉ុងទឹកដោះ ឬស្លាបព្រាដេីម្បីបញ្ចុកកូន

តេីនៅពេលព្យាយាមផ្តាច់ដោះ អាចមានញ្ហាអ្វីខ្លះចំពោះម្តាយ?

  • ១. បញ្ហាឡេីងដោះខ្លាំង ដែលបណ្តាលអេាយប៉ោងខ្លាំង និងឈឺ
  • ២. ស្ទះផ្លូវបង្ហូរទឹកដោះ អាចធ្វេីអេាយហេីមនិងឈឺ
  • ៣. រលាកដោះ


បញ្ហាទាំងនេះអាចកេីតឡេីងក្នុងករណីផ្តាច់ដោះភ្លាមៗ ដូចច្នេះការផ្តាច់ដោះតាមវីធីខាងលេីអាចជួយបញ្ចៀសបញ្ហាទាំងនេះ។
បេីមានបញ្ហាបារម្មណ៍ សូមទៅពិគ្រោះជាមួយពេទ្យ៕

 

Loading...
Loading...