២២ ចំណុច ដើម្បី​ក្លាយជា ភរិយា​ដ៏​មហិមារ សម្រាប់​ស្វាមី​

Loading...

យោងតាមទស្សនាវត្តី ROSE ដែលបានចេញផ្សាយកាលពីពេលកន្លងទៅ ឃើញថា មនុស្សស្រី ដើម្បីក្លាយជាភរិយា ដ៏ល្អ ដ៏មហិមារ សម្រាប់ ស្វាមី ក៏ដូចជាមនុស្សឯទៃទៀត ដាច់ខាតនាងត្រូវតែមាន ២២ ចំណុច យ៉ាងពិសេស ខាងក្រោមនេះ! ដើម្បីឲ្យជ្រាប កាន់តែច្បាស់ សូម អានចំណុច ទាំង ២២ នេះ ដូចតទៅ៖



១. ធ្វើខ្លួន​ឲ្យ​ល្អ ហើយ​បន្ត​ការរៀនសូត្រ​បន្ថែម ដើម្បី​បំពេញមុខ​ស្វាមី​
២. ក្លិនក្រអូប​ដូច​ផ្កា មានន័យ​ថា ត្រូវ​ចេះ​ថែរក្សា​រូបរាងកាយ​
៣. រៀន​ពី​សិល្បៈ នៃ​ការយកចិត្ត​ស្វាមី​
៤. ស្រឡាញ់​ស្មោះស្ម័គ្រ ឥត​លាក់លៀម​ស្វាមី​
៥. កុំ​ភ្លេច​ស្រឡាញ់​ខ្លួនឯង ក្រែង​គេ​រក​ថ្មី ពេល​សម្រស់​ស្រី​បាត់បង់​
៦. កុំ​ធ្វើឲ្យ​ប្តី​ខឹង កុំ​ប្រឹង​ច្រណែច​ខ្លាំងពេក​
៧. ស្រឡាញ់​រាប់អាន​មិត្តភក្តិ និង​បងប្អូន​របស់​ស្វាមី​អ្នក​
៨. រឿង​លើ​គ្រែ ត្រូវតែ​ល្អឥតខ្ចោះ (​បើ​មិន​ចេះ ត្រូវ​រៀន​បន្ថែម​)
៩. តើ​អ្នក​ចេះ​ចៀន​ពង​ទា​អត់​? កុំ​កុហក ថា​ចេះ ហើយ​បើ​មិនចេះ​ទេ ប្រញាប់​ទៅ​សាលារៀន​ធ្វើ​ម្ហូប​ភ្លាម​
១០. ចេះ​បង្កើត​ភាព​ភ្ញាក់ផ្អើល សម្រាប់​ស្វាមី​
១១. គោរព និង​គាំទ្រ​ប្តី នោះ​អ្នក​បាន​វា​ត្រឡប់មកវិញ​
១២. កុំ​និយាយ​ដើម ឬ​និយាយ​អាក្រក់ ពី​ម្តាយ​ឪពុក ឬ​គ្រួសារ​របស់​ស្វាមី​
១៣. កុំ​បង្រៀន ឬ​ចេះ​លើ​ប្តី​ខ្លាំងពេក (​ត្រូវ​លាក់​ចំណេះ ឬ​គំនិត​ខ្លួនឯង​ខ្លះ​ផង​)
១៤. ត្រូវ​គិត​គ្រួសារ​ជា​ធំ ពីព្រោះ អ្នក​ជា​ដៃគូ​នឹង​គ្នា​ហើយ​
១៥. ផ្តល់​ពេលវេលា សម្រាប់​ខ្លួនឯង​ខ្លះ​ផង​
១៦. បើ​គេ​ធ្លាប់​មាន​ដៃគូ​ហើយ ត្រូវ​ធ្វើ​ឲ្យ​ល្អ ជាង​ដៃគូ​ចាស់​របស់​គេ​
១៧. ផ្តល់​ពេល​ឲ្យ​ស្វាមី មាន​សេចក្តីសុខ​ផ្ទាល់ខ្លួន មិន​ត្រូវ​តាម​ជាប់​រហូត​ឡើយ​
១៨. បង្កើន​ទំនាក់ទំនង និង​ភាព​ផ្អែមល្ហែម​រាល់ថ្ងៃ​
១៩. កុំ​តាម​ស្អិត​ពេក កុំ​ប្រចណ្ឌ​ខ្លាំងពេក កុំ​ស្រឡាញ់​ខ្លាំងពេក​
២០. ហាត់ប្រាណ និង​ថែរក្សា​សម្រស់​ឲ្យ​គង់​
២១. ត្រូវធ្វើ​ជា​មនុស្ស​ស្រី ដែល​បុរស​អត់​មិនបាន​
២២. អត់ទ្រាំ​បន្តិច​៕

 

Loading...
Loading...