ការចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិច

Loading...
វិធីចិញ្ចឹមកង្កែបក្នុងដបប្លាស្ទិច
 
* វត្ថុដែលត្រូវការ៖
 
១. ដបទឹកក្រូចចំណុះ ១,២៥លីត្រ ដែលមានរាងមូល ឬជ្រុងជាការប្រសើរ
 
២. ធ្នើសម្រាប់ដាក់ចិញ្ចឹម
 
៣. កូនពូជកង្កែប
 
៤. ចំណីកង្កែប ឬចំណីត្រី
 
* វិធីចិញ្ចឹម៖
 
១. យកដបប្លាស្ទិចចាក់រន្ធពីរសម្រាប់ដាក់ចំណី និងអោយខ្យល់ចេញចូលបាន បន្ទាប់មកដាក់ទឹកតិចល្មមចូលទៅក្នុងដប ដោយមិនអោយពេញនោះទេ។
 
២. បន្ទាប់មកដាក់កូនកង្កែបចូលក្នុងដបនោះ រួចបិទគម្របឲ្យជិត។
 
៣. យកដបទៅរៀបចំដាក់នៅធ្នើដែលបានរៀបចំរួច។
 
៤. ផ្តល់ចំណីដល់វា ពីរដងក្នុងមួយថ្ងៃ ព្រឹក និងពេលល្ងាចដាក់តាមរន្ធដែលយើងបានចោះរួចនោះ។
 
៥. ត្រូវផ្លាស់ប្តូរទឹករាល់២ថ្ងៃម្តង ដោយមួលគម្របចាក់ទឹកចេញ និងដាក់ទឹកស្អាតថ្មីចូល។
 
៦. ៣ខែ ក្រោយយើងអាចចាប់វាលក់បានហើយ។
 
​* ​ការឲ្យ​ចំណី និងថែទាំ៖
 
​ ​- ត្រូវ​ផ្តល់​ចំណី​ឲ្យ​កង្កែប​ស្មើ ៧ ទៅ ១០​ភាគរយ​នៃ​ទម្ងន់​ខ្លួន​កង្កែប ៥ ទៅ ១០០ ក្រាម
 
​ ​- ត្រូវ​ផ្តល់​ចំណី​ចំនួន ៣ ទៅ ៥​ភាគរយ​នៃ​ទម្ងន់​ខ្លួន សម្រាប់​កង្កែប ១០០-២៥០​ក្រាម
 
– ត្រូវលាងដបសម្រាប់ដាក់ចំណីឲ្យស្ងាតមុនដាក់ចំណី និងមិនត្រូវឲ្យមានក្លិនមិនល្អ
 
– កង្កែបភាគអាចនឹងមានរបួសដោយសារមាត់របស់វាបុកជាមួយនឹងដប យើងអាចព្យាបាលដោយលាយថ្នាំ antibiotics ជាមួយចំណីឲ្យវាស៊ី។ មិនត្រូវឲ្យមានសល់ចំណីនៅក្នុងដបឡើយ។
 
ការចិញ្ចឹមបែបនេះមានភាពងាយស្រួល ធ្វើឲ្យកង្កែបមានអនាម័យ និងសុខភាពល្អ។
 
*អត្ថប្រយោជន៍
 
១. ងាយស្រួលមិនត្រូវការទីតាំងធំសម្រាប់ចិញ្ចឹមឡើយ
 
២. អាចដាក់ចំណីកង្កែបបានយ៉ាងងាយស្រួល មានប្រសិទ្ធិភាព និងមិនខ្ជះខ្ជាយចំណី
 
៣. ងាយស្រួលក្នុងការគ្រប់គ្រងជម្ងឺ និងប្រើទឹកតិច។
 
៤. អាចធ្វើជាអាហារ និងបង្កើនប្រាក់ចំណូលដល់ក្រុមគ្រួសារផងដែរ។
 
Loading...
Loading...