គន្លឹះ​ជួយ​អោយ​អ្នក​មាន​ភាពស្រស់ស្អាត​នៅពេល​ថតរូប​

Loading...

ស្នាមញញឹម​ដោយស្មោះ​ចេញពី​ដួងចិត្ត​គឺជា​វិធី​ល្អ​និង​ងាយស្រួល​បំផុត ក្នុង​ការថតរូប​ឲ្យបាន​រូ​ប​ដែល​ល្អ​បំផុត​។ អាថ៍កំបាំង​គឺ​អ្នក​ត្រូវ​ធ្វើ​អារម្មណ៍ឲ្យ​ធូរស្រាល​និង​ស្មោះត្រង់​។ ស្នាមញញឹម​ដ៏​អស្ចារ្យ​គឺជា​ស្នាមញញឹម​ដែលមាន​អនុភាព​។ មិន​ថា​អ្នក​កំពុង​អង្គុយ​ឲ្យ​ជាង​គូររូប​ឬ​អង្គុយ​ជុំ​គ្នា​ជាមួយ មិត្តភក្តិ​ដើម្បី​ថតរូប​កំសាន្ត​នោះទេ ការណែនាំ​ខាងក្រោម​នេះ​នឹង​ជួយ​ឲ្យ​អ្នកមាន​ស្នាមញញឹមដ៏​ស្រស់​ស្អាត​ក្នុង រូបថត​របស់​អ្នក​។​


១. ចូរ​ដកដង្ហើម​ឲ្យ​វែងៗ​។ ការ​ទប់​ដង្ហើម​របស់​អ្នកនឹង​បន្តឹង​សាច់ដុំ​បន្ទះ​ទ្រូង​ដែល​ធ្វើឲ្យ ស្នាមញញឹម​របស់​អ្នក​មើល​ទៅ​តឹងរឹង និង​ដូច​ជា​ការ​ញញឹម​ទាំង​បង្ខំ​។​
២. ចូរ​គិត​ពី​អ្វី​ដែល​សប្បាយៗ​។ ដើម្បី​ឲ្យ​អ្នក​បង្ហាញ​ពី​ភាពសប្បាយ​រីករាយ​លើ​ផ្ទៃមុខ​អ្នក​ត្រូវឲ្យ ចិត្ត​គំនិត​របស់​អ្នក​គិត​ពី​អ្វី​ដែល​សប្បាយ​និង​រីករាយ​។​
៣. ចូរ​បន្ធូរ​សាច់ដុំ​មុខ​, និង ក​, ស្មា​, និង​អារម្មណ៍​របស់​អ្នក​។ ភាព​តឹង​តាន​អ្វី​ក៏ដោយ​ក៏​អាច​បង្ហាញ​ចេញ​ក្នុង​រូបភាព​បានដែរ​។​
៤. ចូរ​ជឿទុកចិត្ត​លើ​ជាង​ថតរូប​ថា​គាត់​អាច​ថតរូប​ដ៏​ស្អាត​ឲ្យ​អ្នក​។ អ្នក​ត្រូវ​ប្រាប់​គាត់​ប្រសិនបើ​អ្នក​មិន​ពេញចិត្ត​ជាមួយនឹង​ទីតាំង​ឬ កាយវិការ​ឈរ​ឬ​អង្គុយ​ថត​។​
៥. ចូរ​សើច​ជាមួយនឹង​ភាពស្មោះត្រង់​។ ការ​ញញឹម​ដែល​ជាក់ស្តែង​បំផុត​នឹង​ស្តែង​ចេញ​មក​ជាមួយនឹង​ការ​សើច​ដែល ធ្វើឲ្យ​ភ្នែក​របស់​អ្នក​ចេញ​ពន្លឺ​។​
៦. ចូរ​ផ្តល់​កម្លាំង​ដល់​រូបថត​។ ចូរ​សាកល្បង​រាំ​ឬ​សាកល្បង​ប្រើ​កាយវិការ​ផ្សេងៗ​។​
៧. ចូរ​ហ្វឹកហាត់​ការ​ញញឹម​របស់​អ្នក​។ ចូរ​ចំណាយ​ពេលវេលា​ខ្លះ​នៅ​មុខ​កញ្ចក់​។ សាកល្បង​ញញឹម​ឲ្យបាន​ច្រើន​ប្រភេទ​ហើយ​ស្វែងរ​កថា​តើ​មួយណា​ដែល​អ្នក ចូលចិត្ត​ជាងគេ​ហើយ​ចងចាំ​ពី​អារម្មណ៍​ដែល​អ្នកមាន​នៅ​ពេល​នោះ​៕

 

Loading...
Loading...