តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ចំពោះ​ការខឹង​របស់ខ្ញុំ​នេះ​?

Loading...

អារម្មណ៍​របស់​អ្នក ដូច​ទៅ​នឹង​ខ្លួន​របស់​អ្នក​ដែរ ដែល​អាច​មាន​ការផ្លាស់​ប្តូរ​មិន​ប្រក្រតី​អំឡុ​ពេល​វ័យ​ជំទង់​។ អារម្មណ៍​ខឹង​ម្តងម្កាល​គឺជា​រឿង​ធម្មតា​នោះទេ​។ មនុស្ស​គ្រប់រូប​មាន​ការប្រែប្រួល​អារម្មណ៍​អំឡុង​ពេល​វ័យ​ជំទង់ ហើយ​អារម្មណ៍​ទាំងនោះ​អាច​ខ្លាំង​ដែល​អាច​ធ្វើអោយ​យើង​មាន​ការភ្ញាក់ផ្អើល​ក៏មាន​។​

​មាន​មធ្យោបាយ​ជាច្រើន​ដែល​អ្នក​អាច​សាកល្បង​គ្រប់គ្រង​ការខឹង​របស់​អ្នក​បាន​។ ដំបូង​, សាកល្បង​ទៅអោយ​ឆ្ងាយ​ពី​ការខឹង​របស់​អ្នក ហើយ​រក​មើល​ថា​តើ​អ្វីដែល​ធ្វើអោយ​អ្នក​មាន​អាការៈ​បែបនេះ​។ ប្រាកដ​ណាស់​, អរ​ម៉ូ​ន​នៃ​ការ​ពេញវ័យ​អាច​ដើរតួ​ក្នុង​បញ្ហា​ខឹង​នេះ ប៉ុន្តែ​តើ​មានរឿង​ដទៃទៀត​ដែល​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​បែបនេះ​ដែរ​ឬទេ​?

ប្រហែល​ជា​អ្នក​ស្ថិតនៅក្រោម​ស្ថានភាព​ស្ត្រេ​សនៅ​សាលារៀន ឬ​ប្រហែល​ជា​គ្រួសារ​របស់​អ្នក​កំពុងតែ​មាន​ការផ្លាស់ប្តូ​រ​បញ្ហា​ពិបាក​មួយចំនួន​ដូចជា ការប្តូរ​ទីលំនៅ ឬ​ការ​លែងលះ​របស់​ឪពុកម្តាយ​។​

ជួន​កាល​ទៀត​, វា​មិនមែន​តែ​រឿង​មួយ​នោះ​ទេ ប៉ុន្តែ​មាន​រឿង​ជាច្រើន​ដែល​នាំអោយ​អ្នក​មាន​អារម្មណ៍​ឆេវឆាវ​បែបនេះ​។ ទោះបីជា​អ្នក​មិន​អាច​ដឹង​ពីអ្វី​ដែល​ធ្វើអោយ​អ្នក​មាន​អារម្មណ៍​បែបនេះ​ក៏ដោយ​, ប៉ុន្តែ​សូម​ចំណាយ​ពេល​វាយតម្លៃ​លើ​អ្វី​ដែល​អាច​ជួយ​អ្នក​សិក្សា​ពី​វិធីសាស្ត្រ​ក្នុង​ការគ្រប់គ្រង​អារម្មណ៍​របស់​អ្នក​។​ ​

សូម​សាកល្បង​ដោះស្រាយ​នូវ​អ្វី​ដែល​អ្នក​អោយ​អ្នក​ខឹង​។ ប្រសិនបើ​សម្ពាធ​នៅ​សាលារៀន ឬ​នៅ​ផ្ទះ​បង្ក​ជា​មូលហេតុ​នោះ​, សូម​និយាយ​ពី​បញ្ហា​នេះ​ជាមួយនឹង​ឪពុកម្តាយ ឬ​មនុស្ស​ដទៃ​ទៀត​។ សិក្សា​ថា​នៅពេលណា និង​ដោយ​របៀប​ណា​ការបន្ធូរបន្ថយ​ចិត្ត​អាចមាន​ប្រយោជន៍​មកវិញ​ចំពោះ​មនុស្ស​ក្នុង​វ័យ​នេះ​។ វិធីសាស្ត្រ​មួយចំនួន​ដូចជា ការធ្វើ​លំ​ហាត់ប្រាណ ឬ​ការសរសេរ​អក្សរ​ជាដើម​ក៏​អាច​ជួយ​បាន​ផង​ដែរ​។​ ​

ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា អ្នក​មាន​អារម្មណ៍​ខឹង​ច្រើន ឬ​មាន​បញ្ហា​ក្នុង​ការគ្រប់គ្រង​ការខឹង​របស់​អ្នក​នោះ​, សូម​ពិភាក្សា​ជាមួយ​នឹង​អ្នក​ណែនាំ​៕

 

Loading...
Loading...