មើលដៃ អាច​ដឹងពី​ការងារ​ពិត​ប្រាកដ​របស់អ្នក!

Loading...
មិនគួរ​ឱ្យជឿរ​មែនទេ​ថា​ដៃ​របស់អ្នក អាចមើល​ដឹងពី​ការងារ​របស់អ្នក​បាន ខាងក្រោម​នេះ​គឺជា​ការរៀបរាប់​ពី​ទំហំដៃ​និង​ការងារ​របស់អ្នក។
 
១. ប្រភេទ AC ធំ និង ក្រាស់
អ្នកជាមនុស្ស​ចេះគិត​ពីអ្នក​ដទៃ និង​ពូកែ​ថែរក្សា​អ្នក​នៅ​ជុំវិញ​ខ្លួន អ្នក​អាច​យក​បេះដូង​ខ្លួនឯង​ដាក់​នៅក្នុង​ខ្លួន​មនុស្ស​ផ្សេង​ទៀត​បាន អ្នកជា​មនុស្ស​ធ្វើការ​ដោយ​ប្រុង​ប្រយ័ត្ន មាន​ការ​តស៊ូទ្រាំ​យ៉ាង​ខ្លាំង និង​ចូល​ចិត្តធ្វើ​ល្អជា​មួយ​មនុស្ស​ផងដែរ។ ដូច្នេះ​ហើយ ការងារ​ល្អបំផុត​សម្រាប់​អ្នក គឺនៅ​ក្នុង​អង្គការ ក្រុមហ៊ុន ឬ​សហគ្រាស​ក៏បាន។
 
២. ប្រភេទ AD ធំ និង ស្គម
ជាមនុស្សសមហេតុផល ចង់​អនុវត្ត​តាម​ការ​បញ្ជា​សង្គម ឧស្សាហ៍​ព្យាយាម ប៉ុន្តែ​ជាមនុស្ស​រុញរា មិន​ប្រាកដ​ក្នុងចិត្ត។
 
៣. ប្រភេទ BC តូច និង ក្រាស់
ជាមនុស្សរីករាយរាក់ទាក់ ចូលចិត្ត​ចាប់​អារម្មណ៍​ចំពោះ​អ្វីដែល​កើត​ជុំវិញ​ខ្លួន​ជាង​គំនិត​ផ្ទាល់​ខ្លួន មាន​ភាព​ស្វាហាប់ មោះមុត អង់​អាច​ក្លាហាន និងមាន​ការ​ច្នៃប្រឌិត។ ការងារ​សាកសម​បំផុត​សម្រាប់​អ្នក ជា​លក្ខណៈ​ការិយាល័យ ឬប្រតិបត្តិ​គម្រោង ឧទាហរណ៍ៈ ការធ្វើ​នការ​អាជីវកម្ម អ្នក​ទទួល​ស្វាគមន៍ អ្នករៀបចំ​ព្រឹត្តិការណ៍ -ល-។
 
៤. ប្រភេទ BD តូច និង ក្រាស់
ជាអ្នកឯកត្តនិយម ចូលធ្វើ​ការងារ​តាម​សមត្ថភាព​ខ្លួនឯង មានការ​សម្រេច​ចិត្ត​ដោយ​ផ្ទាល់​ខ្លួន មិនចូល​ចិត្តធ្វើ​ការងារ​ជាក្រុម ហើយ​ជា​មនុស្ស​ស្ងៀម​ស្ងាត់ ចូលចិត្ត​នៅតែ​ម្នាក់ឯង។ ដូច្នេះ​ហើយ ការងារ​សាក​សម​បំផុត​សម្រាប់​អ្នក គឺជា​អ្នក​ថតរូប ឬ អ្នកនិពន្ធ -ល- ៕
 
Loading...
Loading...