តើមនុស្ស​មានកែវ​ភ្នែក​ពណ៌ត្នោត ​មានអ្វី​ពិសេស?

Loading...
មុននឹង​យើង​ ចាប់ផ្តើម, ​ខ្ញុំចង់​សួរអ្នក​នូវសំណួរ​សាមញ្ញៗ​មួយ ​តើកែវ​ភ្នែក​អ្នកមាន​ពណ៌ត្នោត​មែនទេ?​ ប្រសិន​បើចម្លើយ​របស់​អ្នកថា ​មែន, ​អ្នកគួរ​អានការ​ពិតដ៏គួរ​ចាប់​អារម្មណ៍​ទាក់ទង​នឹងមនុស្ស​មាន​កែវភ្នែក​ ពណ៌ត្នោត។ ​មានការ​សិក្សា​ស្រាវជ្រាវ​ផ្សេងៗ​ជាច្រើន​ដែលបង្ហាញ​ពីមនុស្ស​មានកែវ​ភ្នែក ​ពណ៌​ត្នោត, ​បង្ហាញពី​អាថ៌កំបាំង ​និង​សមត្ថភាព​ពិសេស​របស់​មនុស្សនេះ។ ​
 
តើអ្នកដឹង​ទេថា ​មនុស្ស​មានកែវ​ភ្នែក​ពណ៌ត្នោត​មាន​សមត្ថភាព​អាចជម្រុញ​ដល់ទំនុក​ចិត្តបាន? ​អ្នកក៏គួរ​ដឹងថា ​មនុស្ស​មានកែវភ្នែក​ពណ៌ត្នោត​ក៏ជាអ្នក​ពូកែខាង​ទំនាក់ទំនង ​ហើយ​មនុស្ស​ជាច្រើន​តែងតែ​និយាយ​បង្ហាញ​ពីអារម្មណ៍​ផ្ទាល់ខ្លួន​ប្រាប់ដល់​ មនុស្សកែវ​ភ្នែកពណ៌​ត្នោតនេះ។
 
មនុស្សមានកែវភ្នែកពណ៌ត្នោតលាក់នូវភាពរួសរាយរាក់ទាក់។ ​ហើយភាព​រួសរាយ​រាក់ទាក់នេះ​ អាចលើក​ទឹកចិត្ត​មនុស្ស​ឲ្យបង្ហាញ​អារម្មណ៍​ និងប្រាប់​នូវអាថ៌​កំបាំង​ដល់មនុស្ស​កែវភ្នែក​ពណ៌​ត្នោតនេះ។​ ការស្រាវ​ជ្រាវមួយ​ចំនួន​ក៏បាន​បង្ហាញថា ​មនុស្ស​កែវភ្នែក​ពណ៌ត្នោត​មានមិត្ត​ភក្តិច្រើន។ ​អ្នកក៏​គួរដឹង​ថា មនុស្ស​កែវភ្នែក​ពណ៌ត្នោត​ពោរពេញ​ទៅដោយ​ភាពស្វា​ហាប់ ​ហើយពួក​គេពិតជា​ចូលចិត្ត​ភាព​សប្បាយ​រីករាយ​ក្នុងជីវិត។
 
អ្នកជំនាញផ្នែកវេជ្ជសាស្ត្រក៏បានអះអាងថា អ្នកដែលមានកែវភ្នែកពណ៌ត្នោត​មានចំណង់​នឹងភាព​សប្បាយ​រីករាយ​ក្នុងជីវិត។ ​ជាធម្មតា ​ពួកគេ​បាត់បង់​ភាពស្វាហាប់​នៅពេល​មានជំងឺ ​និងស្ថាន​ភាពដែល​ពិបាកនឹង​ដោះស្រាយ។ ​ម៉្យាងវិញទៀត ​អ្នកមាន​កែវភ្នែក​ពណ៌ត្នោត​ងាយនឹង​រំជួលចិត្ត​ជាង​អ្នកដទៃ។ ​នេះអាច​ជាភាព​វិជ្ជមាន ​ឬអវិជ្ជមាន ​គ្រប់យ៉ាង​វាអាស្រ័យ​លើស្ថាន​ភាព​ជាក់ស្ដែង៕
 
Loading...
Loading...