មើល​​ខ្សែបាត​អាចដឹង​ពី​ចរិកលក្ខណៈ​របស់​មនុស្ស​ម្នាក់បាន!

Loading...
តើអ្នក​ដឹងទេ​ថា ខ្សែបាតដៃ​អាច​បង្ហាញ​ចរិក​លក្ខណៈ​របស់​មនុស្ស​ម្នាក់​បាន? ខ្សែបាត​ដៃអាច​ចង្អុល​បង្ហាញ​ពីអារម្មណ៍​របស់​អ្នក និង​អ្វីគ្រប់​យ៉ាង​ដែល​ទាក់ទង​នឹងជីវិត​របស់អ្នក។ សូម​ក្រឡេក​មើល​រូបភាព ដើម្បី​ឲ្យ​បាន​ដឹងពី​ទីតាំង​នៃខ្សែ​បាទដៃ ព្រោះវា​នឹងបង្ហាញ​ការពិត អំពីខ្លួន​របស់​អ្នក។ ខ្សែ​បាតដៃ​គិតចាប់​ពីគែម​ក្រោម​ម្រាម​កូនដៃ ចេញ​ទៅក្រោម​ម្រាមដៃ​ចង្អុល ឬម្រាម​ដៃកណ្តាល។
 
A. ប្រសិនបើ​ខ្សែបាតដៃ​របស់អ្នក​បញ្ចប់​នៅ​​ក្រោមម្រាម​ដៃកណ្តាល អ្នកនឹង​បាន​ក្លាយ​ជាមេ​ដឹកនាំ, មាន​មហិច្ចតា, ឯករាជ្យ, ជាមនុស្ស​ឆ្លាត ហើយ​មាន​សមត្ថភាព​កាត់​សេចក្តី និង​សម្រេចចិត្ត​ធ្វើអ្វីមួយ។ អ្នកជា​មនុស្ស​អត់ធន់ និង​ចិត្តត្រជាក់​នឹង​អ្នកដទៃ។
 
B. ប្រសិនបើ​ខ្សែបាតដៃ​របស់អ្នក​បញ្ចប់​នៅ​ចន្លោះម្រាម​ដៃកណ្តាល និងម្រាម​ដៃចង្អុល អ្នក​ជាមនុស្ស​ចេះ​គិត និង​មាន​សន្តាន​ចិត្ត​ល្អចំពោះ​អ្នកដទៃ។ លើស​ពីនេះទៀត អ្នក​ក៏ជា​មនុស្ស​ធ្វើអ្វីមិន​ដាច់​ស្រេច និង​មាន​ប្រុង​ប្រយ័ត្ន​នៅពេល​អ្នក​ដទៃនៅ​ក្បែរ ប៉ុន្តែអ្នក​ជាមនុស្ស​គួរឱ្យ​ទុកចិត្ត។ អ្នកជា​មនុស្ស​ចេះគិត​គូរបាន​ត្រឹមត្រូវ នៅពេល​សម្រេច​ចិត្ត​ធ្វើអ្វី​មួយ។
 
C. ប្រសិន​បើខ្សែបាទដៃរ​បស់អ្នក​បញ្ចប់​នៅខាង​ក្រោម​ម្រាមដៃ​ចង្អុល អ្នកជា​មនុស្ស​មាន​ចរិក​លក្ខណៈ​ដូចគ្នា​នឹងអ្នក​ដែល​មានខ្សែ​បាទដៃ​ដែល​បញ្ចប់​នៅ​ក្រោម​ម្រាមដៃ​កណ្តាល​ដែរ (A)។
 
D. ប្រសិនបើខ្សែបាទដៃរបស់​អ្នកបញ្ចប់​នៅចន្លោះ​ម្រាមដៃ​ចង្អុល និង​មេដៃ​វិញ អ្នកជា​មនុស្ស​ពោរពេញ​ទៅដោយ​ភាពអត់ធ្មត់, ជា​មនុស្ស​បារម្ភ​ច្រើន, ជាមនុស្ស​មាន​ចេតនាល្អ និង​ជាមនុស្ស​មាន​សន្តាន​ចិត្តល្អ៕
 
Loading...
Loading...