រឿងរ៉ាវ ៦យ៉ាង ដែលអ្នក​មិន​គួរ​ពាក់​ព័ន្ធ​ជាមួយ​នឹង​​ប្រាក់

Loading...
បច្ចុប្បន្ន អ្នក​ខំ​ធ្វើការ​រក​ប្រាក់​ដើម្បើ​ផ្គត់​ផ្គង់​ជីវ​ភាព​ប្រចាំ​ថ្ងៃ។ ទឹក​ប្រាក់​គឺ​មាន​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​រឿង​រ៉ាវ​មួយ​ចំនួន។ ប៉ុន្តែ​ក៏​មាន​រឿង​ខ្លះ ដែល​អ្នក​មិន​បាច់​ខ្វល់​ជា​មួយ​ទឹក​ប្រាក់​ទេ។
 
១. ការលើកទឹកចិត្ត
ប្រសិន​បើ​អ្នក​ខំ​ធ្វើការ​ដើម្បើ​តែ​ប្រាក់​មួយ​មុខ​នោះ វា​ក៏​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ។ អ្នក​ត្រូវ​ខិត​ខំ​ធ្វើការ​រក​ដើម្បើ ពង្រឹង​គុណ​ភាព​ខ្លួន​ឯង និង​សមទ្ធិផល​របស់​ក្រុម​ហ៊ុន​វិញ​ទើប​ប្រសើរ។ រី​ឯ​ការ​​លើក​​ទឹក​​ចិត្ត មិន​មែន​មាន​តែ​ប្រាក់​ទេ ដែល​អាច​លើក​ទឹក​ចិត្ត​បាន មាន​ពេល​ខ្លះ​អ្នក​មិន​អាច​យក​ប្រាក់​មក​លើក​ទឹក​ចិត្ត​បាន​ទេ។
 
២. ការចេះបែងចែក
ប្រសិន​បើ​ការ​រក​ប្រាក់​​ចំណូល​របស់​អ្នក​ពិត​ជា​គ្រប់​គ្រាន់ ហើយ​ចេះ​ចាយ​វាយ​បាន​ត្រឹម​ត្រូវ នោះ​​អ្នក​ប្រាកដ​ជា​រីក​រាយ​ជាមួយ​នឹង​ការ​រស់​នៅ​ជា​មិន​ខាន។ ឧទាហរណ៍៖ អ្នក​មិន​គួរ​ចំណាយ​លើ សម្លៀក​បំពាក់​ដែល​ទីប​នឹង​ចេញ​ថ្មី​ជា​រៀង​រាល់​ខែ, ការ​សម្លឹង​ឃើញ​ផ្ទះ​ទំនើប, ការដើរ​កំសាន្ត​ជា​ញឹក​ញាប់ ។
 
៣. ការ​មិន​ប្រៀប​ធៀប​​ខ្លួន​ទៅ​​នឹង​​អ្នក​​ដទៃ
ការ​យក​​ខ្លួន​​ទៅ​​ប្រៀប​​ធៀប​​ជា​​មួយ​​អ្នក​​ដទៃ គឺ​​ជា​រឿង​មួយ​​ដែល​​មិន​​ត្រឹម​​ត្រូវ។ អ្នក​​អាច​​រក​​វិធីសាស្ត្រ​​យ៉ាង​​ណា​​ឲ្យ​​ល្អ​​ដូច​​គេ តែ​​ក៏​​មិន​​បាច​​គិត​​ថា ខ្លួន​​អន់​​ជាង​​គេ​​ដែរ។
 
៤. សុភមង្គល
មនុស្ស​មួយ​​ចំនួន​​តែង​​តែ​​និយាយ​​ថា មាន​​ប្រាក់​​គឺ​មាន​​សុភ​មង្គល។ ប៉ុន្តែ​តាម​​ពិត​​ទៅ​​សុភមង្គល គឺ​អាស្រ័យ​​លើ​​ការ, អធ្យា​ស្រ័យ, ការ​​យល់​​ចិត្ត  និង​​ការ​​យោគ​​យល់​​គ្នា។ សុភមង្គល​​មិន​អាច​យក​​ប្រាក់​​ទៅ​​ទិញ​បាន​​ទេ។ គ្រាន់​​តែ​​អ្នក​​គ្មាន​​ប្រាក់​​អ្នក​​មិន​​អាច​​ទិញ​​របស់​​ដែល​​ថ្លៃ និង​​ទំនើប​​បាន​​ឲ្យ​​ក្រុម​គ្រួសារ​​តែ​​ប៉ុណ្ណោះ។
 
៥. សន្តិភាព និងសុខភាព
សន្តិ​ភាព និង​​សុខ​ភាព គឺ​ជា​​រឿង​​ដែល​​អ្នក​ចង់​​បាន។ កត្តា​ទាំង​ពីរ​នេះ គឺ​អាស្រ័យ​​លើ​​អ្នក។ អ្នក​​អាច​​យក​ប្រាក់​ទៅ​​ទិញ​អាហារ​ណា​​ដែល​​ល្អមក​ញ៉ាំ​​ដើម្បីឲ្យ​សុខ​ភាព​​ល្អ ប៉ុន្តែ​អ្នក​​មិន​​អាច​​ទិញ​សុខ​​ភាព​​បាន​​ទេ។
 
៦. សេចក្តីស្រលាញ់
អ្នក​ប្រាកដ​ជា​ធ្លាប់​ជួប​មនុស្ស​ដែល​និយាយថា ប្រាក់​អាច​ទិញ​អ្វី​ៗ​គ្រប់​យ៉ាង​បានបរិក្ខារ​បាន។ ចុះ​ចំណែក​ក្តីស្រលាញ់​វិញ តើ​អាច​យក​ប្រាក់​ទិញ​បាន​ដែរ ឬទេ? នេះ​ជា​រឿង​មួយ​ដែល​មិន​អាច​ទៅ​រួច ក្តី​ស្រលាញ់​មិន​ត្រូវ​ការ​ប្រាក់​ទេ ប៉ុន្តែ​ក្តី​ស្រលាញ់​ត្រូវ​ការ​ភាព​ស្មោះ​ត្រង់។ ដូច្នេះ​អ្នក​មិន​គួរ​យក​ប្រាក់​មក​ពាក់ព័ន្ធ​និង​ក្តីស្រលាញ់​ឡើយ៕
 
Loading...
Loading...