រូបមន្ត​ពិសេស​!!!​ បញ្ឈប់​បញ្ហា​សក់​ជ្រុះ​ធ្វើ​ឱ្យ​សរសៃសក់​អ្នក​ឆាប់​លូត​ និង​រលោង​ស្អាត

Loading...

សម្រស់​មិនមែន​ឋិត​លើ​តែ​ផ្ទៃមុខ​មួយ​ទេ​ តែ​សក់​ក៏​ជា​សម្រស់​មួយ​ដ៏​គួរ​ឱ្យ​ទាក់ទាញ​ផង​ដែរ​។​ ដូចនេះ​យើង​គួរតែ​ថែទាំ​វា​ឱ្យ​បាន​ស្អាត​គ្រប់ពេល​។​

​យើង​ដឹង​ហើយ​ថា​ សរសៃសក់​ងាយ​នឹង​ខូច​ដោយសារ​ត្រូវ​នឹង​អាកាសធាតុ​ កង្វះ​សារធាតុចិញ្ចឹម​ និង​កត្តា​ផ្សេងៗ​ជា​ច្រើន​ទៀត​។​ ប៉ុន្តែ​បញ្ហា​ធំ​បំផុត​គឺ​សក់​ជ្រុះ​ ហើយ​លូតលាស់​យឺត​។

​ដំណឹង​ល្អ​គឺថា​ យើង​មាន​រូបមន្ត​ធម្មជាតិ​ល្អ​ពិតៗ​អាច​ជួយ​ព្យាបាល​បញ្ហា​ជ្រុះ​សក់​ និង​ធ្វើ​ឱ្យ​សរសៃសក់​អ្នក​ស្រស់​ស្អាត​ឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ខ្លី​ដោយ​មិន​ប៉ះពាល់​ដល់​សុខភាព​។​

*​ គ្រឿងផ្សំ​

*​ ស៊ុត​លឿង​ ១​គ្រាប់​

*​ ស្រា​បៀ​ ១/២​កែវ​

*​ ទឹកឃ្មុំ​ ១​ស្លាបព្រា​បាយ​

*​ ចេក​ ១/២​ផ្លែ​

*​ ការ​ណែនាំ​

​លាយ​គ្រឿងផ្សំ​ខាងលើ​ទាំងអស់​បញ្ចូល​គ្នា​ក្នុង​ម៉ាស៊ីន​ក្រឡុក​។​

​ប្រើ​វា​លាប​ពេញ​លើ​ស្បែក​ក្បាល​ និង​សរសៃសក់​របស់​អ្នក​ ពិសេស​កន្លែង​ជ្រុះ​។​ រង់ចាំ​រយៈពេល​ ២​ម៉ោង​។​ បន្ទាប់​មក​លាង​សម្អាត​សក់​នឹង​ទឹក​ស្អាត​ និង​ប្រើ​សាប៊ូ​កក់សក់​ធម្មតា​។​

​មិនយូរ​ទេ​ បន្ទាប់​ពី​បាន​ចាប់ផ្តើម​ប្រើ​រូបមន្ត​នេះ​ អ្នក​នឹង​សង្កេត​ឃើញ​សក់​អ្នក​លូត​លឿន​ និង​រឹង​មាំ​៕

Loading...
Loading...