អស់បារម្ភជាមួយនឹងបញ្ហាឈឺសន្លាក់ ដោយគ្រាន់តែយកស្លឹកស្ពៃក្ដោបមកធ្វើបែបនេះ

Loading...

ស្ពៃក្ដោប គឺជាបន្លែមួយប្រភេទដែលផ្ទុកសម្បូរទៅដោយជាតិដែក សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ប៉ូតាស្យូម និងវីតាមីនជាច្រើនផ្សេងៗទៀត។ ជាទូទៅស្ពៃក្ដោបមានពូជចំនួន ៣ ប្រភេទ គឺស្ពៃក្ដោបស្លឹកពណ៌ស ស្ពៃក្ដោបស្លឹកពណ៌ស្វាយ និងស្ពៃក្ដោបស្លឹកពណ៌ក្រហម។ បន្លែប្រភេទនេះក៏មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលជម្ងឺរលាកសន្លាក់ដៃជើង និងបំបាត់ស្នាមជាំផងដែរ។ វាធ្វើឲ្យស្បែកដែលទទួលរងការខូចខាតមានភាពប្រសើរឡើងវិញ កាត់បន្ថយស្នាមរលាកក្រហម
ព្យាបាលរោគមុ​​​ន ជម្ងឺរបកស្បែកក្រហម ការរោលរលាក ជម្ងឺត្រអក ស្នាមរបួសផ្សេងៗ ដំបៅជើង និងបញ្ហាសត្វល្អិតខាំ។ វីតាមីន C ខ្ពស់នៅក្នុងស្ពៃក្ដោបជួយពន្យឺតដំណើរការវិវត្តន៍ទៅរកភាពចាស់នៃស្បែក ហើយបរិមាណជាតិសរសៃខ្ពស់របស់វាជួយសម្រួលដល់ការរំលាយអាហារ និងជំរុញចលនាពោះវៀនធំឲ្យមានភាពប្រសើរឡើង។ ខាងក្រោមជារបៀបត្រឹមត្រូវក្នុងការរុំជើងជាមួយនឹងស្ពៃក្ដោប ដើម្បីបំបាត់បញ្ហានៃការឈឺសន្លាក់ ៖



អ្វីដែលអ្នកត្រូវការ គឺ ៖ ស្ពៃក្ដោប (ដើម្បីជាការប្រសើរចូរជ្រើសរើសយកស្ពៃក្ដោបសរីរាង្គស្លឹកពណ៌ស្វាយ) ស្បៃសម្រាប់រុំ និងសន្លឹកអាលុយមីញ៉ូម។ អ្វីដែលអ្នកត្រូវធ្វើ គឺបកស្លឹកស្ពៃក្ដោបចេញឲ្យអស់ ហើយយកវាទៅលាងទឹកឲ្យស្អាត។ បន្ទាប់មកហាលវាឲ្យស្ងួត រួចសឹមកាត់ទងកណ្ដាលរឹងៗចេញ ហើយចាប់ផ្ដើមកិនស្លឹកស្ពៃក្ដោបយកទឹកចេញ។ អ្វីដែលអ្នកត្រូវធ្វើបន្តទៀត គឺយកស្លឹកដែលកិនហើយនោះដាក់ចូលក្នុងសន្លឹកអាលុយមីញ៉ូម ហើយកម្ដៅនៅក្នុងម៉ាស៊ីនម៉ៃក្រូវេវ​។បន្ទាប់មកយកវាមកស្អំត្រង់កន្លែងដែលឈឺចាប​​​់ ដើម្បីកុំឲ្យជ្រុះ ចូរយកស្បែមករុំពីលើ។ អ្នកត្រូវស្អំឲ្យបានរយៈពេល ១ ម៉ោង។ អនុវត្តន៍ដូចគ្នាសារឡើងវិញឲ្យបាន ២ ទៅ ៣ ដងជារៀងរាល់ថ្ងៃ។ ក្នុងករណីអ្នកចង់ស្អំបែបត្រជាក់នោះអ្នកអាចយកស្លឹកស្ពៃទៅដាក់ក្នុងទូរទឹកកកជំនួសការយកទៅដាក់ក្នុងម៉ាស៊ីនម៉ៃក្រូវេវ​៕

 

Loading...
Loading...