សុខភាពរបស់អ្នកនឹងត្រូវបានបំផ្លាញ ប្រសិនបើអ្នកទទួលទានអាហារទាំងនេះលាយជាមួយគ្នា

Loading...

អាហារមួយចំនួនខាងក្រោមនេះអាចនឹងធ្វើឲ្យមានផលប៉ះពាល់អាក្រក់ដល់ប្រព័ន្ធរំលាយអាហាររបស់អ្នក និងថែមទាំងធ្វើឲ្យអ្នកឈឺទៀតផង ប្រសិនបើអ្នកទទួលទានវាលាយជាមួយគ្នា។ អ្នកជំនាញខាងចំណីអាហារបានធ្វើការណែនាំថា ដើម្បីជាការប្រសើរអ្នកគួរតែជៀសវាងនូវការលាយអាហារទាំងនេះបញ្ចូលគ្នាយកមកទទួលទាន ៖



១.​  នំសាំងវ៊ិច និង កាហ្វេ ៖ ជាតិស្ករដ៏សាមញ្ញដែលមាននៅក្នុងនំប័ុងនឹងធ្វើការរារាំងជាតិកាល់
ស្យូមពីការរំលាយបានត្រឹមត្រូវ ហើយជាតិស្ករនេះក៏រារាំងមិនឲ្យមានការដឹកនាំជំនួយដល់ប្រព័ន្ធប្រសាទ ក៏ដូចជាសសៃឈាមនៃបេះដូងផងដែរ។ លើសពីនេះទៅទៀត ប្រសិនបើអ្នកបន្ថែមកាហ្វេចូលរាងកាយភ្លាមៗវានឹងមិនមានអត្ថប្រយោជន៍អ្វីដល់សុខភាពអ្នកទាល់តែសោះ។ ប៉ុន្តែប្រសិនបើអ្នកចូលចិត្ត
នំសាំងវ៊ិចខ្លាំងអត់មិនបាន ចូរព្យាយាមជំនួសការទទួលទានជាមួយនឹងកាហ្វេទៅជាតែ ឬតែបៃតងវិញ។

២. ប៉េងបោះ និងត្រសក់ ៖ បន្លែទាំងពីរប្រភេទនេះតែងត្រូវគេលាយជាមួយគ្នាសម្រាប់ម្ហូបបែបសាឡាដ។ ទោះជាយ៉ាងណាក៏ដោយយោងតាមការស្រាវជ្រាវចុងក្រោយបំផុតបានបង្ហាញឲ្យដឹងថា ការរួមបញ្ចូលនៃបន្លែងទាំងពីរនេះអាចធ្វើឲ្យមានការរំខានដល់ប្រព័ន្ធផ្លូវរំលាយអាហារនៃរាងកាយ។ បញ្ហានេះអាចបណ្ដាលឲ្យមានការដុតបំប្លែងអាហារលើសកម្រិត និងការហើម ហើយថែមទាំងធ្វើឲ្យវីតាមីនផ្សេង
ៗដែលមានផ្ទុកនៅក្នុងប៉េងបោះ និងត្រសក់ មិនទទួលបានការរំលាយត្រឹមត្រូវទៀតផង។ ដូច្នេះអ្នកគួរព្យាយាមទទួលទានប៉េងបោះ និងត្រសក់ដោយឡែកពីគ្នា។

៣. ដំឡូងបារាំង និងសាច់ ៖ ជាតិម្ស៉ៅដែលមានផ្ទុកនៅក្នុងដំឡូងបារាំងតម្រូវឲ្យមានសារធាតុរាវ
អាល់កាឡាំងរំលាយអាហារដើម្បីរំលាយ ចំណែកឯប្រតេអ៊ីនដែលមាននៅក្នុងសាច់វិញ គឺទាមទារជាតិអាស៊ីតដើម្បីរំលាយ។ នៅពេលអ្នកទទួលទានវាចូលជាមួយនឹងគ្នានោះវានឹងជាប់នៅក្នុងក្រពះរបស់អ្នក ហើយអាចបង្កទៅជាបញ្ហាជម្ងឺផ្សេងៗដូចជា ជម្ងឺក្រហាយដើមទ្រូងឆ្អល់ក្ដៅចុងដង្ហើម ភើ ជាដើម។ ដូច្នេះអ្នកគួរទទួលទានសាច់រួមមួយនឹងបន្លែបៃតង ផ្កាខាត់ណាខៀវ ទំពាំងបារាំង ជាដើមជំនួសវិញទើបប្រសើរ។

៤. Pasta និងសាច់ចិញ្ច្រាំ ៖ ក្រពេញទឹកមាត់ផលិតសារធាតុ ptyalin និង amylase ដើម្បីផ្លាស់ប្ដូរជាតិស្ករម្ស៉ៅដែលមាននៅក្នុង Pasta ទៅជាជាតិស្ករធម្មតា។ នៅពេលស្ករធម្មតាគ្របដណ្ដប់ប្រូតេ
អ៊ីនដែលចេញពីសាច់នោះវានឹងបង្កើតបានជាល្បាយគីមីដ៏គ្រោះថ្នាក់មួយដែលអាចនាំឲ្យអ្នកកើតជម្ងឺទឹកនោមផ្អែម និងជម្ងឺបេះដូង។ ដូច្នេះអ្នកមិនគួរទទួលទាន Pasta លាយជាមួយនឹងសាច់ចិញ្ច្រាំឡើយ។

៥. ស្រាបៀរ និងគ្រាប់ធញ្ញជាតិ ៖ មនុស្សភាគច្រើនចូលចិត្តទទួលទានគ្រាប់ធញ្ញជាតិប្រៃៗ នៅពេលទទួលទានស្រាបៀរ។ ទោះជាយ៉ាងណាក៏ដោយ អាហារដែលមានជាតិប្រៃខ្ពស់ គឺមិនល្អសម្រាប់សុខភាពឡើយ។ ដោយសារជាតិប្រៃធ្វើឲ្យអ្នកស្រេកទឹកនោះឱកាសនៃការទទួលទានស្រាបៀរច្រើននឹងកើនឡើង។
ដូច្នេះនៅពេលទទួលទានគ្រឿងស្រវឹងប្រភេទណាក៏ដោយ អ្នកគួរត្រៀមទឹក ឬភេសជ្ជៈមានជាតិហ្គាសផ្សេងៗទុកដើម្បីជៀសផុតពីបញ្ហានៃការបាត់បង់ជាតិទឹក។

៦. ផលិតផលដែលធ្វើឡើងពីទឹកដោះគោ និងផ្លែម្នាស់ ៖ ផ្លែឈើមានជាតិជូរធ្វើឲ្យការរំលាយអាហាររបស់អ្នកដំណើរការយឺត ជាពិសេសនៅពេលព្រឹក។ ក្រៅពីនេះ ផ្លែម្នាស់មានផ្ទុកសារធាតុ bromelain
និងអង់ស៊ីមដែលអាចបណ្ដាលឲ្យកើតមានជាតិពុលនៅពេលធ្វើការលាយជាមួយនឹងផលិតផលផ្សេងៗធ្វើឡើងពីទឹកដោះគោ។

៧. ទឹកដោះគោស្រស់ និងផ្លែចេក ៖ ទោះជាយ៉ាងណាក៏ដោយអ្នកជំនាញខាងចំណីអាហារជាច្រើនជឿ
ថាផ្លែឈើ ជាពិសេសផ្លែឈើណាដែលមានរសជាតិផ្អែម គួរត្រូវទទួលទានដាច់ដោយឡែកពីគ្នា។ ផ្លែឈើណាមួយនោះត្រូវស្ថិតនៅក្នុងរាងកាយរយៈពេលយូរ ពន្យឺតប្រព័ន្ធរំលាយអាហារ ជាពិសេសនៅពេលទទួលទានជាមួយនឹងអាហារដទៃទៀត។ ក៏ដូចជាទឹកដោះគោស្រស់ វាក៏គួរតែទទួលទានដាច់ដោយ
ឡែកពីគ្នាផងដែរ។ ដូច្នេះគួរទទួលទានផ្លែចេកជាអាហារសម្រន់នៅចន្លោះពេលនៃអាហារធំៗវិញ៕

 

Loading...
Loading...