ស្បែកម៉ត់ ហើយរលោង ព្រោះរូបមន្តនេះសោះ

Loading...

ប្រសិនជាអ្នកចង់រក្សាស្បែកអ្នកឲ្យម៉ត់ ហើយរលោង អ្នកអាចប្រើរូបមន្តខាងក្រោមនេះបាន។ តើមានវិធីធ្វើបែបណាខ្លះទៅ?

1. អ្នកអាចកិនចេកឲ្យម៉ត់ រួចដាក់ទឹកដោះគោចូល ហើយលាបលើមុខ។ ក្រោយ២០នាទី អ្នកអាចលាងចេញ នោះអ្នកនឹងឃើញមុខអ្នកទន់ និងភ្លឺរលោង។

2. អ្នកអាចយកពងមាន់ផ្នែកសមកលាយជាមួយទឹកឃ្មុំ រួចលាបលើមុខ នោះវាមិនត្រឹមតែធ្វើឲ្យស្បែកអ្នកភ្លឺនោះទេ ថែមទាំងអាចកាត់បន្ថយស្នាមជ្រួញទៀតផង។

3. អ្នកអាចយកស្រូវសាលី លាយជាមួយទឹកដោះគោជូរ និងប៉េងប៉ោះ ហើយកិនឲ្យម៉ត់ រួចលាបលើមុខរបស់អ្នក។ ក្រោយ២០នាទី អ្នកអាចលាងចេញ នោះវានឹងជួយធ្វើឲ្យស្បែកដែលត្រូវកម្តៅថ្ងៃឲ្យប្រសើរឡើងវិញ ដោយធ្វើឲ្យភ្លឺរលោងតែម្តង។

4. អ្នកអាចយកដំឡូងបារាំងចិតជាបន្ទះ រួចបិតលើមុខ នោះស្នាមលើមុខអ្នកនឹងអាចបាត់បាន។

5. អ្នកអាចកិនត្រសក់ រួចយកមកលាបលើមុខ។ ក្រោយ១៥នាទី អ្នកអាចលាងចេញ នោះរន្ធញើសអ្នកនឹងអាចប្រែជាតូចបាន។

6. ទឹកឃ្មុំ អាចជួយធ្វើឲ្យស្បែកមុខអ្នកតឹង ភ្លឺ និងរលោងផងដែរ៕

 

Loading...
Loading...