អស់បារម្ភជាមួយនឹងបញ្ហាកំនកកំបោរជាប់ធ្មេញ ដោយគ្រាន់តែធ្វើតាមវិធីបែបធម្មជាតិមួយចំនួននេះ

Loading...

ស្នាមញញឹមដ៏ស្រស់ស្អាត ត្រូវបានគេចាត់ទុកថាជាលក្ខណៈពិសេសដ៏ទាក់ទាញបំផុតមួយដែលមនុស្សម្នាក់អាចមាន។ ជាអកុសល មានកត្តាជាច្រើនដែលអាចនាំឱ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់ធ្មេញរបស់អ្នកដូចជា ការជក់បារី ការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ការទៅពិនិត្យសុខភាពមាត់ធ្មេញមិនបានទៀងទាត់ ជាដើម។ ទម្លាប់ប្រចាំថ្ងៃមួយចំនួនក៏ធ្វើឲ្យធ្មេញឡើងកំនកកំបោរផងដែរ។ ទោះជាយ៉ាងណា កុំបារម្ភ! វិធីធម្មជាតិដ៏សាមញ្ញ ព្រមទាំងងាយៗមួយចំនួនខាងក្រោមនឹងជួយកែខៃបញ្ហាធ្មេញរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ៖



១. ម្ស៉ៅ Baking Soda ៖ លាយម្ស៉ៅ Baking Soda មួយស្លាបព្រាបាយជាមួយនឹងអំបិលមួយចិប បន្ទាប់មកយកច្រាសដុសធ្មេញដែលសើមជ្រលក់ចូលទៅក្នុងល្បាយ រួចយកវាដុសធ្មេញរបស់អ្នកដូចធម្មតាជាការស្រេច។

២. ប្រទាលកន្ទុយក្រពើ និងគ្លីសេរីន ៖ ធ្វើថ្នាំដុសធ្មេញបែបធម្មជាតិ ដោយប្រើប្រាស់ធាតុផ្សំមួយចំនួនដូចជា ទឹកធម្មតាមួយកែវ ម្ស៉ៅ Baking Soda កន្លះពែង សាច់ប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ ប្រេងរុក្ខជាតិ ៤ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ ។ លាយធាតុផ្សំទាំងអស់ចូលគ្នា ហើយធ្វើការដុសធ្មេញជាមួយនឹងល្បាយដែលលាយកូរចូលគ្នារួច។ ត្រឹមរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះធ្មេញរបស់អ្នកនឹងប្រែជា សជាងមុន ភ្លឺជាងមុន ហើយនិងមានសុខភាពល្អជាងមុនជាក់ជាមិនខាន!

៣. សំបកក្រូច ៖ ក្រោយពីទទួលទានក្រូចហើយ ចូរយកសំបករបស់វាមកដុសនឹងធ្មេញ។ វាជាវិធីដ៏ងាយស្រួលបំផុតមួយដើម្បីសម្អាតកាចាធ្មេញរបស់អ្នក។ វានឹងជួយឲ្យធ្មេញសជាងមុន ហើយវាជួយការពារការកើតឡើងនៃកំណកកំបោរ ព្រមទាំងជួយប្រយុទ្ធប្រឆាំងនឹងបាក់តេរីថែមទៀតផង។ ក្រោយពីធ្វើការដុសបានមួយស្របក់ហើយនោះ អ្នកគ្រាន់តែធ្វើការខ្ពុរសម្អាតមាត់ជាមួយនឹងទឹកធម្មតាជាការស្រេច។

៤. គ្រាប់ល្ង ៖ វិធីដ៏ងាយបំផុតមួយទៀតដើម្បីសម្អាតធ្មេញ និងកម្ចាត់កំណកកំបោរជាប់ធ្មេញ គឺការយកគ្រាប់ល្ងចំនួនមួយក្ដាប់ដៃមកទំពារសម្រាប់រយៈពេលពី៣ ទៅ ៤នាទី ហើយខ្ជាក់ចេញមកវិញជាការស្រេច។ បន្ទាប់ពីខ្ជាក់ ចូរយកច្រាសដុសធ្មេញស្ងួតមួយមកសម្អាតគ្រាប់ល្ងដែលនៅសល់ជាប់ធ្មេញ។

៥. ទឹកខ្មេះ ៖ វាមិនមែនជាដំណោះស្រាយដ៏ល្អបំផុតនោះទេ ប៉ុន្តែវា គឹមានលក្ខណៈធម្មជាតិ ១០០ ភាគរយ ហើយវាមានប្រសិទ្ធភាពជួយសម្អាតធ្មេញរបស់អ្នកបានដោយមិនធ្វើឲ្យការខូចខាតអ្វីឡើយ ៖ ទឹកខ្មេះ ២ ស្លាបព្រាបាយ អំបិល ១ ស្លាបព្រា ទឹកធម្មតាជាង ១១៨ មីលីលីត្រ លាយធាតុផ្សំទាំងអស់បញ្ចូលគ្នា។បន្ទាប់ពីសម្អាតមាត់ចេញរួច ចូរអនុវត្តសារឡើងវិញសម្រាប់រយៈពេល ៣ ទៅ ៤ ថ្ងៃទៀត ដើម្បីទទួលបានប្រសិទ្ធភាពអតិបរមា។

 

Loading...
Loading...