ចង់ក្មេងជាងវ័យ១០ឆ្នាំទេ? អាថ៌កំបាំងពិសេសនេះអាចជួយអ្នកបាន

Loading...

បើទោះបីជាមានផលិតផលរាប់រយលានមុខដែលដាក់លក់លើទីផ្សារនិងអាចព្យាបាលក៏ដូចជាពន្យារភាពចាស់ជ្រីវជ្រួញយ៉ាងណាក៏ដោយ។ មនុស្សយើងនៅតែមិនអាចគេចវេសពីវាបាន អាចនិយាយបានថាផលិតផលវាមានប្រសិទ្ធភាពលឿនជាងការដែលយើងប្រើប្រាស់ធម្មជាតិ តែកុំភ្លេចឲ្យសោះថាពេលដែលគេផ្សាយពាណិជ្ជកម្មគឺគេនិយាយថាផលិតពីធម្មជាតិសុទ្ធ១០០ភាគរយ។

ដូច្នេះអ្នកនៅតែមិនអាចជៀសពីធម្មជាតិបានដដែល សម្រាប់អ្នកដែលស្រលាញ់សុខភាពនិងចង់ឲ្យសម្រស់របស់ខ្លួនក្មេងជាងវ័យបែបសរីរាង្គអាចសាកល្បងជាមួយអាថ៌កំបាំងសម្ងាត់នេះ។

ជាដំបូងអ្នកគ្រាន់តែលាយម្សៅសូដា១ស្លាបព្រានិងប្រេងដូង២ស្លាបព្រា កូរវាឲ្យសព្វហើយលាបលើមុខនឹងម៉ាស្សាថ្នមៗចំនួន៥នាទីផ្អាប់ទុកចោលរួចលាងទឹកក្តៅឧណ្ណៗ។ បន្ទាប់ពីលាងរួចអ្នកក៏អាចម៉ាស្សាថ្នមៗលើមុខម្តងទៀតក៏បាន។

 

Loading...
Loading...