តើមានរឿងអ្វីកើតឡើង បើសិនជាអ្នកទប់លាមកក្នុងពោះមិនព្រមជុះ?

Loading...

មនុស្សភាគច្រើនមានកាលវិភាគជុះងាយៗ ហើយអ្នកខ្លះក៏ស្ថិតក្នុងស្ថានភាពមួយដែលត្រូវចំណាយពេលយូរ។ ទោះជាយ៉ាងណាក៏ដោយអាចមានស្ថានភាពមួយនៅពេលដែលអ្នកត្រូវទប់វាដោយសារតែមិនមានបន្ទប់ទឹកនៅក្បែរឬដោយសារអ្នកមិនស្រួលទៅនឹងបង្គន់សាធារណៈដើម្បីជុះ។ ក្នុងករណីណាក៏ដោយ ការទប់លាមក រាងកាយរបស់អ្នកមិនអាចទ្រាំទ្របានល្អនោះទេ។ ប្រសិនបើអ្នកឆ្ងល់ថាតើមានអ្វីកើតឡើងប្រសិនបើអ្នកទុកវាកាន់វាយូរ វាគឺជាអ្វីដែលអ្នកត្រូវដឹង។



ពេលដែលត្រូវទៅបន្ទប់ទឹកជុះ៖ គឺនៅពេលដែលរាងកាយរបស់អ្នកប្រាប់អ្នកថាដល់ពេលហើយ។ នៅពេលលាមកចូលផ្នែកណាមួយនៃរន្ធគូថរាងកាយរបស់អ្នកនឹងបញ្ជូនសញ្ញាទៅអ្នកដោយស្វ័យប្រវត្តិថាវាដល់ពេលដែលអ្នកត្រូវជុះហើយ។ ថ្វីបើមនុស្សគិតថាការជុះម្តងក្នុងមួយថ្ងៃមានសុខភាពល្អ មនុស្សផ្សេងគ្នាប្រហែលជាមានកាលវិភាគខុសៗគ្នាក្នុងការបញ្ចេញចោល។ ជាទូទៅការជុះតាមធម្មជាតិគឺ កើតឡើងភ្លាមបន្ទាប់ពីអ្នកបានញ៉ាំអាហារ ឬនៅពេលព្រឹកបន្ទាប់ពីញ៉ាំកាហ្វេក្តៅ ព្រោះកាហ្វេអ៊ីនគឺជាសារធាតុរំញោចពោះវៀន។

បន្ទាប់រយៈពេល ២ម៉ោង៖ ការទប់លាមករបស់អ្នកមិនជុះមិនស្រួលនោះទេ។ អ្នកត្រូវការរឹតបន្តឹងវា ដើម្បីប្រាកដថាវាមិនលេចចេញមក។ ក្នុងកំឡុងពេលពីរបីម៉ោងដំបូងអ្នកនឹងមានអារម្មណ៍ថាមានសម្ពាធពោះបន្តិច។ មនុស្សខ្លះអាចពិពណ៌នាថាវាជាការសៀតចង្កេះខណៈពេលដែលអ្នកដទៃអាចហៅវាថាជាភាពបន្ទាន់។ អ្វីក៏ដោយដែលករណីនេះធ្វើឱ្យអ្នកមានជាតិហ្គាស និងជាតិប៉ោងក្នុងពោះ រហូតទាល់តែអ្នកបានបញ្ចេញវាចោល។

បន្ទាប់ពីរយៈពេល ៦ម៉ោង៖ ប្រសិនបើអ្នកបានផ្អាកការជុះរបស់អ្នកអស់រយៈពេលជាង 6 ម៉ោងរាងកាយរបស់អ្នកនឹងចាប់ផ្តើមមានឥទ្ធិពលលើលាមកនោះជាមិនខាន។ នៅពេលដែលពេលវេលាកន្លងផុតទៅអ្នកប្រហែលជាគិតថាភាពឈឺជុះ នោះបានរលាយបាត់ទៅ ប៉ុន្តែនោះមិនមានន័យថាលាមកអ្នកបានរលាយបាត់ទេ។ អ្នកគ្រាន់តែទទួលការទល់លាមកប៉ុណ្ណោះហើយកំពុងតែប្រឈមមុខនឹងបញ្ហានៅពេលក្រោយ។

បន្ទាប់ពីរយៈពេល ១២​ ម៉ោង៖ រាងកាយបានកំណត់ថាបើឈឺជុះ អ្នកត្រូវជុះឱ្យទាន់ពេល កាន់តែឆាប់កាន់តែល្អ ប៉ុន្តែបើអ្នកទប់វាអស់រយៈពេល ១២ម៉ោង លាមកអ្នករបស់អ្នកប្រាកដជាឡើងរឹង ហើយពោះរបស់អ្នកនឹងចាប់ផ្ដើមប៉ោងឡើង អ្នកមិនអាចធ្វើអ្វីបានទេ ព្រោះពោះអ្នកពោរពេញដោយលាមកច្រើន ហើយអ្នកនឹងប្រឈមមុខនឹងការក្ដៀនអាចម៏ជាមិនខាន។

បើសិនជាអ្នកនៅតែទប់វាមិនព្រមជុះ៖ អ្នកមិនស្លាប់ដោយសារតែការទប់លាមកនោះទេ ប៉ុន្តែវាធ្វើឱ្យលាមកអ្នកឡើងរឹងខ្លាំង ហើយបើមិនព្រមជុះទៀត អ្នកប្រហែលជាត្រូវការថ្នាំជំនួយហើយ គឺថ្នាំបញ្ចុះលាមក ហើយវាក៏អាចប៉ះពាល់ដល់ក្រពះពោះវៀនអ្នកទៀតផង ដោយសារតែការកកស្ទះនៃលាមកច្រើនទៅៗ ធ្វើឱ្យរាងកាយរបស់អ្នកដំណើរលែងស្រួលទៀតហើយ។ ដូច្នេះ បើសិនជាមិនចង់ជួបគ្រោះថ្នាក់ចម្លែកៗ​ដោយសារតែលាមកខ្លួនឯង ត្រូវស្ដាប់រាងកាយជានិច្ចថា ពេលណាត្រូវជុះ ពេលណាមិនត្រូវជុះ មិនត្រូវប្រឆាំងនឹងធម្មជាតិឡើយ ប្រយ័ត្នតែខ្មាសគេថ្ងៃមុខ៕

 

Loading...
Loading...