អាហារសម្រាប់ពន្លូតកំពស់ ដ៏មានប្រសិទ្ធភាពខ្ពស់

Loading...

បញ្ហាកម្ពស់ជារឿងដ៏គួរឱ្យបារម្ភមួយសម្រាប់មនុស្សជាច្រើនជាពិសេសមិត្តៗយុវវ័យដែលមិនសូវមានភាពអំណោយផលរឿងកម្ពស់ពីធម្មជាតិ។ វាអាចជាបញ្ហាដែលអ្នកខ្លះគិតថាប៉ះពាល់ដល់រូបរាងសង្ហាររបស់ខ្លួន ឬក៏ខ្មាសគេដែលខ្ពស់ៗជាងជាដើម។

តែកុំភ័យអី! ខាងក្រោមជាអាហារមួយចំនួនដែលមានប្រសិទ្ធភាពខ្ពស់សម្រាប់យុវវ័យដែលចង់លូតកម្ពស់។ បើសិនជាអាចទទួលទានតាំងពីក្មេងនិងទៀតទាត់នោះនឹងឃើញលទ្ធផលច្បាស់៖



១.សាច់មាន់
សាច់ដ៏ពិសេសនេះមានប្រូតេអ៊ីនខ្ពស់ដែលសំខាន់ខ្លាំងសម្រាប់ការលូតលាស់របស់ឆ្អឹងនិងសាច់ដុំផងដែរ។  យើងគួរតែទទួលទានសាច់មានយ៉ាងតិច ៥០ក្រាមក្នុងមួយថ្ងៃ ដើម្បីរាងកាយរឹងមាំនិងកម្ពស់លូតបានល្អ។ វាអាចមានប្រសិទ្ធភាពរហូតដល់អាយុ ២៥ ឆ្នាំឯណោះ។

២.ស៊ុត៖
ក្រៅពីសាច់មាន់ ស៊ុតក៏ជាប្រភពនៃប្រូតេអ៊ីន ដែលយើងគួរតែបរិភោគអំឡុងការទទួលទានអាហារជារៀងរាល់ថ្ងៃដែរ។ ក្នុងនោះយើងគួរញុំាស៊ុតពី៣ទៅ៦គ្រាប់ក្នុងមួយថ្ងៃ​ ដោយផ្ដោតខ្លាំងតែលើផ្នែកសបានហើយ។

៣. ផលិតផលទឹកដោះគោ៖
ផលិតផលទាំងនេះមានដូចជាឈីស ទឹកដោះគោយូហ្គឺត និងទឹកដោះគោស្រស់ជាដើម ។ អាហារទាំងនេះមានផ្ទុកវីតាមីនA, B, D, និង E និងជាពិសេសកាលស្យូមដែលសុទ្ធសឹងចាំបាច់សម្រាប់ការលូតលាស់ឆ្អឹង។

៤. ផ្លែចេក៖
ចេកអាចជួយឲ្យលូតកម្ពស់ព្រោះវាផ្ទុកទៅដោយបរិមាណម៉ង់ហ្គាណែស កាល់ស្យូម និង ប៉ូតាស្យូម ដែលមានប្រយោជន៍ខ្លាំងក្នុងការជួសជុលសាច់ដុំ និងជម្រុញការលូតលាស់របស់ឆ្អឹង។

៥.ត្រី៖
ប្រភេទត្រីដែលមានប្រសិទ្ធភាពដល់ការលូតលាស់កម្ពស់រួមមានត្រីសាម៉ុង ត្រីសាឌីន និងត្រីធូណាដោយសារពួកវាសម្បូរវីតាមីនD ដែលមាននាទីជួយក្នុងការស្រូបយកសារធាតុកាល់ស្យូម ដែលរួមចំណែកក្នុងការលូតកម្ពស់។ ចំណែកប្រូតេអ៊ីនដែលមានក្នុងសាច់ត្រីក៏ចូលរួមផ្ទាល់ក្នុងការពង្រឹង និងធ្វើឲ្យឆ្អឹងលូតលាស់ដែរ។

៦.សណ្តែកសៀង៖
សណ្តែកសៀងគឺជារបបអាហារល្អបំផុតនៅក្នុងការបង្កើនកម្ពស់ដោយវាផ្ទុកទៅដោយប្រូតេអ៊ីនខ្ពស់ដែលជួយការលូតលាស់របស់ជាលិកាឆ្អឹង។ ដើម្បីលទ្ធផលល្អ គួរទទួលទានសណ្តេកសៀង ៥០ក្រាមក្នុងមួយថ្ងៃ៕

 

Loading...
Loading...