ហាមដាច់ខាត កុំធ្វើរឿង៧យ៉ាងនេះ ប្រសិនបើអ្នកមានមុនក្បាលខ្មៅ!

Loading...

គ្មាននរណាម្នាក់ដែលថាមិនស្រលាញ់សម្រស់របស់ខ្លួន រឺមិនចង់អោយមុខមាត់របស់ខ្លួនស្អាតបាតនោះទេ ប៉ុន្តែមុខរបស់មនុស្សម្នាក់ៗសុទ្ធតែមានសណ្ឋានខុសៗគ្នា ពោលគឺមុខអ្នកខ្លះស្អាតផូរផង់ ប៉ុន្តែមុខអ្នកខ្លះទៀតបែរជាមានបញ្ហាស្បែកដែលបណ្តាលអោយមានជាមុខមុនមិនស្អាតជាដើម។



ក្នុងចំនោមមុនជាច្រើនប្រភេទ ប្រភេទមុនក្បាលខ្មៅត្រូវបានគេចាត់ទុកថាជាមុនដែលពិបាកនៅក្នុងថែទាំមួយ ព្រោះវាងាយនឹងបង្ហាញចេញមកក្រៅណាស់ ដោយសារតែពណ៌របស់វា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនជាអ្នកមានមុនក្បាលខ្មៅនេះនៅលើមុខ អ្នកដាច់ខាតត្រូវតែមានការថែទាំអោយបានម៉ត់ចត់ ដែលក្នុងនោះមានរឿងទាំង៧ប្រភេទដែលអ្នកមិនគួរធ្វើជាងដាច់ខាត ដោយក្នុងនោះមាន៖

១. កុំយកដៃញិចវា
ជាការពិតណាស់ដែលអ្នកប្រាកដជានៅមិនសុខនោះទេនៅពេលដែលឃើញវានៅលើមុខ ដែលនេះជាហេតុដែលធ្វើអោយអ្នកតែងតែញេចវា ប៉ុន្តែការញិចមុនទាំងនោះដោយខ្លួនឯងមានតែធ្វើអោយស្បែករបស់អ្នកនៅខាងក្រោមមានបញ្ហាតែប៉ុណ្ណោះ។

២. កុំប្រើស្ក្រាប់ដុះមុខមកដុះសម្អាតវា
មានមនុស្សមួយចំនួនបានយកស្ក្រាប់មកដុះមុខខ្លាំងៗដើម្បីអោយវាចេញទៅអស់ពីផ្ទៃមុខ ប៉ុន្តែការធ្វើបែបនេះគេជាកំហុសម្យ៉ាងដែលអ្នកមិនបានចាប់អារម្មណ៍ ព្រោះវាអាចនឹងអោយមុខរបស់អ្នកដាច់រយ៉ាស់ និងបញ្ហាស្បើងស្បែកមុខទៀតផង។

៣. កុំប្រើប្រាស់ផលិតផលរក្សាសម្ផស្សមិនត្រឹមត្រូវដើម្បីកម្ចាត់វា
ជាទូទៅ នៅក្នុងផលិតផលរក្សាសម្រស់មួយចំនួនមានផ្ទុកសារធាតុដែលអាចធ្វើអោយស្បែកមុខរបស់អ្នកប្រតិកម្ម ដូច្នេះការប្រើប្រាស់ពួកវាច្រើនពេកនឹងផ្តល់បញ្ហាដល់មុខរបស់អ្នកជាមិនខាន។

៤. កុំប្រើដែកញេចវាចេញ
វាជារឿងធម្មតាមួយដែលមនុស្សជាច្រើនបានប្រើដែក រឺឧបករណ៍ញេចមុនដើម្បីញេចវាចេញពីមុខ ប៉ុន្តែថ្វីត្បិតតែការធ្វើនេះផ្តល់ប្រសិទ្ធិភាពខ្ពស់ អ្នកគួរតែទៅរកអ្នកជំនាញដើម្បីញេចអោយអ្នក ដើម្បីជៀសវាងមេរោគដែលឆ្លងដោយសារតែកង្វះការសម្អាតគ្រប់គ្រាន់របស់អ្នក។

៥. កុំយកដៃទៅប៉ះវា
ដៃរបស់យើងម្នាក់សុទ្ធតែផ្ទុកទៅដោយមេរោគ និងបាក់តេរីរាប់រយប្រភេទព្រោះមួយថ្ងៃៗ យើងមិនបានចាប់អារម្មណ៍ថាយើងបានប៉ះពាល់អ្វីខ្លះនោះទេ ដូច្នេះហើយការដែលអ្នកយកដៃទៅប៉ះពាល់មុខនោះនឹងធ្វើអោយមុនទាំងនោះកើនឡើងដោយមិនដឹងខ្លួន។

៦. កុំប្រើផ្សៅបិទបាំងវា
មានមនុស្សមួយចំនួនទម្លាប់ប្រើប្រាស់ម្សៅដើម្បីបិទបាំងមុនទាំងនោះ ជាជាងព្យាយាមដើម្បីកម្ចាត់វាចេញពីផ្ទៃមុខ ប៉ុន្តែការប្រើប្រាស់ផ្សៅបិទបាំងអាចនឹងបង្កបញ្ហាមុននោះអោយកាន់តែធ្ងន់ធ្ងរជាងមុនបាន។

៧. ឧស្សាហ៍សម្អាតមុខ
ជាទូទៅ មុនទាំងនោះចេញមកលើផ្ទៃមុខដោយសារតែសារធាតុខ្លាញ់ និងការបិទជិតនៃរន្ធញើសនៃមុខរបស់អ្នក ដូច្នេះវិធីមួយដើម្បីជួយកម្ចាត់វាអោយបានប្រសិទ្ធិភាពគឺតាមរយះការសម្អាតមុខរបស់អ្នកអោយបានទៀងទាត់៕

 

Loading...
Loading...