គុណវិបិត្តនៃការទំពារស្ករកៅស៊ូ ដែលមនុស្សគ្រប់គ្នាគួរតែដឹង!

Loading...

ស្ករកៅស៊ូគឺជាប្រភេទចំណីបង្អែមកំដរម៉ាត់ដ៏មានប្រជាប្រិយភាពមួយ ដោយសារតែវាមិនត្រឹមតែអាចជួយវារស់ជាតិឆ្ងាញ់ដែលអ្នកអាចទំពារលេងនៅពេលអផ្សុកនោះទេ ប៉ុន្តែវាក៏អាចជួយទប់ស្កាត់ក្លិនមិនល្អដែលសាយភាយចេញពីក្នុងម៉ាត់ខណះដែលអ្នកមិនបរិភោគអ្វីក្នុងរយះពេលយូរផងដែរ។

ហេតុដូចនេះហើយទើបបានជាស្ករកៅស៊ូតែងតែទទួលបានការពេញនិយមជាខ្លាំងពីមនុស្សគ្រប់ស្រទាប់មិនថាចាស់រឺក្មេងនោះឡើយ។ ថ្វីបើដូច្នេះមែន ការទំពារស្ករកៅស៊ូអាចផ្តល់នូវបញ្ហាមួយចំនួនដែលមនុស្សគ្រប់គ្នាគួរតែដឹង។

ខាងក្រោមនេះគឺជាគុណវិបិត្តនៃការទំពារស្ករកៅស៊ូ៖

១. បញ្ហាមាត់ធ្មេញ
ដោយសារតែសារជាតិផ្អែមនៅក្នុងស្ករកៅស៊ូទាំងនោះជាទូទៅគឺជាប្រភេទអាហារសប្បនិម្មិតនោះទេ ដូច្នេះការទំពារវាយូរនឹងអាចបង្កជាបញ្ហាដល់សុខភាពម៉ាត់ធ្មេញ ជាពិសេសវាក៏អាចធ្វើអោយធ្មេញរបស់អ្នកឆាប់ពុក ប្រសិនជាអ្នកពុំបានធ្វើការសម្អាតល្អទាន់ពេលត្រឹមត្រូវនោះ។ លើសពីនេះទៅទៀត ទម្លាប់ទំពារស្ករកៅស៊ូក៏អាចធ្វើអោយអញ្ចាញធ្មេញរបស់អ្នកមានបញ្ហាដែលធ្វើអោយធ្មេញរង្គើរ និងបាក់ផងដែរ។

២. បញ្ហាក្រពះ
ជាទូទៅ អាស៊ីតនៅក្នុងក្រពះត្រូវបានបញ្ចេញមកក្រៅដោយសារតែធ្មេញរបស់អ្នកមានចលនាទំពារអាហារ។ ការទំពារស្ករកៅស៊ូគឺប្រៀបបានដូចជាការទំពារអាហារអញ្ចឹងដែរ ដូច្នេះហើយវានឹងធ្វើអោយក្រពះរបស់អ្នកបញ្ចេញអាស៊ីតមិនទៀងទាត់។ បញ្ហានេះយូរទៅនឹងធ្វើអោយអ្នកបានជម្ងឺឈឺក្រពះយ៉ាងងាយស្រួល។

៣. អាលេស្សីដោយគ្រឿងផ្សំក្នុងស្ករកៅស៊ូ
ជាទូទៅ នៅក្នុងស្ករកៅស៊ូមានបញ្ជូលគ្រឿងផ្សំគីមី និងសប្បនិម្មិតជាច្រើនដើម្បីផ្តល់ជារស់ជាតិ ក៏ដូចជាដើម្បីរក្សាវាទុកអោយបានយូរ។ គ្រឿងផ្សំទាំងនេះអាចបង្កជាបញ្ហាប្រតិកម្មអាលេស្សីផ្សេងៗ ដែលក្នុងនោះរួមមានទាំងការឈឺក្បាលពេលដែលទំពារវាក៏បាន។

៤. ការអភិវឌ្ឍន៍មិនប្រក្រតីនៃសាច់ដុំផ្ទៃមុខ
ដោយសារតែការទំពារស្ករកៅស៊ូគឺជាចលនាមួយដែលតម្រូវអោយសាច់ដុំជាច្រើននៅលើផ្ទៃមុខចូលរួមធ្វើសកម្មភាពមួយនេះ វាអាចធ្វើអោយសាច់ដុំទាំងនោះមានការវិវត្តខុសប្រក្រតីនានា ដែលជាលទ្ធផលអាចធ្វើអោយមានការប្រែប្រួលទម្រង់មុខជាដើម៕

 

Loading...
Loading...