អស្ចារ្យ​មែន! តែ ១សប្តាហ៍​សោះ​ស្រក​ក្បាលពោះ​អស់ ២សង់ទីម៉ែត្រ

Loading...

ត្រគាក​រីកសាយ ចង្កេះ​ធំ​ធ្វើឱ្យ​មិត្តៗ​នារីៗ​បាត់បង់​ទំនុកចិត្ត​ក្នុង​ការទំនាក់ទំនង​ជាមួយ​មនុស្ស​គ្រប់​ទីកន្លែង។ អ្នក​ខ្លាច​នឹង​ការតម​អាហារ ព្រោះ​លទ្ធផល​អាច​នឹងមិន​បាន​ដូច​បំណង។ តែ​ទោះបី​ជា​យ៉ាងណា គន្លឹះ​សម្រក​ទម្ងន់​សាមញ្ញ ២យ៉ាង​ខាងក្រោម​ពិតជា​ធ្វើឱ្យ​អ្នក​ភ្ញាក់ផ្អើល​តាំងពី​អនុវត្ត​លើក​ដំបូង។

១. អង្គុយ​លុត​ជង្គង់

អ្នក​ដឹង​ទេ គ្រាន់តែ​អង្គុយ​លុត​ជង្គង់​ឱ្យ​បាន ១នាទី​មុន​គេង អ្នក​នឹង​ឆាប់​បាន​ចង្កេះ​ស្លីម។ ការបង្ហាញ​របស់​សាស្ត្រាចារ្យ Michiya Tanimoto នៅ​សកលវិទ្យាល័យ Kinki បាន​ឱ្យ​ដឹង​ថា លុត​ជង្គង់​ជា​ឥរិយាបថ​មួយ​ជួយ​ដល់​អាងត្រគាក ត្រង់​ឆ្អឹងខ្នង ធ្វើឱ្យ​រាង​មនុស្ស​ស្រស់​ស្អាត។ អង្គុយ​លុតជង្គង់​ក៏​ជា​ក្បាច់​មួយ​ជួយ​វឹកហាត់​សាច់ដុំ​ក្បាលពោះ ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ជួយ​រំលាយ​ខ្លាញ់។

២. ញ៉ាំ​ប៉េងប៉ោះ​ឱ្យ​បាន​មួយ​ថ្ងៃ ១ផ្លែ

បរិភោគ​ប៉េងប៉ោះ​ទៀងទាត់​នឹង​ជួយ​ឱ្យ​ស្បែក​ស្អាត ការពារ​ពី​ភាពចាស់ និង​ស្រក​ទម្ងន់ កាត់បន្ថយ​ខ្លាញ់​ក្បាលពោះ។

*ចំណាំ

អ្នក​អាច​ទទួលទាន​ប៉េងប៉ោះ​ឆៅ ឬ​អាហារ​ប៉េងប៉ោះ។ ហើយ​មុនពេល​ញ៉ាំ​ក៏​ត្រូវ​ត្រាំ​ប៉េងប៉ោះ​ក្នុង​ទឹកអំបិល​រយៈពេល​ប្រហែល ១៥នាទី​ដើម្បី​កម្ចាត់​ធាតុកខ្វក់។

៣. ក្រែម

*គ្រឿងផ្សំ

  • ម្សៅរមៀត
  • ទឹកដោះគោជូរ (យ៉ាអួ) គ្មាន​ជាតិ​ស្ករ
  • ប្លាស្ទិច​រុំ

*ការណែនាំ

ជំហ៊ាន១

លាយ​រមៀត ៥ស្លាបព្រាកាហ្វេ​ជាមួយ​ទឹកដោះគោជូរ។ បន្ទាប់ពី​លាង​សម្អាត​ខ្លួន​នឹង​ទឹកក្តៅអ៊ុនៗ លាប​ល្បាយ​នេះ​ពីលើ

ជំហ៊ាន២

យក​ថង់​ប្លាស្ទិច​រុំ​ពេញ​ខ្លួន បន្ទាប់មក​រុំ​ភួយ​ក្រាស់​មួយ​ជាន់​ទៀត​ពីលើ

ជំហ៊ាន៣

រង់ចាំ​រយៈពេល ៣០នាទី​បន្ទាប់មក​លាង​សម្អាត​ចេញ​នឹង​ទឹក
អនុវត្ត​វិធី​នេះ​ឱ្យ​បាន ២-៣ដង​ក្នុង​មួយ​សប្តាហ៍ ចង្កេះ​អ្នក​នឹង​ស្លីម ហើយ​ស្បែក​ស្អាត​ទៀត​យ៉ាង​ឆាប់​រហ័ស៕

 

Loading...
Loading...