ផឹក​ទឹកដូង​ជារៀងរាល់​ថ្ងៃ​ទទួល​បាន​អត្ថប្រយោជន៍​ហួស​ស្មាន

Loading...

ទឹកដូង​បាន​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​សុខភាព​ខ្លួន​អ្នក។ វា​មាន​ផ្ទុកនូវ​វីតាមីន​ដូចជា B និងC សារធាតុចិញ្ចឹម ជាតិដែក កាល់ស្យូម ម៉ង់កាណែស ម៉ាញ៉េស្យូម និង​កាឡូរី​តិចតួច។ រីករាយ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​សុខភាព​ដោយ​គ្រាន់តែ​ទទួលទាន​វា​ជារៀងរាល់​ថ្ងៃ។

រក្សា​តុល្យភាព pH

រាងកាយ​របស់​យើង​នឹង​ឡើង​ជាតិ​អាស៊ីត​បើ​ញ៉ាំ​អាហារ​មាន​ជាតិស្ករ និង​កាបូអ៊ីដ្រាត​ពី​អាហារកែច្នៃ​ច្រើន។ ពេល​នោះ​បញ្ហា​សុខភាព​នឹង​កើតឡើង សូម្បីតែ​ជំងឺ​មហារីក។ មាន​តែ​ទឹកដូង​ទេ​នឹង​ជួយ​រក្សា​តុល្យភាព​កម្រិត pH និង​ការពារ​ពី​ការឡើង​ជាតិអាស៊ីត។

សម្រួល​ដល់​សម្ពាធឈាម

ដោយសារ​តែ​ភេសជ្ជៈ​នេះ​ផ្ទុក​ប៉ូតាស្យូម និង​ម៉ាញ៉េស្យូម​គ្រប់គ្រាន់ វា​នឹង​ជួយ​សម្រួល​ដល់​សម្ពាធ​ឈាម​របស់​អ្នក។

ព្យាបាល​អាការៈ​ឈឺក្បាល

ឈឺក្បាល​កើតឡើង​ដោយសារ​ខ្សោះ​ជាតិទឹក​ក្នុង​ខ្លួន។ ព្រោះ​ទឹកដូង​ផ្ទុក​អេឡិចត្រូលីត្រ និង​សារធាតុរ៉ែ​គ្រប់គ្រាន់ វា​នឹង​ផ្តល់​ជាតិ​ទឹក​ដល់​ក្នុង​ខ្លួន ការពារពី​អាការៈ​ឈឺ​ក្បាល។

សម្រួល​ជាតិស្ករ​ក្នុង​ឈាម

បរិមាណ​ជាតិសរសៃ និង​អាស៊ីតអាមីណូ​ខ្ពស់​អាច​ជួយ​ការពារ​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម កាត់បន្ថយ​ជាតិស្ករ​ក្នុង​ឈាម។

នោម​ទាស់

ទឹកដូង​ត្រូវបាន​គេ​ចាត់ទុក​ជា​ឱសថ​បញ្ចុះ​ទឹកនោម​ដ៏​ពូកែ​សក្តិសិទ្ធ​ដែល​ជួយ​បង្កើន​ការផលិត​ទឹកនោម។ ករណី​អ្នក​ឆ្លង​មេរោគ​បាក់តេរី និង​តម្រងនោម ដាក់​អំបិល ១ស្លាបព្រាកាហ្វេ​ទៅក្នុង​ទឹកដូង។ ទទួលទាន ២កែវ។

ជំនួយ​សុខភាព​បេះដូង

ទឹក​នេះ​ជំនួយ​បេះដូង​ខ្លាំងបំផុត​ព្រោះ​វា​គ្មាន​ផ្ទុក​ជាតិ​កូឡេស្តេរ៉ុល ឬ​ខ្លាញ់។ វា​ជួយ​បង្កើន​កូឡេស្តេរ៉ុល​ល្អៗ និង​កាត់បន្ថយ​ពី​ជំងឺ​បេះដូង។

ពន្យា​ភាពចាស់

ទឹកដូង​ជួយ​ចិញ្ចឹម​ស្បែក ពន្យា​ភាពចាស់។ បើ​យើង​ចង់​កុំ​ឱ្យ​ឆាប់​ចាស់ គួរ​លាយ​ម្សៅ​ឈើអែម ២ស្លាបព្រាកាហ្វេ​ក្នុង​ទឹកដូង ១កែវ។ យក​ល្បាយ​នេះ​លាប​លើ​មុខ។ រង់ចាំ​ឱ្យ​វា​ស្ងួត។ បក​វា​ចេញ។

បំបាត់​អាការៈ​វិលមុខ​ធីងធោង

អាការៈ​នេះ​កើតឡើង​បណ្តាល​មកពី​ញ៉ាំ​ស្រា​ច្រើនពេក។ ទឹកដូង​នឹង​ជួយ​ការពារ​អ្នក​ពី​អាការៈ​វិលមុខ ព្រមទាំង​ផ្តល់​ជាតិ​ទឹក​ដល់​ខ្លួន​អ្នក។

សម្រក​ទម្ងន់

ទឹកដូង​ជួយ​បង្កើន​ការរំលាយអាហារ ហើយ​ក៏​ជួយ​សម្រក​ទម្ងន់​របស់​អ្នក។ វា​មាន​ផ្ទុក​ប៉ូតាស្យូម​ខ្ពស់​ដែល​នឹង​ជួយ​សម្រួល​កម្រិត​សូដ្យូម​ក្នុង​ខ្លួន​យើង៕

 

Loading...
Loading...