កាហ្វេ + គ្រឿងផ្សំ ២មុខ​ទៀត​អាច​រំលាយ​ខ្លាញ់​ក្បាលពោះ​លឿន​ជាង​អ្វីៗ​ទាំងអស់

Loading...

គ្មាន​អ្វី​ត្រូវ​សង្ស័យ​ទេ​ថា កាហ្វេ​ជា​ភេសជ្ជៈ​ពេល​ព្រឹក​ដ៏​មាន​ឱជារសបំផុត​ក្នុង​លោក។ ទី១ វា​ជួយ​ជម្រុញ​ថាមពល​របស់​អ្នក​ភ្លាមៗ និង​ត្រៀមខ្លួន​សម្រាប់​ថ្ងៃ​ថ្មី។ លើស​ពីនេះ​ទៀត វា​នឹង​ផ្តល់​អត្ថប្រយោជន៍​សុខភាព​ច្រើន​ដូចជា ពង្រឹង​ប្រព័ន្ធ​រំលាយ​អាហារ ហើយ​បើ​ញ៉ាំ​កាហ្វេ​ឱ្យ​បាន​គ្រប់គ្រាន់ វា​នឹង​ជួយ​ការពារ​បេះដូង​អ្នក។

ប៉ុន្តែ​មាន​មនុស្ស​តិចណាស់​ដែល​ដឹង​ថា​កាហ្វេ​ពេល​ព្រឹក​នេះ​អាច​ដុត​ខ្លាញ់​ក្បាលពោះ​បាន​ដោយ​គ្រាន់តែ​បន្ថែំម​ប្រេងដូង ម្សៅ​ឈើអែម និង​ទឹកឃ្មុំ។ បើសិន​អ្នក​លាយ​គ្រឿងផ្សំ​ទាំងអស់​នេះ​ទៅក្នុង​កាហ្វេ អ្នក​នឹង​សម្រក​ទម្ងន់​ដោយ​មិន​ចាំបាច់​តម​អាហារ ឬ​ផ្លាស់ប្តូរ​របៀប​រស់នៅ​ប្រចាំ​ថ្ងៃ។

១. ម្សៅឈើអែម

វា​ជួយ​កាត់បន្ថយ​ជាតិស្ករ​ក្នុង​ឈាម។ ម្សៅ​ឈើអែម​រារាំង​ដល់​កំណើត​ជាតិខ្លាញ់​ក្នុង​ខ្លួន។

២. ប្រេងដូង

ប្រេងដូង​មាន​ផ្ទុកនូវ​អាស៊ីត​ខ្លាញ់​ដែល​ប្រព័ន្ធ​រំលាយ​អាហារ​បញ្ជូន​ភ្លាម​ទៅកាន់​ថ្លើម។ វា​ជា​ឱសថ​សម្រក​ទម្ងន់​រំលាយ​ខ្លាញ់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។

៣. ទឹកឃ្មុំ

ទឹកឃ្មុំ​មាន​ផ្ទុកនូវ​សមាសធាតុ​នីស៊ីន ហ្វូឡាត វីតាមីន C និង​វីតាមីន B6។ វា​ជួយ​ទប់ទល់​នឹង​កម្រិត​ជាតិ​កូឡេស្តេរ៉ុល​ក្នុង​ឈាម កាត់បន្ថយ​ស្ត្រេស។

*គ្រឿងផ្សំ

  • ទឹកឃ្មុំ ១/២ពែង
  • ប្រេងដូង ៣/៤ពែង
  • ម្សៅឈើអែម ១ស្លាបព្រាកាហ្វេ

*ការណែនាំ

ដាក់​ធាតុផ្សំ​ទាំងអស់​លាយ​បញ្ចូលគ្នា និង​ច្របល់​ឱ្យ​សព្វ​ស្មើ​សាច់​គ្នា។ រក្សា​ក្នុង​ក្រឡកែវ​មួយ រួច​ក្លាសេ​ក្នុង​ទូរទឹកកក។

*វិធី​ប្រើ

ដាក់​ល្បាយ​ខាងលើ ១-២ស្លាបព្រាកាហ្វេ​ទៅក្នុង​កែវ​កាហ្វេ។ កូរ​វា​ឱ្យ​សព្វ​ល្អ បន្ទាប់មក​ទទួលទាន​ជា​អាហារ​ពេលព្រឹក​រំលាយ​ខ្លាញ់​ក្បាលពោះ!

 

Loading...
Loading...