កុំ​មើល​ងាយ! វិធី​សាមញ្ញ​មែន​ពិត តែ​អាច​ធ្វើឱ្យ​រោមភ្នែក​អ្នក​ដុះ​វែង​ក្រាស់ឡើង​យ៉ាង​ឆាប់​រហ័ស

Loading...

ខាងក្រោម​នេះ​គឺជា​អាថ៌កំបាំង​នៃ​របៀប​បណ្តុះ​រោមភ្នែក​របស់​អ្នក​ឱ្យ​កាន់តែ​ក្រាស់ វែង ហើយ​សុខភាព​ល្អ​យ៉ាង​ឆាប់​រហ័ស។ គន្លឹះ​ទាំងអស់​នេះ​មាន​ភាពងាយស្រួល​បំផុត ហើយ​អាច​ប្រើ​បាន​រៀងរាល់ថ្ងៃ​ជា​ទម្លាប់​ដើម្បី​ឆាប់​ឃើញ​ផល។ កត្តា​ដែល​សំខាន់​បំផុត​នោះ​គឺ អ្នក​ត្រូវតែ​លុប​ម៉ាស្ការ៉ា​ចេញពី​ភ្នែក​របស់​អ្នក​ជានិច្ច​មុនពេល​ចូល​គេង។

គន្លឹះ​ទី១

  • យក​ប្រេងដូង ១ស្លាបព្រាបាយ​លាយ​ជាមួយ​ប្រេង​វីតាមីន E ១ស្លាបព្រាបាយ
  • លាយ​វា​បញ្ចូលគ្នា​ឱ្យ​សព្វ​ល្អ បន្ទាប់មក​ប្រើ​សំឡី​ត្បាល់​ត្រចៀក​ជ្រលក់​លាប​លើ​រោមភ្នែក​របស់​អ្នក
  • វីតាមីន Eជា​អ្នក​ជួយ​ឱ្យ​រោមភ្នែក​ដុះ​ក្រាស់ឡើង
  • ប្រេងដូង ជា​អ្នក​ជួយ​ឱ្យ​រោម​ភ្នែក​របស់​អ្នក​ដុះ​កាន់តែ​វែង

គន្លឹះ​ទី២

  • ម៉ាស្សា​រោមភ្នែក​របស់​អ្នក​នឹង​ប្រេងអូលីវ
  • ប្រេងអូលីវ​ល្អបំផុត​ជួយ​ឱ្យ​រោមភ្នែក​ដុះ​កាន់តែ​ក្រាស់​វែង​ឡើង

គន្លឹះ​ទី៣

  • លាប​វ៉ាសេលីន​លើ​រោមភ្នែក​របស់​អ្នក
  • វ៉ាសេលីន​ធ្វើឱ្យ​រោមភ្នែក​កាន់តែ​រឹងមាំ និង​សុខភាព​ល្អ
  • វ៉ាសេលីន​ជួយ​ចិញ្ចឹម​រោមភ្នែក​របស់​អ្នក៕

 

Loading...
Loading...