ស្ត្រីសម្រាលកូនរួច ហេតុអ្វីត្រូវដាំទឹកស្លឹកក្រៃងូត ?

Loading...

សំនួរ ៖ ស្ត្រីប្រសូតបុត្ររួចថ្មី ធ្លាប់មានអារម្មណ៍អារម្មណ៍នៅមិនស្រណុកខ្លួនដែរឬទេ? មានខ្លះទៀតនិយមយកស្លឹកក្រៃយកមកដាំទឹកងូតជារៀងរាល់ថ្ងៃ ហើយមានខ្លះទៀតក៏នៅមានមន្ទិលសង្ស័យពីមូលហេតុអ្វីបានកើតអាការបែបដូច្នោះ ? បន្ទាប់ពីប្រសូតបុត្ររួច តើយើងត្រូវដាំស្លឹកក្រៃងូតទឹក ឬយ៉ាងណាវិញទៅ ?

ចម្លើយ ៖ ដើម្បីដោះស្រាយបញ្ហាការកើតអាការនេះ យើងត្រូវស្វែងយល់ពីមូលហេតុថា ការដាំទឹកស្លឹកក្រៃងូត នៅអម្លុងពេលក្រោយប្រសូតបុត្ររួច និងជួយបន្ថែមប្រសិទ្ធភាពក្នុងការបណ្ដេញឈាម ជួយឱ្យទឹកដោះហូរបានល្អ ជួយការពារនូវការឆ្លងបាតេរីជាច្រើននៅជុំវិញ ។ ក្លិនក្រអូបរបស់ស្លឹកក្រៃ បានជួយឱ្យស្ត្រីប្រសូតបុត្ររួច មានអារម្មណ៍ស្រឡះនៅក្នុងខ្លួន ហើយមានអារម្មណ៍បន្ថែមថាមពលជាងមុនបន្ដិច និងអ្វីដែលសំខាន់ ស្លឹកក្រៃជួយសម្លាប់ក្លិនឆ្អាបរបស់ឈាម និងក្លិនឆ្អាបរបស់ទឹកដោះ ដែលបានចេញមកនៅអម្លុងពេលប្រសូតបុត្ររួច ។ ខណៈដែលវាផលប្រយោជន៍យ៉ាងដូច្នោះហើយ ស្ត្រីប្រសូត្របុត្ររួចគួរពិចារណាថា សាកល្បងធ្វើបែបនេះល្អដែរឬទេ ? ក៏ត្រូវពិសោធន៍ជាមួយគុណប្រយោជន៍របស់ស្លឹកក្រៃ ។

ការអនុវត្ត ៖ ស្ត្រីប្រសូតបុត្ររួច គួរតែដាំទឹកស្លឹក 1 ក្ដាប់ដៃ លាយអំបិលបន្ដិច រួចដាំឱ្យពុះ ហើយលាយជាមួយទឹកត្រជាក់ចំនួន 5 លីត្រ ឱ្យនៅសីតុណ្ហភាពក្ដៅអ៊ុនៗ ។ អ្នកអាចអនុវត្តន៍បែបនេះបាន 2 ថ្ងៃម្ដង ឬរាល់ថ្ងៃក៏បានដែរ ព្រោះស្លឹកក្រៃជាឱសថបុរាណមួយដែលមានគុណប្រយោជន៍ខ្ពស់បំផុត ៕

 

Loading...
Loading...