ស្មានមិនដល់ថា ស្លឹកស្តៅ និងការ៉ុត ជាថ្នាំទម្លាប់ព្រូនសម្រាប់កុមារសោះ!

Loading...

ជាទូទៅកុមារតូចៗត្រូវបានក្រុមគ្រូពេទ្យផ្តល់អនុសាសន៍ឲ្យធ្វើការទម្លាប់ព្រូនក្នុងរយៈពេល ៣ទៅ៦ខែម្តង ដើម្បីធនាសុវត្ថិភាពចំពោះរាងកាយ។ ប្រសិនបើព្រូនកើតមាននៅក្នុងពោះវៀនរបស់កុមារ ពួកគេច្បាស់ជាខ្វះខាតអាហារូបត្ថម្ភ ដែលបណ្តោលឲ្យប៉ះពាល់ដល់ការលូតលាស់ និងការអភិវឌ្ឍ។

ក៏ប៉ុន្តែបើយោងតាមគេហំព័រ thehealthsite បានបង្ហាញថា វិធីទម្លាក់ព្រូនគ្មានអ្វីលំបាកនោះទេ ប្រសិនបើអ្នកមិនចង់ប្រើថ្នាំ អាចប្រើឱសថធម្មជាតិដោយខ្លួនឯងបាន។ ធាតុផ្សំចាំបាច់បំផុត គឺស្លឹកស្តៅ និងការ៉ុត ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងបាក់តេរី ដែលសម្លាប់ពពួកប៉ារ៉ាស៊ីត និងជួយឲ្យប្រព័ន្ធភាពស៊ាំរបស់កុមារកាន់តែរឹងមាំ។

ធាតុផ្សំចាំបាច់៖
ការ៉ុតមួយកំណាត់ (ហាន់ជាចំណិតតូចៗ)
ស្លឹកស្តៅ មួយក្តាប់

របៀបអនុវត្ត៖
១.កិនធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
២.ឲ្យកូនរបស់អ្នកទទួលទានតិចៗ មួយថ្ងៃឲ្យបាន ៣ទៅ៤ដង។
៣.ព្យាយាមអនុវត្តរូបមន្តមួយនេះរយៈពេល១សប្តាហ៍ ច្បាស់ជាទទួលបានផល៕

 

Loading...
Loading...